ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ នាំ​អំណោយ​ប្រគល់​ជូន​ពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​អស់​ទាំងស្រុង នៅ​ឃុំ​ទួល​ទទឹង

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ នាំ​អំណោយ​ប្រគល់​ជូន​ពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​អស់​ទាំងស្រុង នៅ​ឃុំ​ទួល​ទទឹង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៥ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​, លោក ម៉ា​ង ស៊ី​ណេត ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ បាន​ចាត់​ឱ្យ​លោក សាមុត សុធារិទ្ធ អនុប្រធាន​គណៈកម្មាធិកា​រ និង​លោក គាំ សុខុម នាយក​សាខា ព្រមទាំង​មន្ត្រី និង​អ្នកស្ម័គ្រចិត្ត នាំយក​អំណោយ​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​១​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ផ្ទះ​អស់​ទាំងស្រុង​ស្ថិតនៅ ភូមិ​ជំ​ពូ​ខ្មៅ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់​។​

​នា​ឱកាស​នោះ​លោក សាមុត សុធារិទ្ធ បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ អាណិតអាសូរ​ក្រៃលែង ចូលរួម​សោកស្ដាយ​ចំពោះ​គ្រួសារ​រងគ្រោះ​ពី​សំណាក់​ប្រធាន​គណៈកម្មាធិការ​សាខា ជាពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ជូន​ដល់​គ្រួសារ​គ្រោះ​ដោយ​ក្តី​នឹករលឹក និង​តែងតែ​គិតគូរ​ជា​និច្ច​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​លោក​បាន​ក្រើនរម្លឹក​គ្រួសារ​រងគ្រោះ​ឱ្យ​ប្រុងប្រយ័ត្ន​អំពី​គ្រោះមហន្តរាយ​នានា​ពិសេស គ្រោះ​អគ្គិភ័យ ស្រប​ពេល​អាកាសធាតុ​កំពុង​ក្តៅ​ហួត​ហែង ដែល​អាច​កើតមាន​គ្រប់ពេល​ប្រសិនបើ​មាន​ការធ្វេសប្រហែស​ណាមួយ​។ ហេតុ​នេះ​មុននឹង​ចេញពី​ផ្ទះ​ត្រូវ​ពន្លត់ភ្លើង​ចង្ក្រាន ហ្គាស បិទ​កុងតាក់​ជាមុនសិន ពិសេស​ការ​ត​បណ្តាញ​អគ្គិសនី ត្រូវ​ហៅ​អ្នកជំនាញ​មក​រៀបចំ​ភ្ជាប់​ចរន្ត​ទៅតាម​បទដ្ឋាន បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ​។​

​សម្ភារ​ដែល​ទទួលបាន​ពី​សាខា​កាកបាទ​ក្រហម​នាពេលនេះ រួមមាន​៖ អង្ករ ៥០​គីឡូក្រាម ត្រីខ​២​យួរ មី​២​កេស ទឹក​ស៊ី​អ៉ីវ ២​យួរ តង់​១ កន្ទេល​១ សម្ភារៈ​ផ្ទះបាយ​១​ឈុត ឃី​ត​១ (​មុង​១ ភួយ​១ ក្រមា​១ សារុង​១) និង​ថវិកា​ចំនួន ១​លាន​រៀល​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.