ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ឯកឧត្តម ទេព អ​ស្នារិ​ទ្ធ ជួប​ជាមួយ​តំណាង​សមាគមន៍ និង​ស្ថាប័នឯកជន​ក្នុង​វិស័យ​ព័ត៌មាន ដើម្បី​ត្រៀម បើក​យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!» ឬ «Say No to Fake News!»

ឯកឧត្តម ទេព អ​ស្នារិ​ទ្ធ ជួប​ជាមួយ​តំណាង​សមាគមន៍ និង​ស្ថាប័នឯកជន​ក្នុង​វិស័យ​ព័ត៌មាន ដើម្បី​ត្រៀម បើក​យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!» ឬ «Say No to Fake News!»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម ទេព អ​ស្នារិ​ទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ជួប​សំណេះសំណាល​ជាមួយ​តំណាង​យុវជន តំណាង​អ្នកសារព័ត៌មាន (​ស្ត្រី​) តំណាង​សមាគមន៍​អ្នកសារព័ត៌មាន តំណាង​ព្រះសង្ឃ និង​តំណាង​អ្នក​មាន​ប្រជាប្រិយភាព​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម នៅ​សាល​ព្រះវិហារ ទីស្ដីការ​ក្រសួង​ព័ត៌មាន​។​

​ការជួប​សំណេះសំណាល​នេះ បាន​ធ្វើឡើង​ដើម្បី​ពិភាក្សា​ចែករំលែក​នូវ​ព័ត៌មាន និង​មតិយោបល់​ផ្សេងៗ​ទៅវិញទៅមក ដែល​មាន​ឯកឧត្តម ទេព អ​ស្នារិ​ទ្ធ ជា​តំណាង​របស់​ក្រសួង​ព័ត៌មាន ជាមួយ​អ្នក​តំណាង ដែល​នឹង​ត្រូវ​ឡើង​ថ្លែង​ចំណាប់អារម្មណ៍​របស់​ខ្លួន នៅ​ថ្ងៃ​បើក​យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!» ឬ «Say No to Fake News!» ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅនា​ចុង​ខែ​មីនា ឆ្នាំ​២០២៥​ខាងមុខ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋលេខាធិការ ក្រៅ​តែ​ពី​ការ​ចែករំលែក​នូវ​ព័ត៌មាន​ទៅ​កាន់​អ្នកតំណាង​ខាងលើ លោក​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​លោក ជុំវិញ​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ផងដែរ​។​

​លោក​សង្ឃឹម​នឹង​ជឿជាក់ថា ក្រោយ​ការដាក់ចេញ​នូវ​យុទ្ធនាការ​ដ៏​សំខាន់​មួយ​នេះ បើសិនជា​មាន​ប្រជាពលរដ្ឋ​អាច​ទទួលបាន​ព័ត៌មាន​ពី​យុទ្ធានាការ​នេះ​ប្រមាណ​៥០% នៃ​ប្រជាជន​សរុប​ទូទាំង​ប្រទេស នោះ​ហើយ​ជា​ជោគជ័យ​របស់​យុទ្ធនាការ​។ ជោកជ័យ​របស់​យុទ្ធនាការ ដេល​ផ្ដោត​សំខាន់​ធ្វើឱ្យ​ការទ​ទួលបាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ​នឹង​កាន់តែ​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព​។​

​សូមជម្រាបថា «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!» ឬ «Say No to Fake News!» គឺ​ដើម្បី​រួម​គ្នា​ទប់ស្កាត់ និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ហើយ​ផ្តល់​នូវ​ចំណេះដឹង និង​ការចេះ​បញ្ជាក់​ពី​ប្រភេទ​ព័ត៌មាន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ​ជូន​ដល់​សាធារណជន​។ យុទ្ធនាការ​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ការផ្តល់​នូវ​សុវត្ថិភាព​ជូន​ទៅ​ដល់​អ្នកសារព័ត៌មាន និង​ផ្តល់​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួល​ព័ត៌មាន ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ាន និង​តំបន់​ដទៃ​ទៀត ដើម្បី​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.