រាជធានីភ្នំពេញ ៖ នាថ្ងៃសុក្រ ០៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ សាលារាជធានីភ្នំពេញបានប្រារព្ធពិធីអបអរសាទរ និងសំណេះសំណាលខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង និងអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ អភិបាលរង នៃគណ:អភិបាលរាជធានីភ្នំពេញ ៕




