ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញ​បិទ​ការប្រកួត «​ពានរង្វាន់​កីឡាបាល់ទាត់​ក្រសួងមហាផ្ទៃ​» លើក​ទី​២ ឆ្នាំ​២០២៥ នៅ​ល្ងាច​នេះ​, វគ្គ​ផ្ដាច់ព្រ័ត្រ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប៉ះ​អន្តោប្រវេសន៍​មានជ័យ

​ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញ​បិទ​ការប្រកួត «​ពានរង្វាន់​កីឡាបាល់ទាត់​ក្រសួងមហាផ្ទៃ​» លើក​ទី​២ ឆ្នាំ​២០២៥ នៅ​ល្ងាច​នេះ​, វគ្គ​ផ្ដាច់ព្រ័ត្រ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប៉ះ​អន្តោប្រវេសន៍​មានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ល្ងាច​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៥ ការប្រកួត «​ពានរង្វាន់​កីឡាបាល់ទាត់​ក្រសួងមហាផ្ទៃ​» លើក​ទី​២ ឆ្នាំ​២០២៥ បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ បន្ទាប់ពី​ដំណើរការ​ប្រកួត​អស់​រយៈពេល​៥៤​ថ្ងៃ ស្របពេល​ដែល​ពិធី​បិទ​នឹង​ធ្វើឡើង ក្រោម​អធិបតីភាព​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកស្រី កែ សួន​សុ​ភី ប្រធានកិត្តិយស​ក្រុមការងារ​យេនឌ័រ​ក្រសួងមហាផ្ទៃ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ចាប់ពី​វេលា​ម៉ោង​១៥៖០០​នាទី​រសៀល​តទៅ​។​

​ក្នុង​ការប្រកួត​លើក​ទី​២ ឆ្នាំ​២០២៥​នេះ មាន​ក្លឹប​ចំនួន ១៣​ចូលរួម រួម​មាន​ក្លឹប​មកពី​បណ្ដា​អគ្គស្នងការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន​នានា ដោយ​ចែកចេញជា ៤​ពូ​ល ក្នុង​១​ពូ​ល មាន ៣​ក្រុម លើកលែង​តែ​ពូ​ល D មាន ៤​ក្រុម សរុប​ការប្រកួត​ចំនួន ២៣​ប្រកួត​។​

​ជា​លទ្ធផល​ក្រោយ​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ប្រមាណ​ជិត​២​ខែ ក្រុម​ការពារ​តំណែង​ជើងឯក​ឆ្នាំ​ចាស់ គឺ​ក្លឹប​បាល់ទាត់​អន្តោប្រវេសន៍​មានជ័យ និង​ក្រុម​រង​ជើងឯក​ឆ្នាំ​ចាស់ ក្លឹប​បាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នឹង​បន្ត​ឡើង​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​សាជាថ្មី នា​ឆ្នាំ​២០២៥​នេះ បន្ទាប់​ពី អន្តោប្រវេសន៍​មានជ័យ យកឈ្នះ ក្លឹប​ខុទ្ទកាល័យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ២​ទល់​០ ស្របពេល​ដែល អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ យកឈ្នះ ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ៩​ទល់​៣ កាលពី​ល្ងាច​ទី​០៧ ខែ​មីនា ឆ្នាំ​២០២៥ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នឹង​ត្រូវ​ជួប​អន្តោប្រវេសន៍​មានជ័យ ដើម្បី​ដណ្ដើម​ជើងឯក នៅវេលា​ម៉ោង ៦៖០០​ល្ងាច រីឯ​ការប្រកួត​ដណ្ដើម​យក​លេខ​៣ គឺ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ជួប​ជាមួយ ក្លឹប​បាល់ទាត់​ខុទ្ទកាល័យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅវេលា​ម៉ោង ៣៖០០​រសៀល​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.