បាត់ដំបង៖ នៅព្រឹកថ្ងៃទី១២ខែ មីនា ឆ្នាំ២០២៥នេះលោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាការមូលដ្ឋានសមាគម មិត្តនគរបាលជាតិកម្ពុជាខេត្តបាត់ដំបង (ស.ម.ន)ក៏ដូចជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង(ស.អ.ក) បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្សអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តបាត់ដំបង(ស.ម.ន)និងជាសមាជិកអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាត់ដំបង(ស.អ.ក) ដឹកនាំអង្គភាពទាំងពីរចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ម៉ាស់ វៃ អតីតនាយរងការិយាល័យចំណុះស្នងការដ្ឋាន ជាសមាជិក សមាគមមិត្តនគរបាលជាតិកម្ពុជា(ស.ម.ន) និងជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាត់ដំបង(ស.អ.ក)ខណៈលោកទទួលមរណ ភាពពីថ្ងៃទី ១១ខែ មីនា ឆ្នាំ២០២៥ ដោយរោគាពាធក្នុងជន្មាយុ ៦៧ឆ្នាំ ហើយសពកំពុងកម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិព្រៃកូនសេក សង្កាត់ អូរម៉ាល់ ក្រុង បាត់ដំបងខេត្តបាត់ដំបង ។
ក្នុងការចូលរួមរំលែកទុក្ខនេះបាននាំយកសារលិខិតចូលរួមរំលែកទុក្ខរបស់លោកស្នងការក្នុងនាមសមាគមទាំងពីរអមដោយថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជចំនួន៦,០០០,០០០រៀល(ប្រាំមួយលានរៀល)ថវិការបស់សមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៤.០០០.០០០រៀល (បួនលានរៀល)ថវិការបស់លោកឧត្តមសេនីយ៍ទោស្នងការចំនួន៥០០,០០០រៀល(ហាសិបម៉ឺនរៀល) ថវិកាចូលរួមរបស់មន្ត្រីនគរបាលក្នុងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុលចំនួន៩០០,០០០រៀល(កៅសិបម៉ឺនរៀល) សរុបចំនួន ១១.៤០០.០០០រៀល(ដប់មួយលាននិងសែសិបម៉ឺនរៀល)ជូនក្រុមគ្រួសារសពដើម្បីបានចាត់ចែងប្រើប្រាស់ក្នុងកម្មវិធីបុណ្យ។
លោកឧត្តមសេនីយ៍ត្រី ពៅ ថាវុធ បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកនូវមរណៈទុក្ខចំពោះក្រុមគ្រួសារ សព ខណៈលោកឧត្តមសេនីយ៍ទោស្នងការ លោកមិនបានអញ្ជើញមកដោយផ្ទាល់ តែលោកបានចូលរួមនូវ ថវិកាផ្ទាល់ខ្លួន នៅក្នុងពិធីបុណ្យនេះ លោកបន្តថា ទុក្ខលំបាករបស់មន្ត្រីគឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ បើទោះបីលោក ម៉ាស់ វៃ បានចូលនិវត្តន៍ពីការងារហើយក្តី តែលោកស្ថិតនៅក្នុងសមាគមមិត្តនគរបាលជាតិ កម្ពុជា (ស.ម.ន)ផងនិងសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងផង (ស.អ.ក)ដែលកិច្ចការនេះនៅស្ថិតក្រោមការគ្រប់គ្រងរបស់លោកស្នងការ។
ថ្នាក់ដឹកនាំស្នងការនិងកងកម្លាំងនគរបាលជាតិចំណុះស្នងការដ្ឋានទាំងអស់ក៏ដូចជាថ្នាក់ដឹកនាំសមាគមទាំងពីរ សូមចូលរួមរំ លែកទុក្ខយ៉ាង ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសព សូមដួងវិញ្ញាណក្ខ័ន្ធរបស់លោក ម៉ាស វៃ បានយោនយកកំណើតក្នុងទីបរមសុខកុំបីខាន ៕




