ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ប្រមុខ​ក្រសួងមហាផ្ទៃ ដាស់តឿន​មន្ត្រី​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ប្រញាប់​ដកខ្លួន បើ​មិន​ចង់​ក្លាយជា​សាច់​ស្អុយ​!

ប្រមុខ​ក្រសួងមហាផ្ទៃ ដាស់តឿន​មន្ត្រី​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ប្រញាប់​ដកខ្លួន បើ​មិន​ចង់​ក្លាយជា​សាច់​ស្អុយ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​១០ នា​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៥ បាន​ដាស់តឿន​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន សូម​ដក​ខ្លួន​ថយ និង​កែប្រែ​ឥរិយាបថ​ជាបន្ទាន់ ព្រោះ​ថា​ចាប់ពី​អំណឹះ​តទៅ ការអនុវត្ត​ពាក្យស្លោក ឆ្លុះ​កញ្ចក់ ងូតទឹក​ដុសក្អែល ព្យាបាល និង​វះកាត់ សម្រាប់​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ គឺ​លែង​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល និង​ព្យាបាល​ទៀតហើយ ពោល​គឺ​រាជរដ្ឋាភិបាល រួម​ទាំង​ក្រសួងមហាផ្ទៃ នឹង​ចាត់វិធានការ​វះកាត់​សាច់​ស្អុយ​ចោល​តែ​ម្ដង​។

​ក្នុងឱកាស​ដែល​អញ្ជើញ​ជា​សហ​អធិបតី​ជាមួយ​ឯកឧត្តម​សន្តិ​បណ្ឌិត​ឧបកនាយករដ្ឋមន្ត្រី នេ​ត សាវឿន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​រំលេច​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួនទៀត ដែល​ឯកឧត្តម​ផ្ទាល់ និង​ឯកឧត្តម​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ត្រូវការ​ការចូលរួម​ពង្រឹង​ការអនុវត្ត​ពី​ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

​ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​មានប្រសាសន៍​ត្រង់ៗ​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា បើ​មិន​មាន​ការពាក់ព័ន្ធ​នឹង​មន្ត្រី​ជា​អ្នកអនុវត្ត​ច្បាប់​មួយចំនួន​នោះទេ ប្រាកដ​ណាស់​បញ្ហា​នេះ​មិន​ធំដុំ​ដូច​បច្ចុប្បន្ន​ឡើយ​។​ ​ដូច្នេះ​ឯកឧត្តម បាន​ព្រមាន​ឱ្យ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់ និង​កុំ​ពាក់ព័ន្ធ ព្រមទាំង​បាន​ណែនាំ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់ ខិតខំ​ពន្លាត​ការស្រាវជ្រាវ​ដោយ​ផ្តោត​ទាំង​មុខសញ្ញា​អ្នក​ដែល​ប្រព្រឹត្ត និង​មុខសញ្ញា​ដែល​ពាក់ព័ន្ធ​ជា​ខ្នងបង្អែក​។

​សូមបញ្ជាក់​ថា ក្នុង​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​គោលការណ៍​ដឹកនាំ​«​សម្អាតផ្ទះ​យើង​» ដោយ​ក៏​បាន​ផ្ដោត​លើ​បញ្ហា​គ្រឿងញៀន​នេះ​ដែរ ពោល​គឺ​មន្ត្រី​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ត្រូវ​ទទួល​ការអនុវត្ត​វិធានការ​វះកាត់​សាច់​ស្អុយ ដោយ​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ មិន​ត្រឹមតែ​អ្នក​ដែល​ជួញដូរ​នោះទេ មន្ត្រី​ស៊ីវិល និង​កងកម្លាំង​ដែល​ប្រើប្រាស់​គ្រឿងញៀន តួ​យ៉ាង​ក្រសួងមហាផ្ទៃ ក៏​បាន​អនុវត្ត​វិធានការ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ចំពោះ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន និង​ការសេព​គ្រឿងញៀន​នេះ​ផងដែរ​៕​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.