ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

លោក ឆាយ សុគន្ធ​ដា ត្រូវបាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ

លោក ឆាយ សុគន្ធ​ដា ត្រូវបាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ នុ នា​រសៀល​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម ម៉ា​ង ស៊ី​ណេត សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ព្រះ​សីហ អញ្ជើញ​ជា​ប្រកាស​តែងតាំង​ឱ្យ​តំណែង លោក ឆាយ សុគន្ធ​ដា ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កំពង់សីលា​។​

​នា​ឱកាស​នេះ ឯកឧត្តម ម៉ា​ង ស៊ី​ណេត បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​គណបក្ស​ស្រុក​កំពង់សីលា ខិតខំ​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​សម្រេចបាន​នូវ​សមិទ្ធផល​នានា ព្រមទាំង​បាន​ចូលរួម​លើកកម្ពស់​ជីវភាព​ប្រជាជន​ស្រប​តាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​។​

​ប្រធាន​គណបក្ស​ខេត្ត បាន​អបអរសាទរ​ចំពោះ​លោក ឆាយ សុគន្ធ​ដា ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​កំពង់សីលា ដើម្បី​រួម​គ្នា​បន្ត​និរន្តរភាព​ដឹកនាំ​គណៈកម្មាធិការ​គណបក្ស​ស្រុក​កំពង់សីលា សំដៅ​ឈាន​ទៅ​សម្រេចបាន​ជោគជ័យ​ធំៗ​ថ្មីៗ​បន្ថែមទៀត​ក្នុង​ការដឹកនាំ​គណបក្ស​ស្រុក​។​

​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ដណ្តើម​ជ័យជំនះ​គ្រប់​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់​នាពេលខាងមុខ​ឯកឧត្តម ម៉ា​ង ស៊ី​ណេត បាន​ធ្វើ​ការណែនាំ​នូវ​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​៖
*​ទី​១. ត្រូវ​ដឹកនាំ​គណបក្ស​ស្រុក ដោយ​អនុវត្ត​តាម​កម្មវិធី​នយោបាយ​របស់​គណបក្ស​សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ​ឆ្នាំ​២០២៣-២០២៨ តាម​សេចក្តីសម្រេច​ចិត្ត​នានា​របស់​គណបក្ស ព្រមទាំង​ចូលរួម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ឱ្យ​ទួលបាន​ជោគជ័យ​។​
*​ទី​២. ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​គណបក្ស​សំដៅ​ពង្រឹង​ធ្លុង​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​គណបក្ស​ឱ្យ​កាន់តែ​រឹងមាំ​ដោយ​ឈរ​លើ​គោលការណ៍ «​សមូហភាព​ដឹកនាំ​បុគ្គល​ទទួលខុសត្រូវ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ដណ្តើម​ជ័យជំនះ​គ្រប់​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់​នាពេលខាងមុខ​។​
*​ទី​៣. ត្រូវ​ខិតខំ​ជំរុញ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​អភិ ក្រម​ទាំង​៥​គឺ «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុះ​ក្អែល ព្យាបាល និង​វះកាត់​» ប្រកប​ដោយ​ភាពរឹងមាំ និង​ស្អាតស្អំ​ព្រមទាំង​យកចិត្តទុកដាក់​ក្នុង​ការបណ្តុះបណ្តាល និង​បំពាក់បំប៉ន​ជួរ​មន្ត្រី​គណបក្ស​នាពេល​បច្ចុប្បន្ន និង​សម្រាប់​រយៈពេល​យូរអង្វែង ដើម្បី​ធានា​ការលើក កម្ពស់​សមត្ថភាព​ប្រកបដោយ​គុណធម៌ អត្ត​ចរិក និង​សីលធម៌​ឱ្យ​ទទួលបាន​នូវ​ការស្រឡាញ់ និង​គាំទ្រ​ពី​ប្រជាជន​។​
*​ទី​៤. ត្រូវ​ខិតខំ​ជំរុញ និង​បង្កើន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​កងកម្លាំង មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ​ក្នុង​ការលើកកម្ពស់​ការ​គ្រប់គ្រង​ការផ្តល់សេវា​សាធារណៈ និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវ​គោលនយោបាយ «​ភូមិ​-​ឃុំ សង្កាត់​មាន​សុវត្ថិភាព​» ព្រមទាំង​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្លើយតប​ទៅនឹង​សំណើ សំណូមពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​។ ជាពិសេស​ប្ដេជ្ញា​អនុវត្ត​បទបញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល ស្តីពី «​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​នៅ​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​» ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ស្រប​តាម​ទិស​ស្លោក «​រួម​ទាំងអស់​គ្នា ដើម្បី​កម្ពុជា​គ្មាន​គ្រឿងញៀន​»​។​
*​ទី​៥. ត្រូវខិតខំ​ប្រមូលផ្តុំ​កម្លាំង​គណបក្ស​គ្រប់​ស្ថាប័ន​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​អង្គការ​សង្គម​ស៊ីវិល​តាម​គោល ការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ពង្រឹង​សន្តិភាព ស្ថិរភាព​កសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​រូបវ័ន្ត ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត ស្របតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព​និង​ចីរភាព​ដែល​ជា​មូលដ្ឋានគ្រឹះ​ឆ្តោះទៅ​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។​
*​ទី​៦. ត្រូវ​ខិតខំ​ពង្រឹង​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់ ដើម្បី​ជា​យន្តការ​សម្របសម្រួល​របៀបរបប​ធ្វើការ​រវាង​រៀមច្បង ពង្រឹង​យុវជន​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ស្រុក ឃុំ​និង​មហាជន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។​
*​ទី​៧. ត្រូវ​បន្ត​ពង្រឹង​ការគ្រប់គ្រង​សមាជិក​ថ្មី ពី​យុវជន​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ផ្សេងៗ តាម​គោលការណ៍ «​ពង្រឹង​ចាស់ កសាង​ថ្មី​» សមាជិក​ម្នាក់ៗ​ជា​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​មួយ​សន្លឹក​។ ព្រមទាំង​ជំរុញ​ការកសាង​សមាជិក​គណបក្ស​ជា​កម្មករ​តាម​រោងចក្រ សហ គ្រា​ស និង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​
*​ទី​៨.​ត្រូវខិតខំ​សុំ​ការគាំទ្រ​ផង សហការ​ផង សម្រប​ម​សម្រួល​ផង ពី​ថ្នាក់ដឹកនាំ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ដើម្បី​ជា​កម្លាំង​សរុប​ធនធាន​សរុប​ដោះស្រាយ​សំណូមពរ​ចាំបាច់​របស់​ប្រជាជន​ក្នុងស្រុក​កំពង់សីលា​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.