ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ឱ្យ​កូនចៅ​ជិះ​ម៉ូតូ ទៅ​រៀន​មិន​ពាក់​មួកសុវត្ថិភាព ដើរ​បញ្ច្រាស់​ការអប់រំ ហើយ​ដំណឹង​រន្ធត់​អាច​ធ្លាក់​លើ​អ្នក​!

ឱ្យ​កូនចៅ​ជិះ​ម៉ូតូ ទៅ​រៀន​មិន​ពាក់​មួកសុវត្ថិភាព ដើរ​បញ្ច្រាស់​ការអប់រំ ហើយ​ដំណឹង​រន្ធត់​អាច​ធ្លាក់​លើ​អ្នក​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅពេល​ដែល​សិស្សានុសិស្ស​ជិះ​ម៉ូតូ​ទៅ​សាលា​មិន​រៀន​ដោយ​ពាក់មួក​សុវត្ថិភាព មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ដើរ​បញ្ច្រាស់​ទស្សនៈ​អប់រំ ពោល​គឺ​ប្រៀប​បាន​នឹង​ការបណ្តុះ​ទម្លាប់​អវិជ្ជមាន​ដល់​កូនចៅ​មិន​ចេះ​គោរព​ច្បាប់​តាំងពី​ពួកគេ​ទៅ​ទទួល​ការអប់រំ ហើយ​ថ្ងៃ​ណាមួយ​អ្នកទទួល​ទូរ​សព្ទ​ប្រាប់​ដំណឹង​រន្ធត់ អាច​ជា​រូបអ្នក​ក៏​ថា​បាន​។ នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ​។

​លោក​បណ្ឌិត​បាន​បន្ថែម​ថា ការ​ជិះ​ម៉ូតូ​ទៅ​រៀន​ដោយ​មិន​ពាក់​មួកសុវត្ថិភាព គឺជា​ការ​មិន​គោរព​ច្បាប់ និង​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នក​ដទៃ ហើយ​ទង្វើ​នេះ មិន​សម​ទំនង​ទាល់តែសោះ ដោយសារ​ម្យ៉ាង​ពួកគេ​កំពុង​ស្ថិត​ក្នុង​អំឡុងពេល​ទទួល​ការអប់រំ និង​ម្យ៉ាងទៀត ឪពុកម្ដាយ​ដែល​មាន​លទ្ធភាព​ទិញ​ម៉ូតូ​ឱ្យ​កូន​ជិះ​ទៅ​រៀន បែរជា​គ្មាន​លទ្ធភាព​ទិញ​មួកសុវត្ថិភាព​ឱ្យ​កូន​ពាក់ ឬ​មិន​អាច​ណែនាំ​ឱ្យ​កូន​មាន​ទម្លាប់​គោរព​ច្បាប់ និង​ការពារ​សុវត្ថិភាព ខណៈ​ករណី​អ្នកដំណើរ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​រៀងរាល់ថ្ងៃ​។​

​លោក​បណ្ឌិត បាន​បន្ថែម​ថា​ក្នុង​ន័យ​ដើម​ថា​«​ពួកគេ​នឹង​ក្លាយជា​អ្នក​ធ្វើ​ដំណើរ​ដ៏​មមាញឹក​នៅពេល​ទៅ​រៀន​សាកលវិទ្យាល័យ និង​ធ្វើការ​។ តើ​ពួកគេ​អាច​នឹង​គោរព​ច្បាប់​ចរាចរណ៍​បាន​ល្អ​ទេ បើ​ពួកគេ​មាន​ទម្លាប់​មិន​គោរព​ច្បាប់​ពី​នៅ​រៀន​ទៅហើយនោះ​? ម្យ៉ាងទៀត តើ​មេរៀន​ដែល​បញ្ជ្រាប​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​កម្មវិធីសិក្សា នឹង​ទៅជា​បែបណា បើ​ពួកគេ​ជា​សិស្ស​មិនបាន​ចូលរួម​អនុវត្ត​ផង​? ដូច្នេះ​ខ្ញុំ​យល់​ថា​ទម្លាប់​បែប​នេះ​គួរ​កុំឱ្យ​មាន​ត​ទៀត យើង​ត្រូវ​រួម​គ្នា​បង្ការ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​តាំងពី​ពេល​នេះ​ទៅ ហើយ​ការចូលរួម​ពី​ឪពុក​ម្ដាយ​សំខាន់​ណាស់​»​។

​សូមបញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២០៤ កម្ពុជា​មាន​ជនរងគ្រោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១៥០៩​នាក់ របួស​៣៧២០​នាក់ ក្នុងនោះ​របួស​ធ្ងន់​ជាង​២២០០​នាក់​។ ក្នុងចំណោម​នោះ អ្នកជិះ​ម៉ូតូ​នៅតែ​មាន​អត្រា​គ្រោះថ្នាក់​ដល់​ស្លាប់​ខ្ពស់ ពោល​គឺ​មាន​រហូត​ដល់​១២០៦​នាក់ ក្នុង​ចំណោម​អ្នក​ស្លាប់​សរុប ស្មើនឹង​៨០%​។ ជា​ការកត់សម្គាល់ ក្នុង​ចំណោម​អ្នក​ស្លាប់​១២០៦​នាក់​នោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព មាន​៨០៧​នាក់ ស្មើនឹង​៦៧%៕

​កញ្ញា សេង សុខ​ហ៊ុន មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.