ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨ មីនា ខួប​លើក​ទី​១១៤

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨ មីនា ខួប​លើក​ទី​១១៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​រាជធានី​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៧ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨ មីនា ខួប​លើក​ទី​១១៤ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​»​។ ពិធី​នេះ​បាន​រៀបចំ​ធ្វើ​នៅ​បញ្ជាការដ្ឋាន​កងទ័ជើងគោក​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាន​គូសបញ្ជាក់ថា ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​ទី​១១៤ ដែល​បាន​រៀបចំ​ប្រារព្ធ​ពិធី​ដ៏​មាន​សារៈសំខាន់​នាពេលនេះ ដើម្បី​រំលឹក​ពី​ភាព​អង់អាច​ក្លាហាន នៃ​ការតស៊ូ​ទាមទារ​សិទ្ធិសេរីភាព​ស្មើ​គ្នា​របស់​នារី និង​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព សមិទ្ធផល បញ្ហា​ប្រឈម ការប្តេជ្ញាចិត្ត និង​វិធានការ​ជា​វិជ្ជមាន​នានា ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ បង្កើន​ភាព​អង់អាច និង​តម្លៃ​យោធិន​នារី​គ្រប់រូប​នៅក្នុង​កង​យោធពលខេមរភូមិន្ទ និយាយ​ជា​រួម និង​នៅ​ក្នុង​កងទ័ព​ជើងគោក និយាយ​ដោយឡែក​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព និង​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​នៅក្នុង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ក៏ដូចជា​ការចូលរួម​កន្លងមក​របស់​ប្អូនៗ ក្មួយៗ ជា​យោធិន​នារី នៅ​ក្នុង​បុព្វហេតុ​ការពារជាតិ ការពារ​បូរណភាព​ទឹកដី ក្នុង​រយៈពេល​កន្លងមក​។​

​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាន​មានប្រសាសន៍ថា​៖ ទិវា​នារី​អន្តរជាតិ ៨ មីនា ឆ្នាំនេះ ត្រូវបាន​ប្រារព្ធ​ក្រោម​ប្រធានបទ « ស៊ី​-​ដ » សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» ដោយហេតុ​ថា​ឆ្នាំ​២០២៥ នេះ អង្គការសហប្រជាជាតិ នឹង​ប្រារព្ធ​ទិវា អន្តរជាតិ​នារី​ដើម្បី​អបអរសាទរ​ខួប​ទី​៣០ នៃ​សេចក្តីថ្លែងការណ៍​ទីក្រុង​ប៉េកាំង​ដែល​បាន​ដាក់ចេញ​ដោយ តំណាង​រដ្ឋ និង​រដ្ឋាភិបាល​មក​ពី​ប្រទេស​ចំនួន ១៨៤ ប្រទេស នូវ​វិធានការ គោលនយោបាយ ផែនការ សកម្មភាព នៅក្នុង​វិស័យ​សំខាន់ៗ ដូច​មានចែង​ក្នុង​អនុសញ្ញា​អន្តរជាតិ​ស្តីពី «​ស៊ី​-​ដ​» ដែល​មាន​ដូចជា ស្ត្រី​និង ភាពក្រីក្រ​, ស្ត្រី​និង​ការអប់រំ​បណ្តុះបណ្តាល​, ស្ត្រី​និង​សុខភាព​, អំពើហិង្សា​លើ​ស្ត្រី​, ស្ត្រី​និង​ជម្លោះ​ប្រដាប់អាវុធ ស្ត្រី​និង​សេដ្ឋកិច្ច​, ស្ត្រី​និង​ការធ្វើ​សេចក្តីសម្រេច​និង​សិទ្ធិ​អំណាច​, យន្តការ​ស្ថាប័ន​សម្រាប់​លើកកម្ពស់​ស្ត្រី​, សិទ្ធិមនុស្ស​របស់​ស្ត្រី​, ស្ត្រី​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​, ស្ត្រី​និង​បរិស្ថាន​, និង​ក្មេង​ស្រី​។​

​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​សកម្ម​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា គោល​ជំហរ​នយោបាយ​នេះ នៅតែ​បន្ត​ពង្រឹង និង​អនុវត្ត ហើយ​ការផ្តល់​អាទិភាព ដល់​ស្ត្រី​នៅ​តាម​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំង​វិធានការ​នានា សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី កម្ពុជា​ត្រូវបាន​ដាក់ចេញ អនុវត្ត​យ៉ាង​សកម្ម​។​

​ដើម្បី​បន្ត​ពង្រឹង​ការងារ​អាទិភាព​ចំពោះ​ស្ត្រី នៅក្នុង​ក្រប​ខណ្ឌ​របស់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដាក់ចេញ​គោលការណ៍​ដល់​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​យេនឌ័រ​កងទ័ពជើងគោក នូវ​ការងារ​សំខាន់ៗ រួមមាន​៖
១. បន្ត​កំណត់​ឱ្យបាន​ច្បាស់ នូវ​ឧបសគ្គ​នានា​ក្នុង​ការបំពេញ​ការងារ បំពេញ​តួនាទី​ភារកិច្ច​របស់​ស្ត្រី និង​លើក​វិធានការ​បន្ថែម​ដើម្បី​ដោះស្រាយ​
២. បន្ត​ផ្តល់​អាទិភាព​ជូន​ស្ត្រី និង​លើកទឹកចិត្ត​ស្ត្រី ក្នុង​ការចូលរួម​វគ្គ​បណ្តុះបណ្តាល​សមត្ថភាព នានា​ដោយ​រាប់បញ្ចូល​ទាំង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ផងដែរ​
៣. បន្ត​កំណត់​លក្ខណសម្បត្តិ​ស្ត្រី និង​លើក​សំណើរ​តែងតាំង​ស្ត្រី សម្រាប់​មុខតំណែង​ដែល​នៅ​ទំនេរ​ក្នុងករណី​មាន​លក្ខណៈសម្បត្តិ​ប្រហាក់ប្រហែលគ្នា ត្រូវ​បន្ត​ផ្តល់​អាទិភាព​ដល់បេ​ក្ខ​នារី​
៤. បន្ត​យកចិត្តទុកដាក់​ចំពោះ​មន្ត្រី​ជា​ស្ត្រី​មុនពេល​ចូល​និវត្តន៍ ដោយ​ត្រូវ​រៀបចំ​បែបបទ​ដំឡើង ឋានន្តរសក្តិ និង​ថ្នាក់​ទៅ​តាម​អតីតភាព​ការងារ​ស្របតាម​គោលការណ៍​ជា​ធរមាន​
៥.​គួរ​បង្កើត​ឱ្យ​មាន​ការ​ជួបជុំ​ស្ត្រី បន្ថែម​ពី​ទិវា​នេះ ឱ្យបាន​យ៉ាងហោច​ណាស់ ១​ដង ដើម្បី​ជា​វេទិកា សម្រាប់​ការជជែក​ពិភាក្សា​លើ​ស្ថានភាព​ស្ត្រី ការទទួល​សំណូមពរ និង​ការលើក​យោបល់​ជា​ដំណោះស្រាយ លើ​បញ្ហា​ប្រឈម​ដែល​កើតមាន​៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.