ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ពី​សត្រូវ​លើ​ដងផ្លូវ ប្រែជា​មិត្ត​នៅ​ពន្ធនាគារ យុវជន​២​រូប​ផ្ដាំ​អ្នកផ្សេង​កុំ​ដើរ​គន្លង​ខ្លួន ស្ដាយ​ក្រោយ ស្រណោះ​ម្ដាយ​!

ពី​សត្រូវ​លើ​ដងផ្លូវ ប្រែជា​មិត្ត​នៅ​ពន្ធនាគារ យុវជន​២​រូប​ផ្ដាំ​អ្នកផ្សេង​កុំ​ដើរ​គន្លង​ខ្លួន ស្ដាយ​ក្រោយ ស្រណោះ​ម្ដាយ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រោះ​ការ​សេពគប់​ខុស​មនុស្ស និង​ដើរ​លេង​យប់ យុវជន​ពីរ​រូប បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង បន្ទាប់​ពី​ផុងខ្លួន​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី បំផ្លាញ​កិត្តិយស​ខ្លួនឯង គ្រួសារ និង​បង្ក​បញ្ហា​ដល់​សង្គមជាតិ រហូត​សមត្ថកិច្ច​ឃាត់ និង​បញ្ជូន​មក​ឃុំ​នៅ​ពន្ធនាគារ​។ និយាយ​ដោយ​ទឹកភ្នែក​រលីងរលោង យុវជន​ទាំង​ពីរ​រូប បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកនាំពាក្យ​ក្រសួង​មហា​ផៃ្ទ នា​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៥ ក្នុង​កិច្ច​សម្ភាស​មួយ​នៅ​បណ្ណាល័យ​នៃ​ពន្ធនាគារ​ខេត្ត​កណ្ដាល ដោយ​រៀបរាប់​រឿងរ៉ាវ​របស់​ខ្លួន តាំងពី​នៅ​ជា​យុវជន​ល្អ ដើរ​តាម​កន្លង​ឪពុកម្តាយ រហូត​ប្រែក្លាយ​ទៅ​ជា​ក្មេង​ទំនើង​វិញ និង​ត្រូវ​ជាប់ឃុំ​។ យុវជន​ទាំង​ពីរ​រូប​គឺ​បដិបក្ខ​នៃ​ទំនាស់​នឹង​គ្នា​។

​ជា​កូន​ទី​ពីរ​នៃ​គ្រួសារ យុវជន​ម្នាក់ បាន​និយាយថា ចាប់តាំងពី​តូច​រហូត​ធំ​ដឹងក្តី ពោល​គឺ​ចាប់ពី​ចូលរៀន​ថ្នាក់បឋមសិក្សា​មក ខ្លួន​ស្តាប់បង្គាប់​ការណែនាំ​របស់​ឪពុក​ម្ដាយ និង​បងប្អូន​។ ប៉ុន្តែ​យុវជន​រូប​នេះ​បាន​បន្ថែមទៀតថា​«​ក្រោយ​ពេល​ខ្ញុំ​ធំ និង​ចូល​រៀន​ថ្នាក់​វិទ្យាល័យ ខ្ញុំ​ក៏​ចាប់ផ្ដើម​មាន​មិត្តភក្តិ បបួលគ្នា​ដើរ​លេង​បន្តិច​ម្តងៗ ក៏​ដើរ​ដល់​យប់​ម៉ោង​១០​ទៅ​១១​យប់​រហូត​មាន​រឿង​ជា​បន្តបន្ទាប់​។

​មាន​ម្តាយ​ជាក​ម្មការ​នី​រោងចក្រ យុវជន​សម្បុរ​សណ្ដែក​បាយ​ចិញ្ចើម​ក្រាស់​ដដែល បាន​បន្ត​ក្នុង​សម្ដី​ដើម​ថា​«​បន្ទាប់​ពី​ខ្ញុំ​មាន​បញ្ហា​ត្រូវបាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ប៉ុស្តិ៍ ខ្ញុំ​សឹងតែ​មិន​ហ៊ាន​ប្រាប់​គាត់​នោះទេ ប៉ុន្តែ​ជា​គោលការណ៍​ត្រូវតែ​ប្រាប់​ក្រុមគ្រួសារ​ឱ្យ​ដឹង​។ ក្រោយ​ទទួលដំណឹង​នេះ គាត់​មិន​បាន​ស្តីបន្ទោស​អ្វី​ទៀត​នោះ​ទេ ព្រោះ​គាត់​ប្រាប់​ច្រើនដង​ហើយ​។ គាត់​តាម​មើល​ខ្ញុំ​រហូត មិន​ថា​នៅ​ប៉ុស្តិ៍​នគរបាល នៅ​តុលាការ នៅ​រហូតមក​ដល់​ពន្ធ​នាគារ​នោះទេ​»​។

