ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ពិធី​ផ្ទេរ និង​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​

ពិធី​ផ្ទេរ និង​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្ទេរ និង​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម វង្ស ផា​ណាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង រដ្ឋបាលខេត្ត និង​អាជ្ញាធរ​ជុំវិញ​ខេត្ត ព្រមទាំង​មន្ត្រីរាជការ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ជាច្រើនរូប​។​

​ពិធី​នេះ​ធ្វើឡើង បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​សេចក្ដីទុកចិត្ត​ធ្វើ​ការសម្រួល​ភារកិច្ច លោក ម៉ឹង យូ​ឡេង អតីត​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល ដែល​ត្រូវបាន​ផ្ទេរ​ទៅ​កាន់​មន្ទីរ​ខេត្ត​ព្រះសីហនុ និង​លោក បូរី វង្ស​សា​និត្យ អតីត​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​ផ្ទេរ និង​តែងតាំង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល​វិញ​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ សូម​ស្វាគមន៍ និង​អបអ​រលោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ថ្មី ក្នុង​ការចូលរួម​ការ​អនុវត្ត​ការងារ​ជូន​ខេត្ត និង​ចូលរួម​ការអភិវឌ្ឍ​ឱ្យបាន​រីកចម្រើន​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ទៀត​។ ខេត្ត​ព្រះសីហនុ សូម​គាំទ្រ និង​លើកទឹកចិត្ត​លោក​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការអនុវត្ត​ការងារ​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​ការអភិវឌ្ឍ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ខេត្ត​ព្រះសីហនុ ប្រកប​ដោយ​ភាពរលូន និង​សម្រេចបាន​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចូលរួម​អបអរសាទរ​ចំពោះ​លោក ម៉ឹង យូ​ឡេង អតីត​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល ដែល​ត្រូវបាន​ផ្ទេរ និង​តែងតាំង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ នាពេលនេះ និង​បាន​ផ្តាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​ថ្មី ឱ្យ​ប្រកាន់ខ្ជាប់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង និង​បំពេញ​ការងារ​ប្រកប​ដោយ​ភាពបុរេ​សកម្ម​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីក្រោមឱវាទ ពិសេស​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​ចក្ខុវិស័យ និង​ទិសដៅ​ការងារ​របស់​ក្រសួង ក៏​ដូចជា​ខេត្ត​ផ្ទាល់ ដែល​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២៥ និង​ឆ្នាំ​បន្តបន្ទាប់​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ លោក បូរី វង្ស​សា​និត្យ អតីត​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​ផ្ទេរ​ទៅ​កាន់​មន្ទីរ​ខេត្ត​កណ្តាល​វិញ ដែល​កន្លងមក​លោក​បាន​ដឹកនាំ និង​គ្រប់គ្រង​មន្ទីរ​ប្រព្រឹត្តទៅ​ដោយ​ភាពរលូន និង សម្រេច​សមិទ្ធផល​ជាច្រើន​ជូន​ខេត្ត លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ប្រកប​ដោយ​ភាព​រីកចម្រើន​គួរ​ជាទី​មោទនៈ ទាំង​ទៅ​លើ​ការពង្រឹង​ប្រសិទ្ធភាព​ការងារ ការលើកកម្ពស់​សមត្ថ​ភាព​ស្ថាប័ន ការធានា​ការផ្តល់សេវា​សាធារណៈ​ជូន​សាធារណជន និង​ការខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក្នុង​ដែន​សមត្ថកិច្ច​។​

​គួរបញ្ជាក់​ថា ការសម្រេច​ធ្វើ​ការសម្រួល​ភារកិច្ច​ប្រធាន​មន្ទីរ​នាពេលនេះ គឺ​ដើម្បី​ជំរុញ​ឱ្យមាន​ការផ្លាស់ប្តូ​រ​បទពិសោធន៍ និង​ពង្រឹង​ប្រសិទ្ធភាព​ការងា​រលើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្នាក់ក្រោម​ជាតិ ទាំង​ទៅ​លើ​ការងារ​គ្រប់គ្រង​ទូទៅ ការងារ​សាងសង់ គ្រប់គ្រង​បច្ចេកទេស និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.