ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រតិទិន ស្តី​ពី​កាលបរិច្ឆេទ នៃ​ដំណើរការ​រៀបចំ​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២៦-២០២៨ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រតិទិន ស្តី​ពី​កាលបរិច្ឆេទ នៃ​ដំណើរការ​រៀបចំ​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២៦-២០២៨ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ នា​ព្រឹក​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៥ លោកជំទាវ យ៉ឹង សុឃឿន សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រតិទិន​ស្តី​ពី​កាលបរិ​ច្ឆេ​ទ នៃ​ដំណើរការ​រៀបចំ​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២៦-២០២៨ របស់​រដ្ឋបាល​ខេត្ត និង​ធ្វើ​ការពង្រឹង​សមត្ថភាព​ជូន​ដល់​មន្ត្រី​ក្រុម​ការងារ​កសាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត មន្ត្រី​ការិយាល័យ​គាំទ្រ​ឃុំ សង្កាត់ នៃ​រដ្ឋបាល​ក្រុង ស្រុក និង​លោក លោកស្រី មេឃុំ ចៅសង្កាត់ ស្មៀន និង​តំណាង​គ​.​ផ​.​ថ​។​

​លោកជំទាវ យ៉ឹង សុឃឿន មានប្រសាសន៍ថា ដោយ​អនុវត្ត​តាម​ក្រសួង​ផែនកា​រ​ស្តីពី​ការដាក់​ឱ្យ​ប្រើប្រាស់​សេចក្តី​ណែនាំ​បច្ចេកទេស ស្តីពី​ការរៀបចំ​និង​កសាង​កម្មវិធី​វិនិយោគ​រំកិល​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់​។ រដ្ឋបាលខេត្ត មន្ទីរ​ផែនការ​ខេត្ត ធ្វើការ​ផ្សព្វផ្សាយ​ប្រតិទិន​ស្តី​ពី​កាលបរិ​ច្ឆេ​ទ នៃ​ដំណើរការ រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២៦-២០២៨​របស់​រដ្ឋបាល​ខេត្ត និង​ក៏​ជា​កិច្ច​ផ្សព្វផ្សាយ​ជូន​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់​ឱ្យបាន​ជ្រាប​ពី​ការចាប់ផ្តើម ដំណើរការ​រៀបចំ​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២៦-២០២៨​របស់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់​ក្នុង​គោលដៅ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ ថវិកា​ដែល​ត្រូវ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជា​អាទិភាព​របស់​ប្រជាពលរដ្ឋ​។ ព្រមទាំង​ការអនុវត្ត​ឱ្យ​ត្រូវ និង​ក្របខ័ណ្ឌ​ពេលវេលា នៃ​កិច្ចដំណើរការ​រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នី​មួយៗ និង​ជា​វិធីសាស្ត្រ​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អាច​កំណត់​នូវ​តម្រូវការ​ជា​អាទិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន សម្រាប់​ជា​ធាតុ​ចូល​ក្នុង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​។​

​លោកជំទាវ សង្ឃឹមថា ក្រុម​ការងារ​កសាង​ផែនការ​និង​កម្មវិធី​វិនិយោគ​ខេត្ត​និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការតាមដាន និង​ធ្វើ​ការពិភាក្សា​បាន​យ៉ាង​ផុសផុល និង​ស៊ីជម្រៅ ដោយ​មាន​ការវិភាគ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​ខ្លឹមសារ នៃ​ស្ថានភាព​សេដ្ឋកិច្ច សង្គមកិច្ច (​ភាព​រីកចម្រើន និង​បញ្ហា​ប្រឈម​)​គោលបំណង​ទិសដៅ​សំខាន់ៗ វិស័យ​នីមួយៗ​ដែល​មាន​នៅក្នុង​ផ្នែក​ទាំង​បួន​។ ដោយឡែក​រដ្ឋបាល​ថ្នាក់​ក្រុង ស្រុក ឃុំ សង្កាត់ ដែល​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​នាពេលនេះ​គឺ​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ក្រុង ស្រុក​ទទួលបន្ទុក​ការងារ​កសាង​ផែនការ​ក្រុង ស្រុក និង​លោក លោកស្រី មេឃុំ​ចៅសង្កាត់​ព្រមទាំង​ស្មៀន​គ្រប់​ឃុំ សង្កាត់ ក្រោយ​ពី​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ​ទៅ ត្រូវ​បន្ត​អនុវត្ត​ឱ្យ​សម្រេចបាន​ទៅតាម​ផែនការ​ស្តីពី​ការរៀបចំ និង​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ និង​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២៦-២០២៨ របស់​រដ្ឋបាល​រៀងៗ​ខ្លួន និង​មាន​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព​និង​បំពេញ​បាន​តាម​តម្រូវការ នៃ​សេចក្តី ត្រូវការ​របស់​សហគម​ន៍​មូលដ្ឋាន ទទួលបាន​ជោគជ័យ​និង​សម្រេច​បាន​តាម​ក្របខណ្ឌ​ពេលវេលា​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.