​មក​ដល់​ពន្ធនាគារ យុវជន​រូប​នេះ​រម្លឹក​ភ្លាម​ថា​«​ខ្ញុំ​ភ័យ ខ្ញុំ​នឹក​ម្ដាយ នឹក​អ្វីដែល​គាត់​ប្រាប់ តែ​យើង​អត់​ស្ដាប់​!(​យំ​) មិន​នឹកស្មាន​ខ្ញុំ​មក​ដល់​កន្លែង​នេះ​។ ស្មាន​តែ​ត្រឹម​ប៉ូលិស​ប៉ុស្តិ៍​ចាប់​ហើយ​ក៏​បាន​ទៅផ្ទះ​វិញ​។ មក​ដល់​នេះ ពូៗ​អនុរក្ស​គាត់​មើលថែ បាយទឹក និយាយ​ប្រដៅ តែ​វា​អត់​ដូច​ផ្ទះ​យើង​ទេ​»​។ រម្លឹក​ចប់ យុវជន បាន​បន្ត​និយាយ​ដល់​ម្ដាយ​ទៀតថា​« គាត់​មក​សួរសុខទុក្ខ​ខ្ញុំ​ញឹកញាប់ ដំបូង​ចង់ឱ្យ​គាត់​មក​ញឹក តែ​ឥលូវ​ខ្ញុំ​ប្រាប់​គាត់ ថា​មក​យូរ​ម្ដង​បាន​ហើយ កុំ​ឱ្យ​គាត់​ពិបាក​»​។

«​ពេល​គាត់​យក​នំចំណី និង​ម្ហូបអាហារ មក​ឱ្យ​ម្តងៗ​ខ្ញុំ​មាន​អារម្មណ៍​ថា​អាណិត​គាត់​ខ្លាំង ឃើញ​ទឹកមុខ​គាត់​ពោ​ពេញ​ដោយ​ទុក្ខសោក ទឹកភ្នែក​រលីងរលោង វា​ជា​ពេល​ដែល​ខ្ញុំ​ចងចាំ​ពេញ​មួយជីវិត​ពី​ទង្វើ​ណា​ដែល​គួរ​ប្រព្រឹត្ត និង​មិន​គួរ​ប្រព្រឹត្ត​»​។ យុវជន​ដដែល​បាន​ថ្លែង​ដូច្នេះ និង​បាន​និយាយ​សូម​អភ័យទោស ចំពោះ​អ្នកមានគុណ​ទាំង​ពីរ​ជា​ថ្មី​ទៀត ភ្ជាប់​ដោយ​ការសារភាព​ទទួលស្គាល់​កំហុស​ព្រោះ​មិន​ស្ដាប់​សម្ដី​ម្ដាយ និង​បាន​សន្យាថា​មិន​ឱ្យ​បញ្ហា​នេះ​កើតឡើង​ជា​លើក​ទី​ពីរ​ទៀត​ឡើយ​។

​ចំណែក​យុវជន​មួយ​រូប​ទៀត​ដែល​ជា​កូន​អ្នកបើក​រថយន្ត​ដឹក​ដី និង​មាន​ម្តាយ​ជា​មេផ្ទះ បានលើកឡើង​ស្រដៀង​គ្នា​ដែរ​ថា​«​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សោកស្តាយ ព្រោះតែ​ការមិន​ស្តាប់​ការ​ទូន្មាន​ប្រៀនប្រដៅ ហើយក៏​មិន​នឹកស្មាន​ថា​ធ្លាក់ខ្លួន​មកដល់​ចំណុច​នេះ​ដែរ​។ នៅពេល​សមត្ថកិច្ច​ឃាត់ខ្លួន ខ្ញុំ​នឹកឃើញ​ម្តាយ​មុនគេ និង​មាន​ការភ័យខ្លាច​ដូច​គ្នា​នៅពេល​ដែល​គេ​បញ្ជូន​ទៅ​តុលាការ ព្រោះ​ជា​លើក​ទី​១»​។

