ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បូកសរុប​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ ឧទ្ធម្ភាគចក្រ Z9MH-912 ព្រមទាំង​បំពាក់​គ្រឿង​ឥស្សរិយយស និង​ប្រគល់​ប័ណ្ណសរសើរ​-​ប័ណ្ណ​ថ្លែងអំណរគុណ ដល់​កងកម្លាំង​ចុះ​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​ឧទ្ធម្ភាគចក្រ ក្រោម​អធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នាយ​ឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បូកសរុប​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ ឧទ្ធម្ភាគចក្រ Z9MH-912 ព្រមទាំង​បំពាក់​គ្រឿង​ឥស្សរិយយស និង​ប្រគល់​ប័ណ្ណសរសើរ​-​ប័ណ្ណ​ថ្លែងអំណរគុណ ដល់​កងកម្លាំង​ចុះ​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​ឧទ្ធម្ភាគចក្រ ក្រោម​អធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នាយ​ឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ពោធិសាត់ ៖ នា​ព្រឹក​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​ថ្មី​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ឯកឧត្តម ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បូក​សរុប​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ ឧទ្ធម្ភាគចក្រ Z9MH-912 ព្រមទាំង​បំពាក់​គ្រឿង​ឥស្សរិយយស និង​ប្រគល់​ប័ណ្ណសរសើរ​-​ប័ណ្ណ​ថ្លែងអំណរគុណ ដល់​កងកម្លាំង​ចុះ​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​ឧទ្ធម្ភាគចក្រ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រ​ដ្រ​ដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​។​

​សូមបញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​យោធា Z9MH-912 បាន​បាត់​ដំណឹង​កាល ពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ ខណៈពេល​កំពុង​ហ្វឹកហ្វឺន នៅ​តំបន់​ជួរ​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។ ប្រតិបត្តិ​ការរុករក​ឧទ្ធម្ភាគចក្រ​នេះដែរ បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ រួមមាន កងកម្លាំង​រុករក​ពី​ខាងលើ​តំបន់​ព្រៃ ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ យន្តហោះ​ដ្រូ​ន និង​កម្លាំង​ថ្មើរជើង ចូល​ទៅ​កាន់​តំបន់​ព្រៃ​ក្រាស់ តាម​ជ្រោះ​ជ្រលង​ភ្នំ​ជាដើម​។​

​ឧទ្ធម្ភាគចក្រ ត្រូវបាន​ក្រុម​រុករក​ប្រទះឃើញ នៅ​ចង្កេះភ្នំ​វាល​ធំ (​យ៉ាវ​យ៉ៃ​) នា​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ និង​បាន​ឃើញ​សាកសព​អាកាសយានិក​ម្នាក់​ឈ្មោះ ខេង ឆៃ​យុទ្ធ នៅ​នឹង​កៅអី​ឧទ្ធម្ភាចក្រ​នោះ​។ ដោយឡែក​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ កម្លាំង​រុករក ក៏​បាន​ប្រទះឃើញ​អាកាសយានិក​ម្នាក់ទៀត​ឈ្មោះ ស៊ុន ផល្លា បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ចម្ងាយ​ប្រមាណ​២១០​ម៉ែត្រ ពី​ចំណុច​ធ្លាក់​ឧទ្ធម្ភាគចក្រ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.