ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ឯកឧត្តម នួន ផា​រ័ត្ន ​អភិបាល​ខេត្ត​កំពង់ធំ​៖ ការកសាង​ផែនការអភិវឌ្ឍន៍​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​នៅ​ថ្នាក់ក្រោម​ជាតិ

ឯកឧត្តម នួន ផា​រ័ត្ន ​អភិបាល​ខេត្ត​កំពង់ធំ​៖ ការកសាង​ផែនការអភិវឌ្ឍន៍​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​នៅ​ថ្នាក់ក្រោម​ជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ធំ​)៖ នា​រសៀល​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៥ ម្សិលមិញ ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស ដើម្បី​ពិនិត្យ និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាង​ក្រប​ខណ្ឌ​អភិវឌ្ឍ​ខេត្ត​រយៈពេល ៥ ឆ្នាំ (២០២៥-២០២៩) » សាលា​ខេត្តកំពង់ធំ ឯកឧត្តម នួន ផា​រ័ត្ន អភិបាល​ខេត្ត​កំពង់ធំ បានបញ្ជាក់​ថា ការកសាង​ផែនការអភិវឌ្ឍន៍​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការអភិវឌ្ឍ​នៅ​ថ្នាក់ក្រោម​ជាតិ ។​

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា ផែនការ​អភិវឌ្ឍ​គឺជា​ឯកសារ​ដ៏​មាន​សារសំខាន់ និង​ប្រើប្រាស់​ជា​ឯកសារ​គោល​សម្រាប់ តម្រង់​ទិស​ក្នុង​ការដោះស្រាយ​នូវ​បញ្ហា និង​តម្រូវការ​ជា​អាទិភាព​យ៉ាង​ពិតប្រាកដ​របស់​មូលដ្ឋាន ពិសេស​ផែនការ​អភិវឌ្ឍ ៥​ឆ្នាំ​ត្រូវបាន​រៀបចំឡើង​ដោយ​មាន​ការប្រមូលផ្តុំ​ធាតុ​ចូល​ពី​គ្រប់​ស្ថាប័ន អង្គភាព និង​អ្នកពាក់ព័ន្ធ​ក្នុង​គោលបំណង​ស្វែងយល់​ពី​រួមគ្នា​ពី​សក្តានុពល ធនធាន បញ្ហា​ប្រឈម តម្រូវការ និង​ដំណោះស្រាយ​នានា ដើម្បី​រៀបចំ​ក្របខ័ណ្ឌ​អភិវឌ្ឍ និង​ក្របខ័ណ្ឌ​វិនិយោគ​សម្រាប់​អណត្តិ​ប្រាំ​ឆ្នាំ​របស់​រដ្ឋបាល​ខេត្ត ។​

​ឯកឧត្តម បានបញ្ជាក់​ថា អស់លោក លោកស្រី​ដែល​ជា​តំណាង​ស្ថាប័ន​អង្គភាព​ជំនាញ​ជា​ពិសេស​ក្រុង ស្រុក ដែល​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ឃុំ សង្កាត់ និង​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​ពិចារណា​ឱ្យបាន​ច្បាស់លាស់ ក្នុងការ​វិភាគ​ពី​ស្ថានភាព​បច្ចុប្បន្ន កំណត់​បញ្ហា និង​តម្រូវការ​អាទិភាព​ដើម្បី​ជា​ធាតុ​ចូល​ក្នុង​ការរៀបចំ​កម្ម​វិធី​វិនិយោគ ៣​ឆ្នាំ​រំកិល​។​

​ឯកឧត្តម បាន​បន្ថែមថា ការធ្វើ​ផែនការ​នេះ​មិនមែន​អ្នក​ធ្វើ​ផែនការ​អង្គុយ​គិត សរសេរ​តែម្នាក់ឯង​នោះ​ទេ​ត្រូវ​ប្រឹក្សា​ឆ្លង​យោបល់​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បីឱ្យ​ផែនការ​របស់​ខ្លួន​បាន​ល្អប្រសើរ​ក្នុង​ការឆ្លើយតប​ទៅនឹង​ការ អភិវឌ្ឍ​របស់​អង្គភាព​ព្រោះ​ថា​ប្រធាន​អង្គភាព​ជា​អ្នកទទួលខុសត្រូវ​។​

​ឯកឧត្តម នួន ផា​រ័ត្ន សង្ឃឹមថា លោក​លោកស្រី​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការរៀបចំ​ផែនការ​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ឈាន​ទៅ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​កម្រិត​គុណភាព​អាច​ទទួលយកបាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.