ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ ចុះសួរសុខទុក្ខ​និង​ជួយ​ជួសជុលផ្ទះ​ជូន ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ៦​គ្រួសារ នៅ​ភូមិ​ព្រៃ​គប់​

លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ ចុះសួរសុខទុក្ខ​និង​ជួយ​ជួសជុលផ្ទះ​ជូន ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ៦​គ្រួសារ នៅ​ភូមិ​ព្រៃ​គប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​: លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៥ បាន​ចាត់​ឱ្យ​លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដឹកនាំ​កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចុះសួរសុខទុក្ខ និង​ជួយ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់ បាក់​រលំ និង​ប៉ើង​ដំបូលផ្ទះ នៅ​ភូមិ ព្រៃ​គប់ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពី​យប់​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៥​និង​០០​នាទី​។​

​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ប៉ះពាល់​ផ្ទះ​ចំនួន​៦​ខ្នង របេី​ក​ដំបូ​ស័ង្កសី អស់​ចំនួន ៨៩​សន្លឹក ម្ចាស់ផ្ទះ​មានឈ្មោះ​ដូចខាងក្រោម​៖
១.​ឈ្មោះ លួ​ម ភេទ ស្រី អាយុ ៦៣​ឆ្នាំ ខូចខាត​ស័ង្កសី ចំនួន ១២​សន្លឹក​
២.​ឈ្មោះ ថូ អៀង ភេទ ស្រី អាយុ ៤៨​ឆ្នាំ ខូចខាត​ស័ង្កសី ចំនួន ២០​សន្លឹក​
៣.​ឈ្មោះ តាំង ភេទ ស្រី អាយុ ៥៦ ឆ្នាំ ខូចខាត​ស័ង្កសី ចំនួន ១០​សន្លឹក​
៤.​ឈ្មោះ ខេង ភេទ ប្រុស អាយុ ៦២​ឆ្នាំ ខូចខាត​ស័ង្កសី ចំនួន ១២​សន្លឹក​
៥.​ឈ្មោះ អូន សំ ភេទ ប្រុស អាយុ​៣៨​ឆ្នាំ ខូចខាត​ស័ង្កសី ចំនួន ១០​សន្លឹក​
៦.​ឈ្មោះ តិ សំ​អួត ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ខូចខាត​ស័ង្កសី ចំនួន ២៥​សន្លឹក​។​

​លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ បាន​នាំយក​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ទោ ស្នងការ ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៦​គ្រួសារ រួមមានៈ​
– ស័ង្កសី ប្រវែង ៣.៥ ម៉ែត្រ​ចំនួន ៦៤​សន្លឹក
– ស័ង្កសី ប្រវែង ២.៥ ម៉ែត្រ​ចំនួន ២៥​សន្លឺក​
– ឈើ​សម្រាប់​ប្រក់​ស័ង្កសី ចំនួន ៤០​ដេ​ី​ម
– គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​
– អង្ករ ១៥០​គីឡូក្រាម​(​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ ២៥​គីឡូក្រាម​)
-​ថវិកា ៦០០,០០០​រៀល​(​ក្នុង​មួយ​គ្រួសារ​ទទួលបាន ១០០,០០០​រៀល​)៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.