ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ​២០២៤ និង ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២៥

តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ​២០២៤ និង ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​៖ ថ្ងៃ​ចន្ទ ៥​កើត ខែ​ផល្គុន ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ទីបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២៥ ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥​។​

​ឧត្តមសេនីយ៍ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ បាន​ឡើង​ធ្វើ​របាយការណ៍​សង្ខេប​ស្តី​ពី​ការបំពេញ​ភារកិច្ច​នា​ឆ្នាំ​កន្លងមក ដល់​បច្ចុប្បន្ន សម្រេចបាន​លទ្ធផល​ល្អប្រសើរ តាម​ផែនការ​របស់​ថ្នាក់លើ ដូចជា ការងារ​ស្នូល ការងារ​បង្កបង្កើនផល ចិញ្ចឹមសត្វ ការងារ​មូលដ្ឋាន ការចុះ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ ជាពិសេស ការសហការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ ដែល​អង្គភាព​កំពុង​ប្រតិបត្តិការ​ដូច​ភ្លៀងរលឹម​សព្វថ្ងៃនេះ​។​

​អញ្ជើញ​មានមតិ​សំណេះសំណាល នា​ឱកាស​នេះ ឧត្តមសេនីយ៍ទោ សេង ធា​រិន បាន​ថ្លែង​កោតសរសើរ​ដល់ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ ដែល​បាន​ដឹកនាំ​អង្គភាព មាន​ការរីកចម្រើន និង ទទួល​លទ្ធផល​ផ្លែផ្កា​គួរ​ជាទី​មោទនៈ និង ទទួលបាន​ការកោតសរសើ​រ​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​។​

​មេ​មញ្ជាការ​រង នាយសេនាធិការ បាន​បន្តថា លទ្ធផល​ដែល​អង្គភាព​ទទួល​បាន​គឺ​ពិត​ជា​ការរួមចំណែក​ពី នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ នៅក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ​ទាំងមូល ដែល​បាន​ចូលរួម​គិត ចូលរួម​ធ្វើ និង​ទទួលខុសត្រូវ​ខ្ពស់ ដោយ​ឈរ​លើ​ផែនការ​ការងារ របស់​យោធភូមិ​ភាគ​ពិសេស ធ្វើឱ្យ​ទីបញ្ជាការ ធានា​បាន​គ្រប់​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន ដូចជា​ការងារ​ហ្វឹកហ្វឺន ប្រមូលផ្តុំ​គ្រប់គ្រង​កម្លាំង ជំរុញ​ការងារ​បង្កបង្កើនផល ចិញ្ចឹមសត្វ ធានា​ជីវភាព​កងទ័ព ហើយ​បាន​បញ្ជូន​កម្លាំង​ចុះ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់​កន្ត្រាក់ ជួយ​កសាង ជួសជុល​លំនៅដ្ឋាន ជាពិសេស ការងារ​សហការ​បង្ក្រាប​បទល្មើស​នេសាទ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​។

​នៅក្នុង​ពិធី​នេះ អធិបតី បាន​អញ្ជើញ ជូន​ប័ណ្ណសរសើរ និង​លិខិត​សរសើរ​ជូន​ដល់​នាយទាហាន នាយទាហានរ​រង ពលទាហាន ដែល​មាន​ស្នាដៃ​ល្អ​ឆ្នើម​ព្រមទាំង​បាន​ប្រគល់​ថវិកា ចំនួន ១.៥០០.០០០​រៀល ជូន​ទីបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.