ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

១០​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប​ក្មេង​ទំនើង​ជាង​១០​ករណី និង​ឃាត់ខ្លួន​មនុស្ស​ជាង​៥០​នាក់​!

១០​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប​ក្មេង​ទំនើង​ជាង​១០​ករណី និង​ឃាត់ខ្លួន​មនុស្ស​ជាង​៥០​នាក់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុង​រយៈពេល​១០​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៥ សមត្ថកិច្ច​គ្រប់​មូលដ្ឋាន បាន​បង្ក្រាប​ក្មេង​ករណី​ទំនើង​ជាង​
១០​ករណី និង​ឃាត់ខ្លួន​មនុស្ស​ជាង​៥០​នាក់ ដោយ​ភាគច្រើន​ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធ​ធនាគារ​។​នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ​។

​អ្នកនាំពាក្យ បាន​មានប្រសាសន៍ថា​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បាន​អនុវត្ត​យ៉ាងសកម្ម និង​តឹងរឹង​បំផុត ស្រប​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ការដឹកនាំ​តម្រង់​ទិស​ជាប្រចាំ​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។

​បើ​តាម​លោក ទូច សុឃៈ ការអនុវត្ត​វិធានការ​បង្ក្រាប​យ៉ាង​ក្ដៅគគុក​ពី​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើឱ្យ​ករណី​ក្មេង​ទំនើង​ថយចុះ​គួរឱ្យកត់សម្គាល់​នា​រយៈកាល​ចុងក្រោយ​នេះ ពីព្រោះ​ពួកគេ​ដឹង​
​និង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា​រាល់​ក្រុម​ក្មេង​ទំនើង​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ភាគច្រើន​ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​។​

​ថ្មីៗ​នេះ​យុវជន​ក្មេង​ទំនើង​ពីររូប​បាន​ផ្ដល់​បទ​សម្ភាស​ដល់​ក្រុមការងារ​នៅ​ពន្ធនាគា​ខេត្ត​កណ្តាល​ដោយ​បង្ហាញ​ការសោកស្តាយ​ទង្វើ​ខ្លួន ដូច​ជា​ការ​មិន​ស្ដាប់​ដំបូន្មាន​ឪពុក​ម្តាយ ដើរលេង​យប់ បង្ក​ហិង្សា និង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។ ផ្អែកលើ​បទពិសោធន៍​នេះ​ពួកគេ​ផ្ញើ​សារ​ឱ្យ​យុវជន​ផ្សេង​ទៀត​ចៀស​គន្លង​ខ្លួន​បើ​មិន​ចង់​ជាប់ឃុំ និង​បង្ក​ការលំបាក​ដល់​ឪពុកម្ដាយ​។​

​សូមបញ្ជាក់​ថា​ការបង្ក្រាប​ក្មេង​ទំនើង​ក្នុង​រយៈពេល​១០​ថ្ងៃ នែ​មីនា ឆ្នាំ​២០២៥ ដូច​បាន​បញ្ជាក់​ខាងលើ​នេះ ភាគច្រើន កើតមាន​នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពត កោះកុង កពង់​ស្ពឺ ពោធិ៍សាត់​បាត់ដំបង សៀមរាប ព្រះវិហា ក្រចេះ ខេត្ត​រតនគីរី ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង​៕

​ដោយ សេង បូ​លីន មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.