ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់​តំណាង​នាំយក​ថវិកា​របស់​សមា​គម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​សព​លោក​អនុសេនីយ៍ត្រី រិទ្ធ សីហមុនី​ឆ​ព័ន​រង្សី​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់​តំណាង​នាំយក​ថវិកា​របស់​សមា​គម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​សព​លោក​អនុសេនីយ៍ត្រី រិទ្ធ សីហមុនី​ឆ​ព័ន​រង្សី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ​២០២៥ បាន​ចាត់តាំង​លោក​ឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរង​ផែន​ការងារ​ធនធានមនុស្ស​អមដំណើរ​ដោយ​លោក​វរសេនីយ៍ទោ ញាន ឡា​ញ់ ស្នងការរង​ទទួលបន្ទុក​ការងារ​វរ​សេនា​តូច​លេខ ៨០៧​និង​លោក​វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ​វ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨០៧ បាន​ដឹកនាំ​កម្លាំង​នគរបាល​វ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​និង​ប្រគល់​ថវិកា​ចំនួន ៩,០០០,០០០​រៀល​(​ប្រាំបួន​លាន​រៀល​គត់​)​ក្នុងនោះ​ថវិកា​ចំនួន​៦,០០០,០០០​រៀល​ជា​ថវិកា​របស់​សមាគម​ន៍​មិត្ត​នគរបាល​ជាតិ​កម្ពុជា​និង​៣,០០០,០០០​រៀល​ជា​ថវិកា​បានមកពីរ​ការចូលរួម​របស់​កងកម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ជូន​គ្រួសារ​សព​លោក​អនុសេនីយ៍ត្រី រិទ្ធ សីហមុនី​ឆ​ព័ន​រង្សី មន្ត្រី​ប៉ុស្ដិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ខ្វាវ​ដែល​បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ១២ ខែ​មីនា ឆ្នាំ​២០២៥​ដោយ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល​ស្ថិតនៅ​ភូមិ បឹង​តា​ស្រី ឃុំ គោក​រមៀត ស្រុក ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​លោក​ឧត្ដមសេនីយ៍ត្រី វង្ស វិត បាន​ពាំនាំ​ការចូលរួម​មរណទុក្ខ​និង​ចូលរួម​សោកស្ដាយ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​ចំពោះ​ការបាត់បង់​ស្វាមី ឪពុក ជាទី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​ធ្លាប់​ផ្ដល់​នូវ​ព្រហ្ម​វិហារធម៌​ចំពោះ​ក្រុមគ្រួសារ​នា​គ្រាកន្លងមក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.