ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

កម្លាំង​នគរបាល​គ្រប់​ក្រុង​/​ស្រុក ពង្រឹង​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ត្រួកពិនិត្យ​អាវុធ​ពេល​រាត្រី ដើម្បី​លុបបំបាត់​បទល្មើស​គ្រប់​ប្រភេទ និង​ក្មេង​ទំនើង​តាម​មូលដ្ឋាន​

កម្លាំង​នគរបាល​គ្រប់​ក្រុង​/​ស្រុក ពង្រឹង​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ត្រួកពិនិត្យ​អាវុធ​ពេល​រាត្រី ដើម្បី​លុបបំបាត់​បទល្មើស​គ្រប់​ប្រភេទ និង​ក្មេង​ទំនើង​តាម​មូលដ្ឋាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​៖ ដើម្បី​ធានាបាន​ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ដោយ​មាន​ការណែនាំ និង​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នរគ​របា​ល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២៥​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គ្រប់​ឃុំ​/​សង្កាត់ បាន​សហការណ៍​ជាមួយ​អាជ្ញា​ធរ បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​គោល​ន​យោ​យ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង​០៧​យ៉ាង ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​យល់ដឹង​អំពី​ច្បាប់ និង​រួម​គ្នា​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​នគរបាល​យើង​បាន​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​, ផលប៉ះពាល់​នៃ​គ្រឿងញៀន​, បាន​ក្រើនរំលឹក​និង​ជម្រុញ​ដល់​ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ និង​អ្នក​ហួស​សុពលភាព​ប្រើប្រាស់​ត្រូវ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ឲ្យបាន​គ្រប់គ្នា​។ បន្ថែម​ពី​នេះ​កម្លាំង​នគរបាល​ក៏​បាន​ចុះ​ចែក អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ ដល់​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ និង ចុះ​សម្រួល​ចរាចរណ៍​ជូន​សិស្ស​តាម​សាលារៀន ដើម្បី​បញ្ជៀ​សការ​គ្រោះថ្នាក់​ផង​ដែរ​។​

​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ លោក​ឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ ចាត់តាំង​កម្លាំង​គ្រប់​អង្គភាព​ចំណុះ ប្រចាំការ​២៤​ម៉ោង ត្រៀមកម្លាំង​ប្រចាំការ យាម​ល្បាត មធ្យោបាយ សម្រាប់​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រភេទ និង​ក្មេង​ទំនើ​ង ពិសេស​ពេល​រាត្រី ពង្រឹង​ការត្រួតពិនិត្យ​អាវុធ​គ្រឿងផ្ទុះ ពង្រឹង​ការត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង​(​ជាតិ​អាល់កុល​) ជាប្រចាំ សំដៅ​ធ្វើ​យ៉ាង​ឲ្យ​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​ទាំងមូល មាន​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ល្អ​៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.