ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ថ្លែងអំណរគុណ​មន្ត្រីរាជការ​ជា​ស្ត្រី​នៃ​ក្រសួង​ព័ត៌មាន ដែល​លះបង់​កម្លាំងកាយ​ចិត្ត​បញ្ញា​ដើម្បី​បុព្វហេតុ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​, ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨ មីនា មិន​សំដៅថា​នារី​មាន​សិទ្ធិ​១​ថ្ងៃ​នោះ​ទេ​តែ​នារី​មាន​សិទ្ធិ​ពេញ​១​ឆ្នាំ និង​មាន​សមត្ថភាព​មិន​ចាញ់​បុរស

រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ថ្លែងអំណរគុណ​មន្ត្រីរាជការ​ជា​ស្ត្រី​នៃ​ក្រសួង​ព័ត៌មាន ដែល​លះបង់​កម្លាំងកាយ​ចិត្ត​បញ្ញា​ដើម្បី​បុព្វហេតុ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​, ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨ មីនា មិន​សំដៅថា​នារី​មាន​សិទ្ធិ​១​ថ្ងៃ​នោះ​ទេ​តែ​នារី​មាន​សិទ្ធិ​ពេញ​១​ឆ្នាំ និង​មាន​សមត្ថភាព​មិន​ចាញ់​បុរស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២៥ ក្នុងឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨​មីនា ២០២៥ ខួប​ទី​១១៤ នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រីរាជកា​រ​ជា​ស្ត្រី​នៃ​ក្រសួង​ព័ត៌មាន ដែល​បាន​លះបង់​សព្វបែបយ៉ាង​ដើម្បី​បុព្វហេតុ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា ហើយ​ដំណើរការ​ជោគជ័យ​របស់​ក្រសួង​ព័ត៌មាន គឺ​មិន​អាច​កាត់ផ្តាច់​បាន​ពី​ការចូលរួម​របស់​មន្ត្រី​រាជការ​ជា​ស្ត្រី​នោះ​ទេ ដូច្នេះ ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨ មីនា មិនមែន​សំដៅថា​នារី​មាន​សិទ្ធិ​ធំ​១​ថ្ងៃ​នេះ​នោះ​ទេ ក៏ប៉ុន្តែ នារី​មាន​សិទ្ធិ​ពេញ​១​ឆ្នាំ ពោល​គឺ​៣៦៥​ថ្ងៃ ២៤​ម៉ោង លើ​២៤​ម៉ោង ស្មើនឹង​បុរស និង​បាន​ចូលរួម​យ៉ាង​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​ជាតិ និង​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​គ្រួសារ​ផងដែរ​។​

​ការគូសបញ្ជាក់​បែបនេះ​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​រដ្ឋមន្ត្រី និង​លោកជំទាវ ទុយ សិរី​រតនៈ នេត្រ​ភក្ត្រា ប្រធាន​កត្តិ​យស សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨​មីនា ២០២៥ ខួប​ទី​១១៤ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភារា​អង់អាច ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» របស់​ក្រសួង​ព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២៥​នេះ​។ ពិធី​នេះ​មាន​ការចូលរួម​ពី​លោកស្រី​រដ្ឋលេខាធិការ​ប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំង​មន្ត្រីរាជការ​ជា​ស្ត្រី​នៃ​ក្រសួង​ព័ត៌មាន​ជាច្រើន​រូប​ទៀត​។​

