ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

នគរបាល​ខេត្ត​បន្ទាយមានជ័យ បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​តេស្ត​រក​សារធាតុ​ញៀន​លើ​អ្នកបើកបរ​រថយន្ត​ធុន​ធំ

នគរបាល​ខេត្ត​បន្ទាយមានជ័យ បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​តេស្ត​រក​សារធាតុ​ញៀន​លើ​អ្នកបើកបរ​រថយន្ត​ធុន​ធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​៖ អនុវត្ត​តាម​ការណែនាំ​និង​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង​ផែន​ការងារ​សណ្តាប់ធ្នាប់ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ចុះ​បើក​ប្រតិ​ប​ត្ត​ការត្រួតពិនិត្យ​តេស្ត​រក​សារធាតុ​ញៀន តាមរយៈ​ទឹកនោម លើ​អ្នកបើកបរ​រថយន្ត​ធុន​ធំ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភូមិ​ព្រែក​ល្ពៅ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី​។​

​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​យើង បាន​ឃាត់​រថយន្ត​ធុន​ធំ​ចំនួន​៤៩​គ្រឿង អ្នកបើកបរ​ចំនួន​៤៩​នាក់ យក​មក​ត្រួតពិនិត្យ​តេស្ត​រក​សារធាតុ​ញៀន តាមរយៈ​ទឹកនោម លទ្ធផល​បាន​បង្ហាញ​អវិជ្ជមាន គ្មាន​សារធាតុ​ញៀន​។

​លោក​ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា បាន​ថ្លែងថា គោលបំណង​នៃ​ការចុះ​ត្រួតពិនិត្យ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន លើ​អ្នកបើកបរ​រថយន្ត​ធុន​ធំ គឺ​នគរបាល​យើង​ធ្វើ​ឡើង​ដើម្បី ធានា​សុវត្ថិភាព​ចរាច​រណ៍ និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ និង​ជា​ការ បង្ការ ទប់ស្កាត់ អ្នកបើកបរ​ក្រោម​ឥទ្ធិពល​សារធាតុ​ញៀន សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្រិត​ទាប​បំផុត​តាម​ដែល​អាច​ធ្វើបាន​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.