ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឲ្យ​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ដ​» នៅតាម​បណ្ដា​រាជធានី​-​ខេត្ត បន្ថែម​លើ​ព្រឹត្តិការណ៍ «​អង្គរ​សង្ក្រាន្ដ​» នៅ​សៀមរាប​

​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឲ្យ​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ដ​» នៅតាម​បណ្ដា​រាជធានី​-​ខេត្ត បន្ថែម​លើ​ព្រឹត្តិការណ៍ «​អង្គរ​សង្ក្រាន្ដ​» នៅ​សៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ណែនាំ​ឲ្យ​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ដ​» នៅតាម​បណ្ដា​រាជធានី​-​ខេត្ត ដោយ​បន្ថែម​ទៅលើ​ការរៀបចំ​ព្រឹត្តិការណ៍ «​អង្គរ​សង្ក្រាន្ដ​» នៅ​ខេត្ត​សៀមរាប​។​

​ការណែនាំ​នេះ ក្នុងឱកាស សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៧ និង​ទទួលទាន​ភោជនាហារ​ជាមួយ​តំណាង​សិល្បករ​ទូទាំងប្រទេស នា​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២៥​នេះ នៅ​មជ្ឈមណ្ឌល​ពិ​ព័​រណ៌ និង​សន្និបាត​កោះ​ពេជ្រ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ឆ្នាំនេះ នៅ​អង្គរវត្ត​យើង​រៀបចំ​អង្គរ​សង្ក្រាន្ត និង​រៀបចំ​សិល្បៈ​សម្ដែង ប៉ុន្តែ​នៅ​ទូទាំង​ប្រទេស​ត្រូវ​រៀបចំ​នៅ​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក​ឲ្យបាន​ច្រើន ហើយ​ជម្រុញ​ការ​លេងល្បែង​ប្រជាប្រិយ​យើង​ឲ្យបាន​ច្រើន ដើម្បី​ថែរក្សា​និង​លើកស្ទួយ​វប្បធម៌​របស់​យើង​»​។​

​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា ក្នុងឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ មិន​ហាម​ក្នុង​ការបាញ់ទឹក​នោះទេ ប៉ុន្តែ​សូម​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ឲ្យបាន​ច្រើន ដោយ​ការចូលរួម​នេះ បាន​ទាំង​សប្បាយ បាន​ទាំង​ថែទាំ​វប្បធម៌​។ ជាមួយគ្នានេះ សម្ដេច​សង្ឃឹមថា «​សង្ក្រាន្ដ​» នៅ​កម្ពុជា​នឹង​អាច​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបីយ៍ នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ក្នុងឱកាស​នោះ សម្ដេច​ក៏​បាន​រំលឹក​ផងដែរ​ថា កាលពី​ឆ្នាំ​មុន​សម្ដេច​ពិតជា​រីករាយ​ជា​ខ្លាំង​នៅ​ក្នុង​ការ​លេងល្បែង​ប្រជាប្រិយ និង​បាញ់​ទឹក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ សម្ដេច​ក៏​សង្ឃឹម​ផងដែរ​ថា ឆ្នាំ​នេះ​នឹង​ឆ្នាំ​បន្តបន្ទាប់​ទៀត​នឹង​មាន​ការចូលរួម​លេងល្បែង​ប្រជាប្រិយ​កាន់តែ​ផុសផុល​ឡើង នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​យើង​៕

 

 

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.