​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ថ្លែងថា ក្នុង​សទវត្ស​ទី​២១​នេះ ហើយ​រហូត​មកដល់ពេលនេះ​បុរស ឬក៏​នរណា​លើក​និយាយ​ថា ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ លើកឡើង​នូវ​ទ្រឹះ​ស្តី​នេះ គឺ​មិន​ត្រូវ​បាន​កោតសរសើរ​នោះទេ ក៏ប៉ុន្តែ ត្រូវបាន​មហាជន​វាយតម្លៃ​ថា​មិន​បាន​តាម​ទាន់​ការវិវឌ្ឍ​នៃ​សង្គម​ឡើយ​។ សង្គម​កម្ពុជា​បច្ចុប្បន្ន​បាន​ផ្តល់​តម្លៃ​ខ្ពស់​លើ​តួនាទី​ស្ត្រី និង​បាន​លើកតម្កើង​តម្លៃ​ស្ត្រី​បាន​ល្អប្រសើរ​។ ចំណុច​នេះ​បង្ហាញ​ពី​ភាព​រីកចម្រើន និង​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ប្រជាជន​កម្ពុជា ដោយ​បាន​ខិតខំ​លើក​តម្លៃ​ស្ត្រី​ស្មើនឹង​បុរស ហើយ​តម្លៃ​នៃ​ការងារ​ដែល​បាន​កំណត់​នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ គឺ​កិច្ចការងារ​នៅក្នុង​ផ្ទះ គឺ​មាន​តម្លៃ​ស្នើ​នឹង​ការងារ​នៅ​ក្រៅ​ផ្ទះ​។​

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨​មីនា​នេះ មិនមែន​ត្រឹមតែ​សំដៅ​ទៅលើ​ថា​នារី មាន​សិទ្ធិ​ធំ ១​ថ្ងៃ​នេះ​នោះ​ទេ ក៏ប៉ុន្តែ នារី​មាន​សិទ្ធិ​ធំ គឺ ៣៦៥​ថ្ងៃ ពេញ​១​ឆ្នាំ ២៤​ម៉ោង លើ​២៤​ម៉ោង នេះ​ជា​សិទ្ធិ​ស្មើនឹង​បុរស​។ ដូច្នេះ នេះ​ជា​មោទនភាព​ដែល​កម្ពុជា ជា​ប្រទេស​ទើបតែ​ឆ្លងកាត់​ភ្នក់ភ្លើងសង្គ្រាម ហើយ​សន្តិភាព​កម្ពុជា បាន​ត្រឹម​តែ​រយៈពេល ២៦​ឆ្នាំ​ក៏​ដោយ តែ​ការគោរព​សិទ្ធិមនុស្ស គោរព​សិទ្ធិ​ស្ត្រី ការលើកតម្កើង និង​ផែនការ​យេនឌ័រ នៅ​កម្ពុជា ត្រូវ​បាន​កោតសរសើរ ព្រមទាំង​ទទួល​ស្គាល់​ពី​បណ្តា​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក អង្គការ​អន្តរជាតិ​»​។​

​លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​លើកឡើង​ថា ពីមុន ក្នុង​ទស្សនៈ​របស់​ពលរដ្ឋ​ខ្លះ ស្ត្រី​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ភេទ​ទន់ខ្សោយ ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ ក៏ប៉ុន្តែ​មិន​ដូច្នេះ​ទេ​។ បច្ចុប្បន្ននេះ ស្ត្រី​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ ដ៏​សំខាន់​ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន និង​ជា​រឿ​អ្វីដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​បំផុត​។​

«​ចំណុច​នេះ​ស្ត្រី​ដែល​យើង​ចាត់ទុកថា​ជា​ធម្មជាតិ​ភេទ​ទន់ខ្សោយ ក៏ប៉ុន្តែ ស្មារតី បញ្ញា​របស់​ស្ត្រី​មិន​ទន់ខ្សោយ​នោះទេ ស្ត្រី​ខ្លះ​មាន​សមត្ថភាព និង​មាន​បញ្ញា​ខ្លាំង​ជាង​បុរស​ទៅទៀត​។ ត្រង់​ចំណុច​នេះ​ហើយ យើង​មិន​ត្រូវ​មើល​ស្ត្រី​ដោយ​ចាត់ទុក​ស្ត្រី​ត្រឹម​ជា​ភេទ​ទន់ខ្សោយ​នោះទេ ក៏ប៉ុន្តែ យើង​ត្រូវ​មើល​សមត្ថភាព​របស់​គាត់ យើង​ត្រូវ​មើល​ទេពកោសល្យ​របស់គាត់​»​។ នេះ​ជា​ការលើកឡើង​បន្ថែម​របស់​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា​។​

