ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

អភិបាលខេត្ត​ពោធិ៍សាត់ និង​អនិកជន​ខ្មែរ​រស់នៅ​អាមេរិក ជួប​សំណេះសំណាល និង​ពិនិត្យ​ទីតាំង​ជីក​ស្រះ​ទឹក​ជូន​ប្រជាពលរដ្ឋ នៅ​ចំណុច​ព្រៃរនាម ក្នុងភូមិ​ចំរេះ ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង

អភិបាលខេត្ត​ពោធិ៍សាត់ និង​អនិកជន​ខ្មែរ​រស់នៅ​អាមេរិក ជួប​សំណេះសំណាល និង​ពិនិត្យ​ទីតាំង​ជីក​ស្រះ​ទឹក​ជូន​ប្រជាពលរដ្ឋ នៅ​ចំណុច​ព្រៃរនាម ក្នុងភូមិ​ចំរេះ ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ដោយ​បាន​ការចូលរួម​ពី​លោកស្រី ផាន់ ស៊ូ​ហ្វី អនិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក និង​ជា​អ្នក​ដែល​មាន​ដើមកំណើត​រស់នៅក្នុង​ខេត្ត​ពោធិ៍សាត់ រួម​ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក​ឃុំ​ភូមិ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​ពិនិត្យ​ទីតាំង​ជីក​ស្រះ​ទឹក ទំហំ​៥០x១០០​ម៉ែត្រ ជូន​ប្រជាពលរដ្ឋ​ជិត​២០០​នាក់ នៅ​ចំណុច​ព្រៃរនាម (​តំបន់​៣) ក្នុងភូមិ​ចំរេះ ឃុំ​ស្រែ​ស្តុក ព្រំប្រទល់​ភូមិ​ទួល​គូ ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់​។​

​លោក ណា​រ៉ា ចំរើន អភិបាល​ស្រុក​កណ្តៀង បាន​ជម្រាបជូន​ថា ទីតាំង​នេះ ស្ថិតក្នុង​តំបន់​៣ ចំងាយ​ជាង​២០០​ម៉ែត្រ ពី​ព្រៃរនាម​បឹង​ទន្លេសាប នៃ​ភូមិសាស្ត្រ​រដ្ឋបាល​ភូមិ​ចំរេះ ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង​។ បច្ចុប្បន្ននេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​៦៧​គ្រួសារ មនុស្ស​២៥០​នាក់ ក្នុង​នោះ​ប្រជាពលរដ្ឋ ឃុំ​កោះ​ជុំ និង​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ចំនួន​២៤​គ្រួសារ មនុស្ស​៩៦​នាក់ និង​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ចំនួន​៤៣​គ្រួសារ មនុស្ស​១៥៤​នាក់​។

​ចំពោះ​ស្ថានភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ពួក​គេ​កំណត់​តែ​៩​ខែ​ប៉ុណ្ណោះ ដោយ​ចាប់ពី​ខែតុលា ដល់​ខែ​មិថុនា ក្នុងស្ថានភាព​ពនេចរ ហើយ​ផុតកំណត់​នោះ ត្រូវ​ផ្លាស់ប្តូរ​កន្លែង​រស់នៅ​ថ្មី ដោយសារ​តែ​តំបន់​នេះ លិច​ទឹក​នៅ​រដូវវស្សា​។ ក្នុងអំឡុង​មក​រស់នៅ ពួកគាត់​ប្រកប​របរ​ចិញ្ចឹម​សត្វពាហនៈ ជា​ទូទៅ​គឺ​មាន​គោ ចំនួន​១,២០០​ក្បាល និង​ក្របី ចំនួន​៤០០​ក្បាល​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា បាន​វាយតម្លៃ អំពី​ស្ថានភាព​មក​រស់នៅ​ដី​តំបន់​៣​នេះ ជាទូទៅ​ប្រជាពលរដ្ឋ​ចិញ្ចឹម​គោ និង​ចិញ្ចឹម​ក្របី ក្នុងអំឡុង​តែ​៩​ខែ​ប៉ុណ្ណោះ រួចហើយ​ផ្លាស់ប្តូរ​កន្លែង​រស់នៅ​ថ្មី ដោយសារ​តំបន់​នេះ​លិច​ទឹក ក្នុង​រដូវវស្សា​។ ទោះជា​យ៉ាងនេះ ប្រជាពលរដ្ឋ ជា​ពិសេស​កុមារ បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដូចជា​អនាម័យ​សុខភាព ហូបចុក​មិន​គ្រប់គ្រាន់ កុមារ​តូចៗ​នៅ​ឆ្ងាយ​ពី​សាលា មិន​បាន​រៀនសូត្រ​ជាដើម​។ បញ្ហា​នេះ លោក​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​យល់​ឃើញ​ថា ដី​តំបន់​៣ គឺជា​ជម្រក​ជីវៈចម្រុះ​រស់នៅ ហើយ​ត្រូវបាន​ច្បាប់​ហាមឃាត់​មិន​អនុញ្ញាត ឱ្យ​កាប់ឆ្ការ រុករាន ឬ​ឈូសឆាយ​ធ្វើ​កម្មសិទ្ធិ​នោះឡើយ​។​

​លោក​អភិបាលខេត្ត សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​ធនធាន​ជីវចម្រុះ និង​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន និង​ជា​ពិសេស​ដើម​ផ្កាចារ ក៏ដូចជា​ដើមឈើ​សំខាន់​ផ្សេង​ទៀត​ឱ្យបាន​ច្រើន ប្រយោជន៍​ដល់​កូនចៅ យើង​ជំនាន់​ក្រោយ​។ ជាមួយគ្នា​នោះ លោក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ក៏​ត្រូវ​គិតគូរ​ពី​គ្រូ​កិច្ចសន្យា​នៅនឹងកន្លែង ដើម្បី​រៀបចំ​ឱ្យ​មាន​ថ្នាក់​អក្ខ​រកម្ម ផ្តល់ឱកាស​ឱ្យ​ក្មួយៗ​កុមារ​តូចៗ អាច​រៀន​ចេះ​ដឹង​បាន​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​គូសបញ្ជាក់ថា ដោយសារ​តំបន់​នេះ បងប្អូន​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ប្រឈម​កង្វះខាត​ទឹក សម្រាប់​ប្រើប្រាស់​លើ​ជីវិត​មនុស្ស សត្វ ទើប​លោក ហុង ចំណាន រួម​ជាមួយ​លោកស្រី ផាន់ ស៊ូ​ហ្វី ព្រមទាំង​បុត្រាបុត្រី ដែល​ជា​អនិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក មាន​ដើមកំណើត​រស់នៅក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ចំណាប់អារម្មណ៍ ព្រមទាំង​បាន​ចំណាយ​ធនធាន​ផ្ទាល់ខ្លួន ជីក​ស្រះ​ទឹក​មួយ​កន្លែង ដែល​មាន​បណ្តោយ​១០០​ម៉ែត្រ និង​ទទឹង​៥០​ម៉ែត្រ និង​ជម្រៅ​ជាង​៣​ម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ជិត​១​ម៉ឺន​ដុល្លារ​សម្រាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​នេះ បាន​ប្រើប្រាស់​ជារួម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.