ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

​ឯកឧត្តម ខូ​យ រី​ដា​៖ «​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ក៏​បាន​នឹង​កំពុង​យកចិត្តទុកដាក់ ក្នុង​ការបំពេញ​តួនាទី​សំខាន់ៗ​ដល់​ស្ត្រី តាម​ក្រុង​ស្រុក មន្ទីរ​អង្គភាព​»

​ឯកឧត្តម ខូ​យ រី​ដា​៖ «​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ក៏​បាន​នឹង​កំពុង​យកចិត្តទុកដាក់ ក្នុង​ការបំពេញ​តួនាទី​សំខាន់ៗ​ដល់​ស្ត្រី តាម​ក្រុង​ស្រុក មន្ទីរ​អង្គភាព​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា បាន​កត់សម្គាល់​ថា បច្ចុប្បន្ននេះ ចំនួន​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ ចាប់ពី​ថ្នាក់​កំពូល ដល់​ថ្នាក់ក្រោម​ជាតិ មាន​ចំនួន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​នេះ​បង្ហាញឱ្យឃើញ ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​។ ជាមួយគ្នា​នោះ រដ្ឋបាលខេត្ត ក៏​បាន​នឹង​កំពុង​យកចិត្តទុកដាក់ ក្នុង​ការបំពេញ​តួនាទី​សំខាន់ៗ​ដល់​ស្ត្រី តាម​បណ្តា​ក្រុង​ស្រុក មន្ទីរ​អង្គភាព និង​ក្នុង​ជួរ​គណៈ​អភិបាលខេត្ត​ផងដែរ​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​ថ្លែង​បែបនេះ នៅ​សាលប្រជុំ​ថ្មី​សាលាខេត្ត ក្នុងឱកាស​អបអរសាទ​រ​ខួប​អនុស្សាវរីយ៍ លើក​ទី​១១៤ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» ដោយ​បាន​ការចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់ លោកស្រី អាំង សុជាតា ខូយ​រីដា ប្រធានកិត្តិយស សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​, ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​ភ្ញៀវកិត្តិយស សមាជិក សមាជិកា ក្នុង​អង្គ​មិ​ទ្ទិញ​យ៉ាងច្រើន​កុះករ​។​

​បើតាម លោកស្រី សិទ្ធិ ណា​រ៉ាស៊ី ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​ពោធិ៍សាត់ បាន​ថ្លែងឱ្យដឹងថា ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ និង​អភិបាលកិច្ច ពិនិត្យ​ជា​រួម​ស្ត្រី ក្រោយពី​ទទួលបាន​ការតែងតាំង និង​ទទួលបាន​តួនាទី ក្នុងការ​ធ្វើ​សេចក្តីសម្រេច នៅ​គ្រប់​កម្រិត​ទូទាំង​ខេត្ត តែងតែ​ទទួលបាន​នូវ​វគ្គ​បណ្តុះបណ្តាល ស្តី​ពី​ភាព​ជា​អ្នកដឹកនាំ ជំនាញ​នៃ​ការតស៊ូ​មតិ ជំនាញ​សម្របសម្រួល តូ នាទី ភារកិច្ច និង​វគ្គ​នានា ដើម្បី​ពង្រឹង​សមត្ថភាព​លើ​ការអនុវត្ត​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។ លោកស្រី​បន្ត​ថា ក្នុង​ខេត្ត​ពោធិ៍សាត់ ថ្នាក់ដឹកនាំ​ស្ត្រី ក្នុង​វិស័យ​នយោបាយ និង​វិស័យ​សាធារណៈ​មាន​៖ ស្ត្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ចំនួន​៤​រូប​, ស្ត្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​/​ស្រុក ចំនួន​២២​រូប​, ស្ត្រី​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ចំនួន​៥៧​រូប​, ស្ត្រី​ជា​អភិបាលរង​ខេត្ត ចំនួន​០១​រូប​, ស្ត្រី​ជា​អភិបាលរង​ស្រុក​/​ក្រុង ចំនួន​០៨​រូប​, ស្ត្រី​ជា​ព្រះរាជអាជ្ញារង ចំនួន​០១​រូប​, ស្ត្រី​ជា​ស្នងការរង​នគរបាល​ខេត្ត ចំនួន​០១​រូប​, ស្ត្រី​ជា​ប្រធាន​មន្ទីរ ចំនួន​០២​រូប និង​ស្ត្រី​ជា​អនុប្រធាន​មន្ទីរ ចំនួន​១៤​រូប​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​ថ្លែងថា ខួប​លើក​ទី​១១៤ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២៥ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​កិច្ចការនារី​ខេត្ត ក្នុង​គោលបំណង​ដើម្បី​គូសបញ្ជាក់​អំពី​សារៈសំខាន់ នៃ​ការទទួល​បាន និង​អនុវត្ត​សិទ្ធិ​ការលើកកម្ពស់​សមភាព និង​ការពង្រឹង​ភាព​អង់អាច ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប និង​លើកកម្ពស់​ផល​ជា​វិជ្ជមាន និង​ទាញ​យក​អត្ថប្រយោជន៍ ពី​ភាគលាភ​យេនឌ័រ ជូន​គ្រួសារ ដើម្បី​ពង្រឹង​សហគមន៍ និង​វឌ្ឍនភាព​សង្គម ជំរុញ​កំណើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកកម្ពស់ សុខុមាលភាព​សង្គម​។​

