ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រដ្ឋាភិបាល កំពុង​រៀបចំ​គិតគូរ​ចុះ «​សង្ក្រាន្ដ​» ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបីយ៍​អង្គការ​យូណេស្កូ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រដ្ឋាភិបាល កំពុង​រៀបចំ​គិតគូរ​ចុះ «​សង្ក្រាន្ដ​» ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបីយ៍​អង្គការ​យូណេស្កូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​គិតគូរ​ចុះ «​សង្ក្រាន្ដ​» ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបីយ៍​អង្គការ​យូណេស្កូ ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​សង្ក្រាន្ត មិនមែន​ជា​របស់​ផ្តាច់មុខ​ប្រទេស​ណាមួយ​នោះ​ទេ​។​

​ការ​ថ្លែង​បែប​នេះ​របស់​សម្តេច​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៧ និង​សំណេះសំណាល ពិសា​អាហារ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី នា​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២៥​នេះ​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជោគជ័យ​នៃ​ការចុះបញ្ជី ទាំង​បេតិកភណ្ឌ​រូបី និង​អរូបី បន្ត​ក្លាយជា​មោទនភាព​ជាតិ និង​បន្ត​ពង្រឹង​រូបភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ តាមរយៈ​វិស័យ​សិល្បៈ​វប្បធម៌​។​

​សម្ដេច​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្ត​ការងារ​ដ៏​មាន​តម្លៃ​នេះ និង​សូម​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​, ជាពិសេស ក្រសួង​បរិស្ថាន បន្ត​ពង្រឹង​កិច្ចសហការ និង​ដាក់​ចេញ​នូវ​គម្រោង​បន្ត​ចុះបញ្ជី នៅ​លើ​តំបន់​ធម្មជាតិ​នានា​របស់​យើង​, ទាំង​ក្នុង​បញ្ជី​បេតិកភណ្ឌ​ធម្មជាតិ​របស់​អង្គការ​យូណេស្កូ ក៏ដូចជា ក្នុង​បញ្ជី​នៃ​យន្តការ​តំបន់​អាស៊ាន​ជាដើម និង​បាន​កោតសរសើរ​ក្រសួង​វប្បធម៌ ដែល​រៀបចំ​ចុះបញ្ជី​បេត​កភណ្ឌ​អរូបីយ៍​នា​ពេលកន្លងមក​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​មួយ​ឆ្នាំ​ជាង​នេះ​តាំងពី​ចាប់កំណើត​រាជរដ្ឋាភិបាល​ថ្មី យើង​បាន​ដាក់​ប្រាសាទ​កោះ​កេរ ចុះបញ្ជី​ក្រមា ហើយ​យើង​កំពុង​រៀបចំ​បញ្ជី​សង្ក្រាន្ត​កម្ពុជា​យើង​ទៅក្នុង (​អង្គការ​យូណេស្កូ​) ហើយ​យើង​កំពុង​រៀបចំ​ចុះបញ្ជី​នូវ​សង្ក្រាន្ត​កម្ពុជា នៅក្នុង​បញ្ជី​នោះ​ផង​ដែរ សូម​បន្ត​កិច្ចការងារ​នេះ​ដើម្បី​ឱ្យ​ពិភពលោក​បាន​ស្គាល់​អ្វីដែល​បុព្វបុរស​យើង​បាន​ខិតខំ​»​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ជំរុញ​ឱ្យ​ក្រសួង​វប្បធម៌ និង​មន្ត្រី​ជំនាញ​សូម​បន្ត​កិច្ចការងារ​នេះ ដើម្បី​ឱ្យ​ពិភពលោក​បាន​ឃើញ​នូវ​អ្វី​ដែល​បុព្វបុរស​យើង​បាន​ខិតខំ​ដើម្បី​ជា​បេតិកភណ្ឌ​ពិភពលោក និង​មនុស្សជាតិ​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ដល់​ជនរួមជាតិ​ចូលរួម​បើក​ចិត្ត​ឱ្យ​ទូលាយ ថែ​ក​រក្សា​អ្វី​ដែល​ជា​របស់​ពិត​របស់​ខ្មែរ និង​រួម​គ្នា​ចែករំលែក​អ្វីដែល​ខ្មែរ​មាន ដើម្បី​ទាំងអស់គ្នា ចូលរួម​អបអរសាទរ និង​ឱ្យ​បរទេស​បាន​ស្គាល់​ថា​អ្វី​ជា​របស់​ខ្មែរ ចំណុច​នេះ​គឺជា​ការរួម​គ្នា​លើកស្ទួយ ថែរក្សា​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​យើង​។​

​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ក៏​បាន​មាន​ទឹកចិត្ត​មាន​ឆន្ទៈ និង​ធ្វើ​អ្វីៗ​ក៏​អាច​ធ្វើបាន ហើយ​គ្មាន​អ្នកណា​លើកកម្ពស់​វប្បធម៌​ខ្មែរ ជាង​ខ្មែរ​នោះទេ ដូច្នេះ សូម​ខ្មែរ​ចូលរួម​លើកកម្ពស់​វប្បធម៌​ជាតិខ្មែរ​។ សម្តេច​ធិបតី​ក៏​បាន​ថ្លែង​កោតសរសើរ​ក្រសួង​វប្បធម៌ និង​ចំពោះ​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​រៀបចំ​ចុះបញ្ជី​បេតិកភណ្ឌរ​របស់​ខ្មែរ​ជា​បន្តបន្ទាប់​ទៅ​ក្នុង​អង្គការ​យូណេស្កូ​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ស្នាដៃ​ដ៏​មហិមា​នេះ​ត្រូវ​ចែករំលែក​ឱ្យ​អន្តរជាតិ​បាន​ទទួលស្គាល់ ពិត​ណាស់​គេ​មិន​យក​របស់​យើង​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ជាស​ម្ប​តិ្ត​វប្បធ​ម៌មនុស្សជាតិ​ដែល​បុព្វបុរស​យើង​កសាង ចែករំលែក​ដើម្បី​ជា​ផលប្រយោជន៍​រួម​នៃ​មនុស្សជាតិ ជា​កម្មសិទ្ធិ និង​ជា​អត្ត​សញ្ញាញ​របស់​ខ្មែរ​។​

​សម្តេច​បវរ​ធិបតី នាយ​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ប៉ុន្តែ ក្នុង​ដំណាក់​ការ​នេះ​ខិតខំ​ធ្វើយ៉ាងណា​ផ្សាយ​បន្ថែម​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ​ទៅ​កាន់​ពិភពលោក ដែល​មូលដ្ឋាន​មួយ​នោះ​តាមរយៈ​ចុះបញ្ជី​បេតិកភណ្ឌ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា សង្ក្រាន្ត​មិនមែន​ជា​របស់​ផ្តាច់មុខ​ប្រទេស​ណា​នោះទេ ប្រទេស​ដែល​មាន​វប្បធម៌​ស្រដៀង​គ្នា គាត់​មាន​សិទ្ធិ​ជា​របស់​គាត់ មិន​ខុស​ពី​គុន​ខ្មែរ និង​មួយ​ថៃ​នោះ​ទេ ពីព្រោះ​វប្បធម៌ សិល្បៈ និង​ក្បាច់គុន​បណ្តា​ប្រទេស​នីមួយៗ គឺ​មាន​ភាពស្រដៀងគ្នា​។ ដូច្នេះ កម្ពុជា ចុះបញ្ជី​សម្បត្តិ​វប្បធម៌ ជា​ឈ្មោះ​របស់​ខ្មែរ គឺ​មិន​មាន​បរទេស​ណា​មក​ហាមឃាត់​នោះទេ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.