ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​ប្រចាំ​ខែ​កុម្ភៈ ទិសដៅ​ការងារ​ខែ​មីនា ឆ្នាំ​២០២៥ និង​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​!

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​ប្រចាំ​ខែ​កុម្ភៈ ទិសដៅ​ការងារ​ខែ​មីនា ឆ្នាំ​២០២៥ និង​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អនុវត្ត​តាម​ការចង្អុល​បង្ហាញ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២៥ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតីភាព ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​ប្រចាំ​ខែ​កុម្ភៈ ទិសដៅ​ការងារ​ខែ​មីនា ឆ្នាំ​២០២៥ និង​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចំនួន ៧៤​នាក់ ក្នុងនោះ​រួមមាន​៖ ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច ចំនួន ៥៤​នាក់​, បំពាក់​ឋានន្តរសក្តិ ចំនួន ២០​នាក់ ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង ជា​នាយសេនាធិការ លោក​មេបញ្ជាការរង លោក​នាយសេនាធិការរង ប្រធាន​មន្ទីរ នាយការិយាល័យ ប្រធាន​អង្គភាព​នគរបាល​យុត្តិធម៌ លោក​មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ស្រុក​ទាំង​១៣ និង​លោក​មេបញ្ជាការ កងអនុសេនាធំ​ចល័ត ព្រមទាំង​សមាជិក​អាវុធហត្ថ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​លោក​ឧត្ដមសេនីយ៍ត្រី សៀ ទីន បាន​មានប្រសាសន៍ថា មុខតំណែង ឋានន្តរសក្តិ ដែល​បងប្អូន​ទទួលបាន នៅថ្ងៃនេះ គឺ​កើត​ចេញពី​ការប្រឹងប្រែង​បំពេញ​ការងារ​របស់​បង​ប្អូន​ផ្ទាល់ និង​ដោយ​មាន​ការយកចិត្តទុកដាក់​ពី​សំណាក់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ដូច្នេះ បងប្អូន​ត្រូវ​យកចិត្តទុកដាក់​បំពេ​ញ​ការងារ​ឲ្យបាន​ល្អ ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​ជំនឿ​ទុកចិត្ត​របស់​ថ្នាក់ដឹកនាំ និង​ត្រូវ​ស្មោះត្រង់​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរព​ច្បាប់ គោរព​សិទ្ធមនុស្ស និង​បទបញ្ជា​ទាំងឡាយ​របស់​ថ្នាក់លើ ប្រកប​ដោយ​វិន័យ​សណ្ដាប់ធ្នាប់ ជាពិសេស ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​អនុសាសន៍​ណែនាំ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​បោសសម្អាត​ការជួញដូរ​គ្រឿងញៀន និង​ចាត់វិធានការ​បង្ក្រាប​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​បញ្ហា​ក្រុម​ក្មេង​ទំនើ​ង ឲ្យ​ដូច​ភ្លៀងរលឹម ដោយ​គ្មាន​ការលើកលែង​នោះឡើយ ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដើម្បី​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.