​លោក​បន្តថា ស្ត្រី​កម្ពុជា​ជា​កម្លាំងចលករ ដែល​បាន​រួមចំណែក​នៃ​កំណើន​សេដ្ឋកិច្ច​កន្លងមក ហើយ​បច្ចុប្បន្ន​ស្ត្រី មាន​កាលានុវត្តភាព ក្នុង​ការអនុវត្ត​សិទ្ធិ​អភិវឌ្ឍ​ចំណេះដឹង ជំនាញ និង​បច្ចេកទេស ដែល​ជា​មូលដ្ឋានគ្រឹះ ក្នុង​ការចូលរួម​ប្រកួតប្រជែង ប្រកបដោយ​សក្តានុពល នៅ​ទីផ្សារ​សេដ្ឋកិច្ច ដែល​ធ្វើឱ្យ​ជីវភាព​រស់​នៅ​មាន​ភាព​ប្រសើ​ឡើង រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​ងាយ​រងគ្រោះ​។​

​លោក​អភិបាលខេត្ត បន្ថែមថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​កំណត់ ការលើកកម្ពស់​សមភា​ព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​របស់​ស្ត្រី និង​ក្មេង​ស្រី នៅ​គ្រប់​វិស័យ​ជា​អាទិភាព​នៅក្នុង​របៀប​វា​រៈ គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ តាមរយៈ​ការពង្រឹង​ភាព​ជា​ពលរដ្ឋ​ក្នុងសង្គម ដែល​មាន​អារ្យធម៌​ខ្ពស់ ប្រកប​ដោយ​សីលធម៌ និង​បរិយាប័​ន្ន ដែល​ក្នុងនោះ​ស្ត្រី​ជា​ស្នូល ដោយ​បន្ត​ការលើកកម្ពស់​សមភាព​យេនឌ័រ តាមរយៈ​ការបង្កើន​ការវិនិយោគ លើ​សមភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី នៅក្នុង​វិស័យ​សេដ្ឋកិច្ច អប់រំ សុខភាព និង​ការដឹកនាំ​សាធារណៈ ដើម្បី​ទាក់ទាញ​អត្ថប្រយោជន៍ ពី​ភាគលាភ​យេនឌ័រ បង្ក​លក្ខណៈ​អំណោយផល ដល់​ស្ត្រី​ក្នុង​ការប្រើប្រាស់​សិទ្ធិ លើ​ការសម្រេចចិត្ត​អំពី​ផែនការ​គ្រួសារ កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ ដោយ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​លើ​ស្ត្រី និង​ក្មេង​ស្រី និង​ការលើកកម្ពស់​ទំនាក់ទំនង​អន្តរ​ជំនាន់​។​

​ជាមួយគ្នា​នោះ ត្រូវ​បន្ត​ទប់ស្កាត់​រាល់​ទម្រង់ នៃ​អំពើហិង្សា​ទាក់ទង និង​យេនឌ័រ និង​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី តាមរយៈ កម្មវិធី និង​យុទ្ធសាស្ត្រ​ជា​អាទិភាព ក្នុង​ការលើកកម្ពស់​សី​ល​ធម៌​សង្គម តម្លៃ​ស្ត្រី និង​ទប់ស្កាត់​អំពើហិង្សា ទាក់ទង​និង​យេនឌ័រ អនុវត្ត​របៀបវារៈ និង​ផែនការ​សកម្មភាព​ជាតិ ស្តី​ពី​ស្ត្រី សន្តិភាព និង​សន្តិសុខ លើកកម្ពស់​កិច្ច​គាំពារ​សង្គម ដែល​ឆ្លើយតប និង​យេនឌ័រ ការងារ​សមរម្យ និង​កន្លែង​ដែល​មាន​មេត្រី​ភាព សម្រាប់​ស្ត្រី និង​ការថែទាំ​សុខភាព​ឆ្ពោះទៅ​កម្មវិធី​គ្របដណ្តប់​ជា​សកល សំដៅ​ធានា​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ទទួល​បាន​ដោយ​សមធម៌ ពង្រឹង​ភាព​អង់អាច ដល់​ស្ត្រី​ក្នុង​សេដ្ឋកិច្ច​ឌីជីថល សហគ្រិន ការអភិវឌ្ឍ​ជំនាញ គិតគូរ​ពី​សុខុមាលភាព​អភិវឌ្ឍ​បៃតង ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​ភាពជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ប្រកប​ដោយ​បរិ​យាប​ន្ន​។​

