ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ចាត់ទុក​ការបង្ក្រាប​ករណី​គ្រឿងញៀន ក្បែរ​បឋមសិក្សា​ជម្ពូ​វ័ន ជា​សកម្មភាព​គំរូ និង​លើកទឹកចិត្ត​ខ្ពស់​!

​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ចាត់ទុក​ការបង្ក្រាប​ករណី​គ្រឿងញៀន ក្បែរ​បឋមសិក្សា​ជម្ពូ​វ័ន ជា​សកម្មភាព​គំរូ និង​លើកទឹកចិត្ត​ខ្ពស់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រតិបត្តិការ​ចុះ​បង្ក្រាប រុះរើ​ទីជម្រក​ក្រុម​អ្នក​រើស​អេតចាយ និង​ជនអនាថា​សំងំ​ប្រើប្រាស់​គ្រឿងញៀន ក្នុង​បរិវេណ​ក្បែរ​សាលា​បឋមសិក្សា​ជម្ពូ​វ័ន ស្ថិត​ភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ត្រូវបាន​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ ចាត់ទុក​ជា​សកម្មភាព​គំរូ​ដ៏​គួរ​ឱ្យ​លើកទឹកចិត្ត​ខ្ពស់បំផុត ពីព្រោះ​ជា​កិច្ចសហការ​ដ៏​ល្អ​មួយ​រវាង​ពលរដ្ឋ គ្រូបង្រៀន និង​អាជ្ញាធរ​។

​ការបង្ហាញ​ចំណាប់​អារម្មណ៍​ចេញពី​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ពី​សំណាក់​អ្នកនាំពាក្យ​រង​រូបនេះ បាន​ធ្វើឡើង បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២៥ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ទាំង​អាជ្ញាធរ​សង្កាត់ និង​សមត្ថកិច្ច បាន​ចុះ​អនុវត្ត​ការងារ និង​បង្ក្រាប​ករណី​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​បង្ក​ដោយ​ក្រុម​ជន​អាណា​ថា និង​អ្នក​រើស​អេតចាយ​ដែល​រស់នៅ​អនាធិបតេយ្យ បង្ក​ការភ័យខ្លាច​ព្រួយបារម្ភ​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ​។ គឺ​ប្រតិបត្តិការ​ដែល​ធ្វើឡើង បន្ទាប់ពី​ទទួល​សេចក្ដីរាយការណ៍ និង​សំណូមពរ ពី​អាណាព្យាបាល និង​លោកគ្រូ អ្នកគ្រូ​។

​បើ​តាម​លោក ទូច សុឃៈ សកម្មភាព​នេះ ជា​គំរូ​នៃ​ការចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​តួអង្គ ជាមួយ​អាជ្ញាធរ ពោល​គឺ​ប្រជាពលរដ្ឋ ដែល​ឃើញ​បញ្ហា​មិន​អាច​សំងំស្ងៀម​ទុកឱ្យ​បញ្ហា​នោះ​បន្ត​កើតមាន​ឡើយ ហើយ​អាជ្ញាធរ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នោះ​ក៏​ត្រូវ​រូតរះ ចាត់​វិធានការ​ដើម្បី​ឆ្លើយតប​នឹង​ក្ដីបារម្ភ និង​ដើម្បី​ធានា​សេវា​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន ស្រប​តាម​ទស្សនៈ «​ពលរដ្ឋ​កុំ​ដាំ​ដើម​គរ អាជ្ញាធរ​កុំប្រងើយកន្តើយ​» ។

​ទន្ទឹម​នឹង​ការលើកទឹកចិត្ត និង​សម្តែង​ការកោតសរសើរ​ដល់​លោកគ្រូ​អ្នកគ្រូ អាណាព្យាបាល​និង​អាជ្ញាធ​រលោក ទូច សុឃៈ ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​គ្រប់​មូលដ្ឋាន យក​ស្មារតី​នៃ​ភាព​ជា​គំរូ​នេះ​ទៅ​អនុវត្ត​តាម​មូលដ្ឋាន​របស់​ខ្លួន ពោល​គឺ​បើ​ឃើញ​នូវ​រឿងហេតុ​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ក្នុង​គ្រួសារ អំពើ​ហិង្សា​ជា​ទូទៅ ករណី​ក្មេង​ទំនើ​ង ករណី​ប្រើប្រាស់​ជួញដូរ​គ្រឿងញៀន និង​ករណី​សង្ស័យ​ពាក់ព័ន្ធ​អំពើ​ជួញដូរ​មនុស្ស ត្រូវតែ​រាយការណ៍​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន មាន​មេ​ភូមិ មេឃុំ ចៅសង្កាត់ ឬ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​។

​លោក​បន្ថែមថា «​អាជ្ញាធរ​ត្រូវ​តែ​ផ្តល់​ការឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា និង​ប្រសិទ្ធភាព ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ និង​ក៏​ដើម្បី​ជា​ការ​បញ្ជាក់ជូន​ប្រជាពលរដ្ឋ​នូវ​សេចក្ដី​ថ្លែងអំណរគុណ​របស់ខ្លួន ដែល​ប្រជាពលរដ្ឋ​ចូលរួម​ជួយ​រាយការណ៍ ករណី​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ទៅនឹង​តួនាទី​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងអស់នោះ​។ មិន​អាច​មាន​ត្រឹម​នគរបាល​ប៉ុស្តិ៍ ឬ​មិន​អាច​មាន​ត្រឹម​អាជ្ញាធរ​ឃុំ សង្កាត់ មេភូមិ ដឹកនាំ​ចាត់ចែង​ការងារ​បាន​មួយរយ​ភាគរយ​នោះទេ ប្រសិនបើ​មិន​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។

​សូម​រម្លឹកថា ក្នុង​រង្វង់​ប្រតិបត្តិការ​នោះ បើ​តាម​លោក វ៉ា សាវឿន ចៅ​សង្កាត់​ចោមចៅ​ទី​៣ សមត្ថកិច្ច បាន​បង្ក្រាប​ជនសង្ស័យ​ជាក់ស្តែង​កំពុង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ឃាត់​បាន​ប្តី​ប្រពន្ធ​ពីរ​នាក់ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ព្រមទាំង​រកឃើញ​គ្រឿងញៀន​ចំនួន​៧​កញ្ចប់ ក្នុងនោះ​១​កញ្ចប់​ធំ ថង់​វេច​ខ្ចប់ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​៕

​ដោយ សេង បូ​លីន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.