ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

​អបអរ​ទិវា​អន្តរជាតិ ៨​មីនា​! រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ដឹកនាំ​មន្ត្រី​រាជការ​ជា​ស្ត្រី​នៃ​ក្រសួង​ព័ត៌មាន​ជាង​២០០​នាក់ ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​បង្គោល​ព្រំដែន ដើម្បី​ស្វែងយល់​ពី​ការពិត​ជាក់ស្តែង​នៃ​កិច្ចការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​របស់​រដ្ឋាភិបាលកម្ពុ​ជា

​អបអរ​ទិវា​អន្តរជាតិ ៨​មីនា​! រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ដឹកនាំ​មន្ត្រី​រាជការ​ជា​ស្ត្រី​នៃ​ក្រសួង​ព័ត៌មាន​ជាង​២០០​នាក់ ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​បង្គោល​ព្រំដែន ដើម្បី​ស្វែងយល់​ពី​ការពិត​ជាក់ស្តែង​នៃ​កិច្ចការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​របស់​រដ្ឋាភិបាលកម្ពុ​ជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ដើម្បី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ២០២៥ ខួប​ទី​១១៤ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភារា​អង់អាច ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ ទុយ សិរី​រតនៈ ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សាខា​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ និង​ទី​៩ ខែ​មីនា ឆ្នាំ​២០២៥ បាន​ដឹកនាំ​សមាគម​នារី និង​មន្ត្រីរាជការ​ជា​ស្ត្រី​នៃ​ក្រសួង​ព័ត៌មាន និង​វិស័យ​ឯកជន​ជាង​២០០​នាក់ ធ្វើ​ទស្សនកិច្ច​នៅលើ​តម្រាយ​ផ្លូវ​បន្ទាត់​ព្រំដែន ដោយ​ចាប់ផ្តើម​ពី​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​បង្គោល​ព្រំដែន​លេខ​១២៥ ដើម្បី​ស្វែងយល់​ពី​ការពិត​ជាក់ស្តែង​នៃ​កិច្ចការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​កម្ពុ​ជា របស់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យបាន​គង់វង្ស​។​

​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​បន្ត​ទៅ​តំបន់​ព្រំដែន ផ្លូវ​ក្រវាត់​ព្រំដែន និង​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​ក្រចេះ ក៏ដូចជា​វិមាន​អនុស្សាវរីយ៍ ២​ធ្នូ ដែល​ជា​វិមាន​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ជា​ការចាប់ផ្តើម​នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​វាយ​ផ្តួលរំលំ​របប​កម្ពុជា ប្រជាធិបតេយ្យ ដែល​ដឹកនាំ​ដោយ​សម្តេច ជា ស៉ីម សម្តេច ហេង សំរិន និង​សម្តេច​តេជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ការ​ដែល​ក្រសួង​ព័ត៌មាន រៀបចំ​ដំណើរ​ទស្សនកិច្ច​មន្ត្រីរាជកា​រ​ជា​ស្ត្រី​មក​ធ្វើ​ទស្សនកិច្ច​នៅតាម​ក្រវាត់​ព្រំដែន បង្គោល​ព្រំដែន​គឺ​ដើម្បី​ឱ្យ​មន្ត្រីរាជការ​ជា​ស្ត្រី​បាន​យល់​ច្បាស់​អំពី​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី និង​ការងារ​ការពារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​។ ចំណុច​នេះ​គឺជា​ការងារ​ចាំបាច់​ដែល​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​យល់​ដឹង​ពី​ទឹកដី​របស់​ខ្លួន និង​កិច្ច​ការពារ​បូរណភាព​ទឹកដី​ជាដើម​។​

​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ដើម្បី​ការពារ​ប្រទេសជាតិ ឱ្យ​រឹងមាំ គឺ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​លំបាក​ជាច្រើន​រហូតមកដល់​ការបោះបង្គោល​ព្រំដែន​កំណត់​ដែន​សីមា​ជាមួយ​ប្រទេសជិតខាង ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ផែនទី ឯកសារ និយាម​ការ​ច្បាស់លាស់​ដែល​អ្នក​ជំនាញ​នៃ​ប្រទេស​ទាំង​ពីរ បាន​ធ្វើការ​ជាមួយគ្នា​យ៉ាង​ម៉ត់ចត់​។​

​លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​បន្ថែមថា ដើម្បី​ការពារ​បូរណភាព​ទឹកដី ព្រំដែន​ច្បាស់​គឺ​ទី​១. ត្រូវ​មាន​ដែនទី ឯកសារ និង​និយាម​ការ​ច្បាស់លាស់ ដែល​មាន​ការទទួលស្គាល់​ពី​ប្រទេស​ទាំង​ពីរ ទី​២. មាន​ការបោះបង្គោល​ព្រំដែន​ជាក់ស្តែង ហើយ​ការបោះបង្គោល​នី​មួយៗ​ត្រូវ​ការធានា​ឱ្យ​ច្បាស់​ពី​ភាពត្រឹមត្រូវ​តាម​និយាម​ការ ទី​៣. ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​ជា​ខ្សែក្រវាត់​ដែន​អធិបតេយ្យភាព​ទឹកដី ដ៏​រឹងមាំ និង​ទី​៤. ការកសាង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ និង​អភិវឌ្ឍន៍​នៅក្នុង​តំបន់​ព្រំដែន​តែ​ម្តង ដើម្បីឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​មាន​ជីវភាព​ល្អ​ប្រសើរ​។​

​ជាងនេះទៀត​ដំណើរ​ទស្សនកិច្ច​មន្ត្រីរាជកា​រ​ជា​ស្ត្រី​នៃ​ក្រសួង​ព័ត៌មាន​នេះ​នឹង​ក្លាយ​ជា​ទឡ្ហីករណ៍​រស់​ដ៏​សំខាន់​បញ្ជាក់​ពី​ភាពច្បាស់លាស់​ប្រាកដប្រជា និង​ឆន្ទៈ​មុះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបន្ត​បេសកកម្ម ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី និង​បន្ត​ធានា​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម​-​សេដ្ឋកិច្ច សម្រាប់​ជា​ប្រយោជន៍​ដល់​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំងអស់​៕

 

  

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.