ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

អាវុធហត្ថខេត្តសៀមរាប បំបែកសំណុំរឿងឃាតកម្ម សម្លាប់បុរសម្នាក់ជាអ្នកភូមិជាមួយគ្នា គេចខ្លួនបាន១យប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន!

អាវុធហត្ថខេត្តសៀមរាប បំបែកសំណុំរឿងឃាតកម្ម សម្លាប់បុរសម្នាក់ជាអ្នកភូមិជាមួយគ្នា គេចខ្លួនបាន១យប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកកាំភ្នើងកែឆ្នៃ (កាំភ្លើងឆ្នុក) បាញ់ទៅលើបុរសជាជនរងគ្រោះម្នាក់ ឈ្មោះ ឌុក ឌឿម ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ ភ្នាក់ងារអភិរក្សប្រាសាទ (អាជ្ញាធរអប្សរា) ពីក្រោយខណៈពេលកំពុងអង្គុយជួបជុំនៅផ្ទះបងប្អូនបណ្ដាលឲ្យស្លាប់ពេលយកទៅដល់មណ្ឌលសុខភាពខ្នងភ្នំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២០និង៤៥នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

រំលងបាន១០ម៉ោង គឺនៅវេលាម៉ោង ០៦និង៥០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានចុះសហការជាមួយ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ លឹម វ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ ដែលមានទីលំនៅនៅភូមិជាមួយជនរងគ្រោះខាងលើ នៅចំណុចដូនអ៊ិន ភូមិសក្ដា ឃុំបឹងមាលា ស្រុកស្វាយលើខេត្តសៀមរាប នាំយកមកកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាមចាប់យក ៖  កាំភ្លើងកែច្នៃ ចំនួន ០១ដើម រួមនឹងសម្ភារមួយចំនួនទៀត។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឱ្យដឹងថា រូបខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្ម ដោយយកកាំភ្នើងកែឆ្នៃ បាញ់ទៅលើបុរសជាជនរងគ្រោះ ប្រាកដមែន មូលហេតុដោយសារខ្លួនមានជម្លោះជាមួយឈ្មោះ ភឿន ផិត ដែលរស់នៅក្នុងភូមិជាមួយគ្នា ហើយឈ្មោះ ភឿន ផិត បានវាយរូបខ្លួនចំនួន ០២កៅអី ធ្វើឲ្យខ្លួនមានកំហឹងក៏បានទៅយកកាំភ្លើងកែច្នៃមកបាញ់ ប៉ុន្ដែពុំដឹងថារូបខ្លួនបែរជាបាញ់ច្រឡំចំទៅលើជនរងគ្រោះឈ្មោះ ឌុក ឌឿម ទៅវិញ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.