ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១៤ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២៥

​ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១៤ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ នៅ​មន្ទីរ​កិច្ច​នារី​ខេត្ត ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២៥ លោកជំទាវ​បណ្ឌិត​បាន ស្រីមុំ អភិបាល នៃ​គណៈ អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១៤ នៃ​ទិវា​អន្តរជាតិ ០៨ មីនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ​«​សិទ្ធិ​សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​»​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ រាជរដ្ឋាភិបាល​នីតិកាល ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​មហាបវ​រធិប​តី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បាន​លើកកម្ពស់ សមភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​របស់​ស្ត្រី និង​ក្មេង​ស្រី នៅ​គ្រប់​វិស័យ​ជា អាទិភាព​នៅក្នុង​របៀប​វារៈ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ តាមរយៈ​ការពង្រឹង​ភាព ជា ពលរដ្ឋ ក្នុង​សង្គម​ដែល​មាន​អារ្យធម៌​ខ្ពស់​ប្រកប​ដោយ​សីលធម៌ សមធម៌ និង​បរិ​យាប​ន្ន​ដែល​នៅក្នុង​នោះ​(​ស្ត្រី​គឺជា​ស្នូល​) តាមរយៈ​ការបង្កើន​ការវិនិយោគ​លើ​សមភាព​យេនឌ័រ​និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី​នៅក្នុង​វិស័យ​សេដ្ឋកិច្ច អប់រំ សុខភាព និង​ការដឹកនាំ​សាធារណៈ ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​ភាគលាភ​យេនឌ័រ បង្ក​លក្ខណៈ​អំណោយផល ដល់​ស្ត្រី​ក្នុង​ការប្រើប្រាស់​សិទ្ធិ​លើ​ការសម្រេចចិត្ត អំពី​ផែនការ​គ្រួសារ​កាត់បន្ថយ ភាព​ងាយ​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ទាក់ ទង នឹង​យេនឌ័​រលើ​ស្ត្រី និង​ក្មេង​ស្រី​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ទិវា​អន្តរជាតិ​៨​មីនា ឆ្នាំ​២០២៥ ខួប​លើក​ទី ១១៤ ត្រូវបាន​ប្រារព្ធ​ឡើង ក្នុង​គោលបំណង​ដើម្បី​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការទទួល​បាន និង​អនុវត្ត​សិទ្ធិ ការលើក កម្ពស់​សមភាព​និង​ការពង្រឹង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់​រូប​នៅ​កម្ពុជា ហើយ​ប្រធានបទ​នេះ ក៏​ផ្តោត​សំខាន់ ផងដែរ លើ​ការលើកកម្ពស់​ផល​ជះ​ជា​វិជ្ជមាន និង​ទាញ​យក​អត្ថប្រយោជន៍​ពី​ភាគលាភ​យេនឌ័រ​ជូន​គ្រួសារ ពង្រឹង សហគមន៍ និង​វឌ្ឍនភាព​សង្គម​ជំរុញ​កំណើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកកម្ពស់​សុខុមាលភាព​សង្គម ជាមួយ​ការឆ្លុះ បញ្ចាំង​អំពី​វឌ្ឍនភាព សមិទ្ធផល បញ្ហា​ប្រឈម កាលានុវត្តភាព​នានា ជាពិសេស​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​វិធានការ វិជ្ជមាន ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ និង​សំណូមពរ​ដល់​អាជ្ញាធរ ដែនដី គ្រប់​លំដាប់ថ្នាក់ អង្គការ​សង្គម​ស៊ីវិល​យកចិត្តទុកដាក់​ការងារ​បញ្ជាប​យេនឌ័រ ដែល​បាន​កំណត់​នៅ ក្នុង​ផែនការ យុទ្ធសាស្ត្រ នារីរតនៈ​ទី​៦ មាន​ក្របខ័ណ្ឌ​ច្បាប់​ក្នុង​ការពង្រឹង​សមត្ថភាព និង​រចនាសម្ព័ន្ធ​ស្ថាប័ន ក៏​ដូចជា​វិធានការ ជាក់លាក់ ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​ក្នុង​វិស័យ​ទាំង ៦​ធំៗ រួមមាន​÷ ១-​ការបង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី​, ២-​ការលើកកម្ពស់​សីលធ៌ម​សង្គម​តម្លៃ​ស្ត្រី​និង​គ្រួសារ​ខ្មែរ​, ៣-​ការលើកកម្ពស់​សុខភាព​របស់​ស្ត្រី​និង​ក្មេង​ស្រី​, ៤-​កិច្ចការពារ ផ្លូវច្បាប់​សម្រាប់​ស្ត្រី​និង​ក្មេង​ស្រី​, ៥- ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច និង ៦-​ស្ត្រី​និង​ការ​ប្រែ​ប្រួស​អាកាសធាតុ​។​

ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.