ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារសណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោក ចាត់តំណាង លោកវរសេនីយ៍ទោ រ៉ែម មករា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក សហការជាមួយ លោកស្រីវរសេនីយ៍ទោ តាន់ សុខរ័ត្ន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន លោកវរសេនីយ៍ទោ ទុន សុធន នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បានអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ គ្រឿងញៀន ការជួញដូរតាមប្រព័ន្ធអនឡាញ និងបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស នៅនៅវិទ្យាល័យក្តុលដូនទាវ ស្ថិតនៅ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោកគ្រូអ្នកគ្រូ សិស្សានុសិស្សចូលរួមសរុបចំនួន១ ២៧៣នាក់ ស្រី៧៤៥នាក់ និងបានចែកមួកសុវត្ថភាពចំនួន១០មួក ជូនដល់សិស្សានុសិស្សដែលបានឆ្លើយសំណួរអំពីច្បាប់ចរាចរណ៍ត្រឹមត្រូវ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង




