ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា និង​ភរិយា អញ្ជើញ​ជា​អធិបតី​ពិធី​ឱកាស​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៥ របស់​ក្រសួង​ព័ត៌មាន

​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា និង​ភរិយា អញ្ជើញ​ជា​អធិបតី​ពិធី​ឱកាស​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៥ របស់​ក្រសួង​ព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី ទុយ សិរី​រតនៈ នេត្រ​ភក្ត្រា ប្រធាន​កត្តិ​យស សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨​មីនា ២០២៥ ខួប​ទី​១១៤ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភារា​អង់អាច ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» របស់​ក្រសួង​ព័ត៌មាន​។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​លោកស្រី​រដ្ឋលេខាធិការ​ប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំង​មន្ត្រីរាជការ​ជា​ស្ត្រី​នៃ​ក្រសួង​ព័ត៌មាន​ជាច្រើន​រូប​ទៀត​។​

​នា​ឱកាស​នោះ​ដែរ លោកស្រី ទុយ សិរី​រតនៈ នេត្រ​ភក្ត្រា បាន​អាន​សារលិខិត​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ នៅក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១១ ៤​នៃ​ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» ជូន​ដល់​អង្គពិធី​បាន​យល់​ជ្រាប​ផង​ដែរ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា នៅ​ឆ្នាំ​២០២៥​នេះ ការរៀបចំ​យុទ្ធនាការ​ទិវា​នារី​អន្តរជាតិ ៨​មីនា ខួប​ទី​១១៤ ត្រូវបាន​ធ្វើឡើង​ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» ក្នុង​គោលបំណង​ចូលរួម​ជាមួយ​យុទ្ធនាការ​របស់​អង្គការសហប្រជាជាតិ អបអរសាទរ​ខួប​៣០​ឆ្នាំ​នៃ​សេចក្ដីថ្លែងការណ៍ ទីក្រុង​ប៉េកាំង ព្រមទាំង​រំលឹក​អំពី​ការតស៊ូ​ទាមទារ​សិទ្ធិ សេរីភាព បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​ក្នុង​ការលើក កម្ពស់​សមភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី​គ្រប់​រូប​នៅ​កម្ពុជា​។​

​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​បង្ហាញ​ការគាំទ្រ​យ៉ាង​មុតមាំ និង​ប្តេជ្ញាចិត្ត​ជំរុញ​ការអនុវត្ត​ឱ្យបាន​ជោគជ័យ​តាម​គោលបំណង នៃ​ប្រធានបទ​ដែល​បាន​ដាក់ចេញ សម្រាប់​ខួប​លើក​ទី​១១៤ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២៥ ដែល​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការចូលរួម​អនុវត្ត​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ត​កំណត់ ការលើកកម្ពស់​សមភា​ព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី​នៅ​គ្រប់​វិស័យ ជា​អាទិភាព ដែល​ក្នុងនោះ «​ស្ត្រី​គឺជា​ស្នូល​»​។​

​ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​គាំទ្រ និង​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​របស់​ក្រសួង​ព័ត៌មាន ដោយ​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការបញ្ជ្រាប​យេនឌ័រ និង​ការលើកកម្ពស់​សមភាព​យេនឌ័រ តាមរយៈ​ការយកចិត្តទុកដាក់ និង​ផ្តល់​តម្លៃ​ខ្ពស់​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ជា​នារី ដែល​តួអង្គ​សំខាន់ និង​ជា​កម្លាំងចលករ​មិន​អាច​ខ្វះ​បាន ក្នុង​ការជំរុញ​ប្រសិទ្ធភាព​ការងារ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​បានកំណត់​។​

​សូមបញ្ជាក់​ថា ទិវា​អន្តរជាតិ ៨​មីនា ឆ្នាំ​២០២៥ ខួប​លើក​ទី​១១៤ ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការទទួល​បាន និង​អនុវត្ត​សិទ្ធិ ការលើកកម្ពស់​សមភា​ព និង​ការពង្រឹង​ភាព​អង់អាច​ចំពោះ​ស្ត្រី​និង​ក្មេង​ស្រី​គ្រប់​រូប​នៅ​កម្ពុជា​។​

​ប្រធានបទ​នេះ ក៏​ផ្តោត​សំខាន់​ផង​ដែរ លើ​ការលើកកម្ពស់​ផល​ជះ​ជា​វិជ្ជមាន និង​ទាញ​យក​អត្ថប្រយោជន៍​ពី​ភាគលាភ​យេនឌ័រ​ជូន​គ្រួសារ ពង្រឹង​សហគមន៍​និង​វឌ្ឍនភាព​សង្គម ជំរុញ​កំណើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកកម្ពស់​សុខុមាលភាព​សង្គម ជាមួយ​ការឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព សមិទ្ធផល បញ្ហា​ប្រឈម កាលានុវត្តភាព​នានា ជាពិសេស​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​និង​វិធានការ​វិជ្ជមាន​ក្នុង​ការលើកកម្ពស់​សម​ភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេង​ស្រី​គ្រប់រូប​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.