ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ឯកឧត្តម ម៉ា​ង ស៊ី​ណេត បាន​អញ្ជើញ​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ជប៉ុន​ដឹកនាំ​ដោយ​លោក តូ​ស៊ីយ៉ា អូ​នី​ស៊ី (Toshiya Onishi)

ឯកឧត្តម ម៉ា​ង ស៊ី​ណេត បាន​អញ្ជើញ​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ជប៉ុន​ដឹកនាំ​ដោយ​លោក តូ​ស៊ីយ៉ា អូ​នី​ស៊ី (Toshiya Onishi)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ រសៀល​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ជប៉ុន​ដឹកនាំ​ដោយ​លោក តូ​ស៊ីយ៉ា អូ​នី​ស៊ី (Toshiya Onishi) ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន (JETRO) ដើម្បី​ឈ្វេងយល់​ពី​សក្តានុពល​វិនិយោគ​នៅ​ខេត្ត និង​ស្តាប់​ពី​បរិយាកាស​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ ក្នុង​នាម​រដ្ឋបាល​ខេត្ត និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ សូម​ស្វាគមន៍​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន មក​កាន់​ខេត្ត​ព្រះសីហនុ កម្ពុជា ជប៉ុន មាន​ទំនាក់ទំនង កិច្ច​សហ​ប្រតិ​ប​ត្ត​ការល្អ និង​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៧២ នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​។ ព្រមទាំង​បាន​ធ្វើ​ការណែនាំ​កត្តា​ភូមិសាស្ត្រ វិទ្យាសាស្ត្រ​របស់​ខេត្ត​ព្រះសីហនុ ស្ថិត​នៅ​ភាគ​នារតី នៃ​ប្រទេស​កម្ពុជា ចែកចេញ ៦​ក្រុង ស្រុក ២៩​ឃុំ សង្កាត់ ១១១​ភូមិ ខេត្ត​សម្បុរ​ទៅ​ដោយ​ធនធានធម្មជាតិ​មាន​កោះ​តូច ធំ​៣២ ឆ្មេរសមុទ្រ​ស្រស់ស្អាត ប្រវែង ១៧៥​គីឡូម៉ែត្រ មាន​ឧទ្យាន​លើគោក និង​បាតសមុទ្រ ជា​សក្តានុពល និង​ជា​មូលដ្ឋានគ្រឹះ​។ ខេត្ត​ព្រះសីហនុ​ត្រូវបាន​រាជរដ្ឋាភិបាល ប្រសិទ្ធ​នាម​ថា ជា​តារា​រះ​នា​ទិស​នារតី ជា​ខេត្ត​ស្នូល​នៃ​តំបន់​ខេត្ត​ឆ្នេ​រទាំង​៤ របស់​កម្ពុជា មាន​ដូចជា​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប យើង​មាន​ផ្លូវ​គមនាគមន៍​ដូចជា ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស ផ្លូវគោក មាន​ផ្លូវជាតិ​លេខ​៣ លេខ​៤ ផ្លូវ​ល្បឿន​លឿន និង​ផ្លូវដែក ផ្លូវអាកាស មាន​អាកាសយានដ្ឋាន​អន្តរជាតិ មាន​ផ្លូវ​រត់ ៣ ៣០០​ម៉ែត្រ ផ្លូវទឹក​មាន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ស្ទឹងហាវ និង​កែវផុស រាជរដ្ឋាភិបាល​កំពុង​អភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជា​បី​ដំណាក់កាល ចាប់ពី​ឆ្នាំ​២០២៤ ដល់​២០២៩ ឱ្យ​មាន​ជំរៅ​ទឹក​ចាប់ពី ១៤,៥០​ម៉ែត្រ រហូតដល់ ១៧,៥០​ម៉ែត្រ អាច​ឱ្យ​នាវា​មាន​ចំណុះ ១៦​ម៉ឺន​តោន​ចូល​ចត​បាន​។ ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៥ កំពុងដំណើរការ រាជរដ្ឋាភិបាល​រៀបចំ​ផែនការមេ រុញ​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ចែកជា ៤​ប្លុក​ធំៗ ទី​១.​តំបន់​ដឹកជញ្ជូន និង​ឧស្សាហកម្ម ២.​តំបន់​ទីក្រុង​សមាហរណកម្ម មាន​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ ៣.​បណ្តា​កោះ​ក្នុង​ខេត្ត ជា​តំបន់​ទេសចរណ៍ ៤.​តំបន់​ព្រៃ​នប់ និង​កំពង់សីលា ជា​តំបន់កសិកម្ម កសិឧស្សាហកម្ម និង​វារីវប្បកម្ម​។​

​ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​បានធ្វើការ​វិនិយោគ​ខេត្ត​ព្រះសីហនុ លើ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ផ្លូវ ឆ្នេរ បន្ទប់ទឹក​សាធារណៈ​តាម​បណ្តោយ​ឆ្នេរ រូបសំណាក អាង​ប្រពិត្ត​កម្ម​ទឹក​កខ្វក់​ជាដើម​។ ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ចេញ​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០២៤ និង​បន្ត​២០២៥ ១.​ជួយ​សម្រួល​ដល់​អ្នកវិនិយោគ ២.​លើកទឹកចិត្ត​ផ្នែក​ពន្ធ​។ សង្ឃឹមថា ប្រតិភូ​នឹង​មក​ធ្វើ​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​សម្រាប់​ឆ្នាំ​២០២៥ មាន​ការលើកទឹកចិត្ត​។​

​លោក តូ​ស៊ីយ៉ា អូ​នី​ស៊ី (Toshiya Onishi) ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន (JETRO) បាន​ថ្លែងអំណរគុណ​ឯកឧត្តម អភិបាលខេត្ត និង​សហការី បាន​ធ្វើ​បទ​បង្ហាញ​ក្របខណ្ឌ​ក្នុង​ខេត្ត​ទាំងមូល ប្រតិភូ និង​យល់​ពី​ចំណុច​ទាក់ទាញ ការប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត ដែល​បាន​ខិតខំ​ស្តារឡើងវិញ និង​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​ជាដើម ក្រៅពី​នេះ​ក្រុម​គណៈប្រតិភូ​បាន​ចាប់អារម្មណ៍​ពី​ប្រពៃណី​ខ្មែរ​។​

​លោក តូ​ស៊ីយ៉ា អូ​នី​ស៊ី (Toshiya Onishi) បាន​បន្តថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជប៉ុ​ន​មក​កម្ពុជា ជា​ពិសេស​ខេត្ត​ព្រះសីហនុ ដែល​មាន​ក្រុមហ៊ុន​ធុរកិច្ច​មកពី​ប្រទេស​វៀតណាម ថៃ និង​ចិន ក្នុង​គោលបំណង​ឈ្វេងយល់​បរិយាកាស​វិនិយោគ និង​គោលនយោបាយ​ផ្សេងៗ​ក្នុង​ការទាក់ទាញ​វិនិយោគិន​មក​កាន់​កម្ពុជា ពួកគាត់​ជា​អ្នកវិនិយោគ​ដែល​មានចំណេះដឹង ជំនាញ និង​ទស្សន​វិទ្យា ហើយ​ទស្សនកិច្ច​លើក​នេះ​ជួយ​បង្កើន​ឱកាស​ធុរកិច្ច​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ជប៉ុន កម្ពុជា និង​បាន​ឈ្វេងយល់​ពី​ទំនាក់​ទំ​ទង​ខេត្ត​ព្រះសីហនុ មាន​ការអភិវឌ្ឍ​រីកចម្រើន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.