​លោក​សូម​កោតសរសើរ​ដោយស្មោះ ដល់​បងប្អូន​នារី​ទូទាំង​ខេត្ត ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ជាមួយ​បងប្អូន​នារី​ទូទាំង​ប្រទេស ក្នុង​ការតស៊ូ អត់ធ្មត់​ព្យាយាម​យក​ជម្នះ​គ្រប់​ឧបស័គ្គ ដើម្បី​ចូលរួម​ធ្វើ​ការកែប្រែ​ឥរិយាបថ របស់​មនុស្ស ក្នុងសង្គម ឱ្យទទួល និង​ផ្តល់​ឱកាស​ឱ្យ​ស្ត្រី​គ្រប់រូប ទទួលបាន​នូវ​អត្ថប្រយោជន៍​សង្គមជាតិ ព្រមទាំង​សិទ្ធិ​ស្មើ​គ្នា​ជាមួយ​បុរស និង​ធ្វើឱ្យ​ជីវិត​របស់​ខ្លួន រួចផុត​ពី​ភាព​ងាយ​រងគ្រោះ ឆ្ពោះទៅរក​ភាពសុខដុមរមនា និង​សម្បូរ​រុងរឿង​ហើយ​ជា​កិត្តិយស​ដ៏​ឧត្តុងឧត្តម​បំផុត​នោះ គឺ​ត្រូវបាន​រាជរដ្ឋាភិបាល កម្ពុជា​ទទួលស្គាល់​នូវ​សមត្ថភាព​របស់​ស្ត្រី ទាំង​ចំណេះដឹង​ជំនាញ និង​បទពិសោធន៍ ព្រមទាំង​សក្តានុពលភាព របស់​ស្ត្រី​ដែល​សុទ្ធតែ​ជា​ធាតុ​សំខាន់ សម្រាប់​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គមជាតិ​។ ជាមួយគ្នានេះ ស្ត្រី​មិន​ត្រឹមតែ​ជួយ​ក្នុង​ការអភិវឌ្ឍ​ជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ចូលរួម​ក្នុង​សង្គម​ប្រកបដោយ​ឧត្តមភាព អ្វី​ដែល​បុរស​ធ្វើបាន នោះ​ស្ត្រី​ក៏​អាច​ធ្វើបាន​ដូចគ្នា មិន​ថា​ការងារ​តូចតាច ឬ​ការងារ​ធំដុំ រហូត​ស្ត្រី​ក៏​អាច​ជា​អ្នកជំនួញ​ធំ ឬ​ថ្នាក់ដឹកនាំ​បាន​ដូច​ទៅ​នឹង​បុរស​ដែរ​។​

​លោក​ពិតជា​មាន​មោទនភាព​យ៉ាងខ្លាំង ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់ បងប្អូន​នារី របស់​យើង ដែល​បាន​ចូលរួម​កសាង​នូវ​សមិទ្ធផល​ជាច្រើន និង​គួរឱ្យ​កត់សម្គាល់​ផងដែរ ទាំងនេះ គឺ​ពិតជា កើតចេញ​ពី​ឆន្ទៈ​ដ៏​មុះមុត និង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​គ្រប់​ស្ថាប័នរដ្ឋ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត និង​សូម​បន្ត​គាំទ្រ​ខ្លឹមសារ នៃ​ប្រធានបទ​ឆ្នាំនេះ «​សិទ្ធិ សមភាព និង​ភាព​អង់អាច ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» ឱ្យ​ក្លាយ​ជា​សកម្មភាព​ជាក់ស្តែង ដើម្បី​ឈាន​ទៅ​ទទួលបាន​នូវ​ភាពជោគជ័យ នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.