ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន និង​ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញ​ផ្សព្វផ្សាយ​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​១០

​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន និង​ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញ​ផ្សព្វផ្សាយ​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​១០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៥​នេះ ឯកឧត្តម សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​គណៈ​បញ្ជាការ​យុទ្ធនាការ និង​លោក​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណៈបញ្ជាការ​យុទ្ធនាការ បាន​អញ្ជើញ​ជា​សហ​អធិបតីភាព​ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​ស្ដី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​១០​។​

​រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ដ​ដាក់ចេញ​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​១០ រយៈពេល​១​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៥​។​

​ក្នុង​គោលបំណង​ទប់ស្កាត់ និង​ឈាន​ទៅ​លុបបំបាត់​ឥទ្ធិពល​ប្រកបដោយ​គ្រោះថ្នាក់ នៃ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​ផែនការ​ស្តីពី យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ជា​បន្តបន្ទាប់​ដែល គិត​ត្រឹម​ឆ្នាំ​២០២៤​កន្លងទៅ មាន​ចំនួន​៩​លើក​មក​ហើយ សំដៅ​ជំរុញ និង​កៀរគរ គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន ព្រមទាំង​បំផុស​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់គ្នា ដើម្បី​ក្លាយជា​ចលនា​ជាតិ​មួយ ក្នុង​ស្មារតី​ទទួលខុសត្រូវ​រួម​ពី​គ្រប់​វិស័យ​ទាំងអស់​។​

​ផែនការ​ស្តីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​ទាំង​៩​លើក​កន្លងមក (២០១៧-២០២៤) អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ បាន​អនុវត្ត និង​បំពេញ​តួនាទី​យ៉ាង​សកម្ម​លើ​កិច្ចការ​សំខាន់ៗ​មួយចំនួន​៖
*១៖ ជំរុញ​ការផ្សព្វផ្សាយ​អប់រំ​យ៉ាង​ផុលផុស តាម​គ្រប់​មធ្យោបាយ គ្រប់​រូបភាព និង​ដល់​ទីកន្លែង​សរុប​ចំនួន ៧៥៦,៩៣៤​លើក ដែល​មាន​អ្នកចូលរួម និង​ទទួល​សារ​អប់រំ​ក្នុង​ម្នាក់ អាច​ទទួល​សារ​អប់រំ​លើសពី​ម្តង (​តួលេខ​បូក​យោង​សរុប​ចំនួន ៣២,៨៥៥,២២៤ អង្គ​/​នាក់​)​។​
​ជាពិសេស​ក្នុង​ឆ្នាំ​២០២៤​កន្លងមកនេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​សហការ​រៀបចំ​កា​រ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព ក្រោម​មូលបទ «​រួមគ្នា​ដើម្បី​សប្បុរសធម៌ និង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​វេទិកា​ផ្សព្វផ្សាយ​អប់រំ​បញ្ហា​គ្រឿងញៀន​ដ៏​ធំ​មួយ​គឺ «​ទិវា​អន្តរជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ២០២៤» ដែល​ត្រូវ​បាន​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​បទឧក្រិដ្ឋ (UNODC) ទទួលស្គាល់ និង​កោតសរសើរ​ចំពោះ​កម្ពុជា​ជា​ប្រទេស​គំរូ ក្នុង​ការរៀបចំ​ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ការបង្កើត​កម្មវិធី​ទូរស័ព្ទដៃ NoDrug ជាដើម​។​
*២៖ ជំរុញ​ការអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​បាន​បិទ​ទីតាំង​អាជីវកម្ម​សរុប​ចំនួន​៤៨​កន្លែង និង​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជាច្រើន​ម៉ឺន​នាក់ និង​ចាប់យក​គ្រឿងញៀន​គ្រប់​ប្រភេទ​មាន​ទម្ងន់ ប្រមាណ​៤២,៨៤៨​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ​ប្រមាណ ៥៩៦,៣៩៩​គីឡូក្រាម រួម​ទាំង​រឹបអូស​មធ្យោបាយ សម្ភារៈ និង​វត្ថុតាង ទ្រព្យសម្បត្តិ និង​បង្កក​អចលនទ្រព្យ​ជាច្រើន​កន្លែង​។​
​ក្នុង​នោះ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រកឃើញ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដែលមាន​អង្គការ​ចាត់តាំង​ចំនួន​៦២៧​ករណី ឃាត់ខ្លួន​ឧក្រិដ្ឋជន​មេខ្លោង​១៩៥​នាក់ និង​បណ្តាញ​ខ្សែ​រយៈ​១,៤៥៣​នាក់ កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​
*៣៖ បាន​បញ្ចូន​អ្នកញៀន​គ្រឿងញៀន ទៅ​ទទួល​ការព្យាបាល និង​ស្តារនីតិសម្បទា​សរុប​ចំនួន ១៤៥,៧៩០​នាក់ បាន​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​គ្រួសារ និង​សហគមន៍​វិញ​សរុប​ចំនួន​៨១,៦៧៥​នាក់​។​

​ទោះបីជា​ប្រតិបត្តិ​ការប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ដូច បាន​រៀបរាប់​ខាងលើ​នោះ​ក្តី យើង​បាន​ពិនិត្យ​ឃើញ​បញ្ហា​ប្រឈម​ថ្មី​មួយចំនួន​ដែល​បាន​កើតឡើង ដូចជា ការប្រើប្រាស់ ល្បិចកល​នាំចូល​នូវ​សារធាតុ​គីមី​បម្រើឲ្យ​វិស័យ​កសិកម្ម ឧស្សាហកម្ម បន្លំ​យកមក​កែច្នៃ​ផលិត ជា​សារធាតុ​ញៀន សំយោគ ការផ្លាស់ប្ដូរ​ច្រក និង​ផ្លូវ​ចរាចរ រួម​ទាំង​រូបភាព​នៃ​ការនាំ​ចូល​ឆ្លងកាត់ ការកែច្នៃ​ផលិត​ជាដើម​។​

​ក្តីបារម្ភ ដែល​ជា​បញ្ហា​ប្រឈម​រ៉ាំរ៉ៃ និង​កំពុង​បង្ក​ហានិភ័យ​ដល់​សង្គម​ជាតិ​នោះ គឺ​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​សហគមន៍​នៅ​បន្ត​កើតមាន​នៅ​ឡើយ និង​កំពុងតែ​ទាមទារ​ឲ្យ​ចាត់វិធានការ​ជា​អាទិភាព ដើម្បី​ដោះស្រាយ ប្រកបដោយ​ប្រសិទ្ធភាព​បាន​ទាន់ពេលវេលា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.