​ជាមួយនឹង​សមត្ថភាព​របស់​ស្ត្រី​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​នោះទេ​, រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​គ្រប់​អាណត្តិ​បាន​បញ្ចូល​តួនាទី​របស់​ស្ត្រី​នៅក្នុង​ក្របខណ្ឌ​ថ្នាក់​ដឹកនាំ​ចាប់​តាំងពី​តួនាទី​កំពូលៗ រហូតដល់​មូលដ្ឋាន គឺ​តែងតែ​មាន​វត្តមាន​របស់​ស្ត្រី​ចូលរួម​ជា​និច្ច​។ ការចូលរួម​របស់​ស្ត្រី​បាន​ផ្តល់​ធាតុ​ចូល​បន្ថែម​ដើម្បី​ចូលរួម​សម្រេច​ចិត្ត​លើ​កិច្ច​ការងារ​សង្គម​ជាច្រើន​ផងដែរ​។ នៅក្នុង​សង្គម​កម្ពុជា តួនាទី​របស់​ស្ត្រី ពិតជា​មាន​សារៈសំខាន់ សម្រាប់​ក្រុម​គ្រួសារ​វិញ ប្រសិនបើ​គ្មាន​ភរិយា​នៅចាំ​ជួយ​បង្ក​ឱកាស​ឱ្យ​ប្តី​ធ្វើ​កិច្ច​ការងារ ឬ​មិន​ជួយ​ទ្រ​នូវ​ការងារ​ជាច្រើន​នៅក្នុង​ផ្ទះ​នោះទេ ប្រហែល​ប្តី​មិន​មាន​ឱកាស​ចេញ​បំពេញការងារ​ដោយ​មាន​សេរីភាព​នោះទេ​។ ដូច្នេះ បើ​ទោះបី​នៅក្នុង​សង្គម និង​គ្រួសារ ស្ត្រី​គឺ​មិន​អាច​កាត់ផ្តាច់​បាន​នោះ​ទេ​។​

​បន្ថែម​ពី​នេះ រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ដំណើរការ​ជោគជ័យរ​បស់​ក្រសួង ស្ថាប័ន​នានា ដោយ​ទទួលបាន​ការកោតសរសើ​រ ក៏​មិន​អាច​កាត់ផ្តាច់​បាន​ពី​តួនាទី​របស់​ស្ត្រី​ជា​មន្ត្រីរាជការ ដែល​បាន​ចូលរួម​ចំណែក​បំពេញ​កិច្ច​ការងារ​ប្រចាំថ្ងៃ​។​

​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ថ្លែងថា «​មន្ត្រីរាជការ​ជា​នារី​កំពុងតែ​ដើរ​តួនាទី​យ៉ាងសំខាន់ ធ្វើឱ្យ​ដំណើរការ​របស់​ក្រសួង​ព័ត៌មាន ដំណើរការ​ទៅមុខ​ដោយ​រលូន មាន​កិច្ចការងារ​មួយចំនួន​ដឹកនាំ​ដោយ​ស្ត្រី​បានធ្វើឱ្យ​ការងារ​ទាំងនោះ​ទទួលបាន​ជោគជ័យ អ៊ឹចឹង​ដំណើរការ​ជោគជ័យរ​បស់​យើង​នៅក្នុង​ក្របខណ្ឌ​ក្រសួង​ដែល​យើង​បំពេញ​ការងារ​ល្អ ទទួលបាន​នូវ​ការកោតសរសើរ ក៏​អត់​កាត់ផ្តាច់​បាន​ពី​តួនាទី​របស់​មន្ត្រីរាជកា​រ​ជា​ស្ត្រី​ក្នុង​ការបំពេញ​កិច្ចការងារ​ប្រចាំថ្ងៃ​របស់​ក្រសួង​យើង​ដែរ​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.