ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និង​លោកស្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១៤ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៥ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និង​លោកស្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១៤ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៥ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០២៥ នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង លោកស្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​អបអរសាទរ​ខួប​លើក​ទី​១១៤ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ “​សិទ្ធិ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​” នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង លោកនាយ​ការិយាល័យ​នគរបាល​ជំនាញ​ទាំង​៣១ កម្លាំង​នគរបាល​នារី​ចូលរួម សរុប​ចំនួន​៧៦​នាក់ (​ជា​ស្នងកា​ររ​ស្រី្ត និង​កម្លាំង​នគរបាល​ស្ត្រី​មក​ពី​បណ្តា​ផែន​ជំនាញ​)​។​

​ជា​កិច្ច​ចាប់ផ្តើម​នៃ​អង្គពិធី លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែន​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ទទួល​បន្ទុក​ការងារ​យេនឌ័រ នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឡើង​អាន​របាយការណ៍ និង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ ជូន​អង្គពិធី​ជ្រាប​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ កើត​សរសើ​និង​លើកទឹកចិត្ត​ចំពោះ​កងកម្លាំង​នគរបាល​ជា​នារី​គ្រប់​រូប​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ស្នូល​របស់​ខ្លួន ដើម្បី​បម្រើ​ជាតិ​និង​ប្រជាពលរដ្ឋ ក្នុង​ទឹកចិត្ត​អង់អាច​ក្លាហាន ឆន្ទៈ មោះមុត តស៊ូ ឆ្លងកាត់​គ្រប់​ឧបសគ្គ​ដោយ​ស្មារតី​ទទួលខុសត្រូវ​និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់​និង​ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង​ក្នុង​បុព្វហេតុ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ឱ្យបាន​ល្អប្រសើរ​ជូន​ជាតិ​មាតុភូមិ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ជា​នារី​ដូចខាងក្រោម ៖– ស្នើ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ជា​នារី​ទាំង​អស់ ខិតខំ​ប្រឹងប្រែង​ក្នុង​ការពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​របស់​ខ្លួន​ឱ្យបាន​ខ្លាំងពូកែ​បន្ថែមទៀត ដើម្បី​ឱ្យ​មាន​លក្ខណៈ​ស​ម្ប​តិ្ត សមស្រប​ក្នុង​ការបំពេញ​តួនាទី និង​ភារកិច្ច​ទាំង​ក្នុង​ក្របខ័ណ្ឌ​ការងារ​ដឹកនាំ និង​ការងារ​ជំនាញ​បច្ចេកទេស​។​

–​ស្នើ​ដល់​មន្ត្រីនគរបាល​ជា​នារី ជួយ​ផ្តល់​យោបល់​ដ៏​ល្អ ទាំង​ក្នុង​អង្គភាព​ការងារ សង្គម និង​ក្នុង​គ្រួសារ ចៀសវាង​រក្សា​នៅ​ភាព​ស្ងៀមស្ងាត់ រង់ចាំ​ការផ្តល់​យោបល់​រប​ស់បុ​រស ព្រមទាំង​បន្ត​រក្សា​នៅ​ប្រពៃណី​ថ្លៃថ្នូរ មាន​មនសិការ​ការងារ គោរព​វិន័យ​ក្រិត​ក្រមសីលធម៌​វិជ្ជាជីវៈ ជាពិសេស រក្សាបាន​នូវ​តម្លៃ គុណធម៌ ឱ្យ​សាក​សម​ទៅ​នឹង​កិត្តិនាម​របស់​ស្ត្រី​ជា​មាតា​ពិភពលោក ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.