​យុវជន​នេះ​បាន​បន្តទៀតថា ពេល​គេ​បញ្ជូន​ចូលទៅ​ពន្ធនាគារ ទម្រាំ​នឹង​ស៊ាំ គឺ​ពិបាក​ណាស់ ហើយ​នឹក​ឃើញតែ​ម្តាយ និង​ឪពុក​ប៉ុណ្ណោះ ព្រោះ​នៅក្នុង​ពន្ធនាគារ​ខុសពី​ផ្ទះ​ខ្លួន​ឆ្ងាយ​។ យុវជន​នេះ​ក៏​បាន​ផ្ញើ​សារ​ប្តេជ្ញាចិត្ត សូម​អភ័យទោស​ចំពោះ​អ្នកមានគុណ​របស់ខ្លួន នូវ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​មិន​គប្បី ធ្វើឱ្យ​បាត់បង់​សេចក្តីថ្លៃថ្នូរ កិត្តិយស​គ្រួសារ និង​បាន​សន្យា​ឈប់​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​ទៀត ធ្វើខ្លួន​ជា​មនុស្ស​ល្អ​ក្នុង​សង្គម​។

​យុវជន​ទាំងពីរ​បាន​បញ្ជាក់ថា ការរស់នៅ​ក្នុង​ពន្ធនាគារ​ក៏​មាន​ការបណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ អប់រំ​ណែនាំ លើកទឹកចិត្ត នៅពេល​ដែល​ចាកចេញ​ពី​ពន្ធនាគារ​ទៅ មិនគួរ​ប្រព្រឹត្ត​អំពើ​ណា​មិន​គប្បី ត្រូវ​ធ្វើ​មនុស្ស​ដែល​រស់នៅ​ដោយ​សេចក្តីថ្លៃថ្នូរ និង​មិន​ធ្វើឱ្យ​គ្រួសារ​លំបាក​។ ឆ្លងកាត់​បទពិសោធន៍​នេះ​យុវជន​ទាំង​ពីរ បាន​ផ្ញើ​សារ​ទាំង​ក្តុកក្តួល​ចេញពី​ពន្ធនាគារ ទៅកាន់​យុវជន​ដែល​ជា​ក្មេង​ទំនើង​ទាំងអស់​គួរ​បែរ​ត្រឡប់ក្រោយ កុំ​យកតម្រាប់​តាម​ខ្លួន សេពគប់​រាប់អាន​មិត្តភក្តិ​ល្អៗ​ជា​អ្នក​រៀនសូត្រ​។

​ពួកគេ​បាន​និយាយថា​« ពេល​មាន​បញ្ហា​រហូត​ជាប់ពន្ធនាគារ គ្មាន​មិត្តភក្តិ​ណា​មក​ជួយ​ក្រៅ​ពី​ឪពុក​ម្តាយ​យើង​ឡើយ​»​។ យុវជន​ទាំងពីរ​បាន​ស្នើសុំ​ទៅកាន់​បងប្អូន និង​មិត្តភក្តិ​ទាំងអស់ កុំ​មាន​ការរើសអើង​នៅពេល​ដែល​ខ្លួន​ចេញពី​ពន្ធនាគារ​វិញ និង​ស្នើសុំ​ឱ្យ​លោកគ្រូ​អ្នកគ្រូ ជាពិសេស​លោក​នាយក​សា​លា​មេត្តា​ផ្ដល់​ឱកាស​ឱ្យ​រូបគេ​ទាំងពីរ​បាន​ចូល​សិក្សា ដូច​សិស្ស​ដ៏ទៃទៀត​។

​ជា​ការកត់សម្គាល់ យុវជន​ទាំង​ពីរ​រូប ដែល​ក្រុមការងារ​យើង​បាន​ជួប​សម្ភាស​នេះ គឺជា​គូ​ជម្លោះ​នឹង​គ្នា​។ ពី​បក្ខដិ​បក្ខ​នឹង​គ្នា​លើ​ដងផ្លូវ ឥលូវ​ពួកគេ​ក្លាយ​ជា​មិត្តភក្ដិ​នឹង​គ្នា នឹង​តែ​និយាយ​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក​….

​ដោយ សេង បូ​លីន និង អន អម​រា​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.