ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត កោតសរសើរ​ចំពោះ​ការកែច្នៃ​ទម្រង់​សិល្បៈ និង​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ប៉ុន្តែ​មិន​ត្រូវ​ធ្វើឲ្យ​បាត់បង់​អត្តសញ្ញាណជាតិ​ឡើយ​

សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត កោតសរសើរ​ចំពោះ​ការកែច្នៃ​ទម្រង់​សិល្បៈ និង​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ប៉ុន្តែ​មិន​ត្រូវ​ធ្វើឲ្យ​បាត់បង់​អត្តសញ្ញាណជាតិ​ឡើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​កោតសរសើរ​ចំពោះ​ការកែច្នៃ​ទម្រង់លិ​ស្បៈ​ខ្មែរ និង​សម្លៀក​បំពាក់​បុរាញ​ខ្មែត​មួយចំនួនឱ្យ​កាន់តែ​មាន​ភាពទាក់ទាញ តែ​យ៉ាងនេះក្តី សម្តេច​មិន​ណែនាំ​ឱ្យ​កែច្នៃ​រហូត​បាត់បង់​ទម្រង់​ដើម ឬ​អត្ត​សញ្ញា​ជាតិ​ឡើយ​។​

​សម្ដេច​បាន​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​សម្តេច និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៧ និង​ទទួលទាន​ភោជនាហារ​ជាមួយ​តំណាង​សិល្បករ​ទូទាំងប្រទេស នៅ​មជ្ឈមណ្ឌល​ពិ​ព័​រណ៌ និង​សន្និបាត​កោះ​ពេជ្រ នៅ​ល្ងាច​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៥​នេះ​។​

​សម្តេច​បវរ​ធិបតី មានប្រសាសន៍ថា កិច្ចការ​អភិរក្ស​វប្បធម៌​ទំនៀមទម្លាប់​មិន​ប្រាកដ​មានន័យ​ថា​នៅ​ទ្រឹង​មួយកន្លែង និង​មិន​ធ្វើ​ពិពិធ​កម្ម ដោយ​មិន​កែច្នៃ និង​មិន​អភិវឌ្ឍន៍​ថ្មី​នោះទេ​។ ដូច្នេះហើយ សម្តេច​បាន​លើកទឹកចិត្ត​ឱ្យ​មាន​ការកែច្នៃ ការប្រើប្រាស់​បច្ចេកវិទ្យា​ជំនាន់​ថ្មី​សម្រាប់​ជំនួយ​ការបង្កើន​ចំណាប់អារម្មណ៍ និង​ភាព​ទាក់ទាញ ដោយ​កាត់បន្ថយ​ជា​អតិបរមា​នូវ​ជាយថាហេតុ មកលើ​ចរិតលក្ខណៈ​ដើម​នៃ​សិល្បៈ​វប្បធម៌​បុរាណ​យើង​។ នៅក្នុង​ន័យ​នេះ​ក្រ​សួ​វ​វប្បធម៌ វិចិត្រ​សីល្បៈ គួរ​ពង្រីក​តំបន់​សកម្មភាព​របស់​ខ្លួន ដាក់ចេញ​នូវ​គោល​គំនិត​ផ្តួចផ្តើម​ថ្មីៗ នៅក្នុង​ការធ្វើ​ទំនើបកម្ម​វិស័យនេះ ជាពិសេស​បង្កើន​កិច្ចសហការ និង​ដក​បទពិសោធន៍​ពី​បណ្តា​ប្រទេស​នាំមុខ​ផ្នែក​ឧស្សាហកម្ម​វប្បធម៌ ។​

​សម្តេច​ធិបតី បាន​កត់សម្គាល់​ថា កន្លងមក​មាន​ការ​កែ​ច្នៃ​ទម្រង់​សិល្បៈ​មួយចំនួន​ដែល​មើល​ទៅ​កាន់តែ​មាន​ភាពទាក់ទាញ ក៏​ដូចជា​កែ​ច្នៃ​សម្លៀក​បំពាក់​ចេញពី​ហូល ផាមួង​ខ្មែរ​ជាដើម​។ ជាក់ស្តែង អាវ​ដែល​សម្តេច​ពាក់​នា​ថ្ងៃនេះ គឺ​ច្នៃ​ចេញពី​ហូល​ខ្មែរ​។ ហើយ​បើ​ទោះបីជា​ច្នៃ​ជា​អាវធំ​ក៏ដោយ គឺ​មិន​មាន​បញ្ហា​ទេ ដោយ​នៅ​តែ​រក្សា​អត្ថ​សញ្ញាណ​ខ្មែរ​របស់​យើង ព្រោះ​ហូល​ខ្មែរ​គឺជា​របស់​ខ្មែរ​យើង ។​

​សម្តេច​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​កិច្ចការងារ​នេះ ខ្ញុំ​សូម​សរសើរ​ចំពោះ​ការច្នៃប្រឌិត​ខ្ពស់​នៅ​គ្រប់​ទម្រង់​ទាំងអស់ យើង​មាន​សិល្បៈ​សហ​សម័យ យើង​មាន​អី​ផ្សេងៗ​ដែល​យើង​សម្តែង ដែល​ខ្ញុំ​ថា គ្រាន់តែ​ច្នៃ​ហូល ផាមួង​យើង​ទៅ​ជា​សម្លៀកបំពាក់​ទំនើប​បង្ហាញ​ម៉ូត​នៅលើ​ឆាក​អន្តរជាតិ​កន្លងទៅនេះ​គឺជា​អ្វី​ដែល​យើង​ត្រូវ​បង្ហាញ​»​។​

​ទន្ទឹមគ្នានេះ សម្តេច​បវរ​ធិបតី មានប្រសាសន៍ថា ការច្នៃប្រឌិត​នេះ គឺ​ដើម្បី​សម្រប​ទៅនឹង​រីកចម្រើន​នៃ​សង្គម ប៉ុន្តែ​ធ្វើយ៉ាងណា​កុំ​ឱ្យ​បាត់​នូវ​អត្ត​សញ្ញា​ណា​ជាតិ​របស់​យើង នេះ​គឺជា​កិច្ចការ​សំខាន់​។​

​ជាមួយគ្នានេះ សម្តេច​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ក្រសួង​វប្បធម៌ និង​ក្រសួង​កិច្ចការនារី នៅពេលដែល​មាន​ការកែ​ច្នៃប្រឌិត​លើស​ទម្រង់​ដើម បាន​ធ្វើ​ការណែនាំ​ភ្លាមៗ​៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.