ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឧបនាយករដ្ឋមន្ត្រី ស សុខា និង​អ្នកឧកញ៉ា គិត ម៉េង ដឹកនាំ​កិច្ចប្រជុំ​ភាពជា​ដៃគូ​ក្រុម​ការងារ «​ត​» ផ្នែក​រដ្ឋបាល​ដែនដី សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន

ឧបនាយករដ្ឋមន្ត្រី ស សុខា និង​អ្នកឧកញ៉ា គិត ម៉េង ដឹកនាំ​កិច្ចប្រជុំ​ភាពជា​ដៃគូ​ក្រុម​ការងារ «​ត​» ផ្នែក​រដ្ឋបាល​ដែនដី សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៥  អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​សហប្រធាន​ក្រុមការងារ «​ត​» តំណាង​ផ្នែក​រដ្ឋាភិបាល និង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ក្រុម​ការងារ​ផ្នែក​ឯកជន សម្រាប់​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន (​គ​.​ស​.​ឯ​.​រ​.​ជ​) និង​ជា​សហប្រធាន​ក្រុមការងារ «​ត​» ផ្នែក​រដ្ឋបាល​ដែនដី សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ដឹកនាំ​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​ក្រុមការងារ «​ត​» ផ្នែក​រដ្ឋបាល​ដែនដី សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​។​

​កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ពី​អនុប្រធាន និង​សមាជិក​សមាជិកា​នៃ​ក្រុមការងារ (​តាម​សេចក្តីសម្រេច​លេខ ៩៦ សសរ​) និង​អនុប្រធាន សមាជិក​សមាជិកា នៃ​ក្រុមការងារ «​ត​» (​តាម​សេចក្តីសម្រេច​លេខ​៩៧​សសរ​) ព្រមទាំង​ក្រុម​ការងារ​ចំពោះ​កិច្ច​ផ្នែក​ឯកជន​, ជា​ពិសេស​មាន​ការចូល​រួម ពី​តំណាង​សមាគម​ធុរកិច្ច​ជាតិ​-​អន្តរជាតិ និង​ក្រុមហ៊ុន​ឯកជន​ជាច្រើន​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​នេះ បាន​ពិភាក្សា​លើ​បញ្ហា ដែល​បាន​លើកឡើង​ដោយ​វិស័យ​ឯកជន រួមមាន​៖ (១). គណ​:​អភិបាលខេត្ត​/​ក្រុង មួយចំនួន​មិនទាន់​មាន​ការសហការ​ល្អ​ជាមួយ សភាពាណិជ្ជកម្ម​ថ្នាក់​ខេត្ត​, (២). បញ្ហា​ការត្រួតពិនិត្យ​នៅ​មាត់ច្រក​ចេញ​ចូល​តាម​ព្រំដែន ពី​សំណាក់​ប្រធាន​មាត់ច្រក ដែល​ជា​មន្ត្រី​ដែល​ចាត់តាំង​ពី​សាលាខេត្ត​, (៣). ចរាចរណ៍​ផ្លូវគោក នៅ​ពេល​ក្រុមហ៊ុន​ជួប​គ្រោះថ្នាក់ ចរាច​រណ៍ (​មិន​ដល់​ជីវិត​), (៤). សំ​បញ្ហា​ផ្លាកសញ្ញា​ចរាច​រណ៍​, (៥). ការត្រួតពិនិត្យ​អ្នកបើកបរ​ដែល​មាន​ផ្ទុក ឬ​ប្រើប្រាស់​សារធាតុ​ញៀន​, (៦). សំណើរ​សុំ​កិច្ចសហប្រតិបត្តិការ និង​ចាត់វិធានការ​លើ​បទ​ល្មើស​បច្ចេកវិទ្យា (Cyber-Crime), (៧). បញ្ហា​ប្រឈម​ចំពោះ​បច្ចេកទេស ក្នុង​ការប្រើប្រាស់ ដ្រូ​ន​កសិកម្ម​, និង (៨). ផ្សេង​។​

​ជា​លទ្ធផល​អង្គប្រជុំ​បាន​ឯកភាព ទទួលយក​ដំណោះស្រាយ ក៏ដូចជា​ធាតុ​ចូល​ពី​វិស័យ​ឯកជន ដើម្បី​ពិនិត្យ​ធ្វើយ៉ាងណា​សម្របសម្រួល ផ្តល់​ជូន​ឲ្យ​វិស័យ​នេះ​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​កាន់តែ​ប្រសើ​ក្នុងប្រទេស​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.