ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា “ វត្ត​មាន​ស្ត្រី​ក្នុង​ការងារ​គ្រប់​វិស័យ គ្រប់កន្លែង និង​គ្រប់ពេល ក៏​ជា​វត្តមាន​ម្តាយ​យើង ភរិយា​យើង កូនស្រី​យើង ឬ ប្អូនស្រី ក្មួយ​ស្រី​យើង ដូច្នេះ​ដែរ​”

ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា “ វត្ត​មាន​ស្ត្រី​ក្នុង​ការងារ​គ្រប់​វិស័យ គ្រប់កន្លែង និង​គ្រប់ពេល ក៏​ជា​វត្តមាន​ម្តាយ​យើង ភរិយា​យើង កូនស្រី​យើង ឬ ប្អូនស្រី ក្មួយ​ស្រី​យើង ដូច្នេះ​ដែរ​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប្រសាសន៍ ឯកឧត្តម​អគ្គិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​សរសេ​នៅ​ផេក​ផ្លូវការ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មីនា​នេះ​ថា​៖
​ជនរួមជាតិ​ជាទី​គោរព​ស្រលាញ់​! ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​សង្កេត​ឃើញ​មាន​បងប្អូន​ជាច្រើន​នាក់ បាន​ចេញមុខ​ការពារ​សេចក្ដីថ្លៃថ្នូរ​សង្គម និង​កិត្តិយស​ប្អូនស្រី​មួយរូប ដែល​ត្រូវបាន​ពិធីករ​ប្រដាល់​ម្នាក់ និយាយ​លែបខាយ​ពាក្យសម្ដី​ជា​សាធារណៈ លើ​វេទិកា​ប្រដាល់​។ ទង្វើ និង​ប្រធានបទ​នេះ បាន​ធ្វើឱ្យ​ប៉ះពាល់​ផ្លូវចិត្ត​របស់​ប្អូនស្រី​រូបនោះ និង​ស្ត្រី​ផ្សេងទៀត​។ ច្បាប់​ធម្មជាតិ បាន​បង្កើត​ឱ្យ​សង្គមមនុស្ស មាន​ភេទ​ស្រី និង​ប្រុស​ជាធម្មតា ទោះ​អ្នក​ខ្លះ​មាន​អត្តចរិត​ធម្មជាតិ​ផ្ទុយ​ពី​ភេទ​ជាក់ស្ដែង​ក៏​ដោយ​។ ម្នាក់ៗ មាន​សិទ្ធិ មាន​សេរីភាព និង​សេចក្ដីថ្លៃថ្នូរ​ស្មើៗ​គ្នា​ក្នុង​សង្គម​។ សម្រាប់​កម្ពុជា យើង​មានច្បាប់ និង​បវេណី​ដូនតា​ដ៏​ល្អ ដើម្បី​ការពារ​សេចក្ដីថ្លៃថ្នូ​រម​នុស្ស​ម្នាក់ៗ​។ ដូច្នេះ​ទង្វើ​ទាំងឡាយណា​ដែល​ជ្រុល​ហួស​ព្រំដែន​នៃ​សិទ្ធិ បំពាន​លើ​ប្រពៃណី និង​សីលធម៌​សង្គម ប្រាកដ​ណាស់​នឹង​ទទួលបាន​មកវិញ​នូវ​ការ​ប្រតិកម្ម​តប​។
​ទាញ​ចេញពី​ករណី​ប្អូនស្រី និង​ទោះ​ដោយ​ចេតនា​អ្វី​ពី​សំណាក់​ប្អូនប្រុស​ពិធីករ​ប្រដាល់ ខ្ញុំ​សូម​យក​ឱកាស​នេះ អំពាវនាវ​បុរស​ទាំងឡាយ ថា «​វត្ត​មាន​ស្ត្រី​ក្នុង​ការងារ​គ្រប់​វិស័យ គ្រប់កន្លែង និង​គ្រប់ពេល ក៏​ជា​វត្តមាន​ម្ដាយ​យើង ភរិយា​យើង កូនស្រី​យើង ឬ​ប្អូនស្រី ក្មួយ​ស្រី​យើង ដូច្នេះ​ដែរ​។ មិន​ថា​បុរស ឬ​ស្ត្រី ការខិតខំ​បំពេញ​ការងារ​ទាំង​យប់​ទាំង​ថ្ងៃ​ទៅតាម​សមត្ថភាព និង​លទ្ធភាព​រៀងៗ​ខ្លួន​នោះ គឺ​ដើម្បី​ជីវភាព​ខ្លួនឯង និង​ក្រុមគ្រួសារ​នៅ​ឯ​ផ្ទះ ហើយ​សុទ្ធតែ​បាន​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​របស់​សង្គម​ជាតិ​»​។ ខ្មែរ​យើង​ថ្លៃថ្នូ​រណាស់ ខ្មែរ​យើង​ជា​ពូជ​អំបូរ​ដែល​គោរព និង​ផ្ដល់​តម្លៃ​ដល់​ស្ត្រី​រាប់រយ​ពាន់​ឆ្នាំ​មកហើយ​! មេភូមិ មេស្រុក មេ​ខេត្ត មេបា មេ​កើយ គឺ​មេ​ដែល​សំដៅ​ដល់​មាតា គឺ​មេ​សំដៅ​ដល់​ស្ត្រី​ដែល​បង្កើត​បាន​កូន​ជំនាន់​ក្រោយ​តៗ​គ្នា​របស់​មនុស្ស​។

​ដូច្នេះ ខ្ញុំ​សង្ឃឹមថា «​ពួក​យើង​ជា​បុរស នឹង​បន្ត​រក្សា​ភាពថ្លៃថ្នូរ​ក្នុង​គ្រប់​ទំនាក់ទំនង​ការងារ គ្រប់​ទំនាក់ទំនង​សង្គម​ជាធម្មតា​ជាមួយ​ស្ត្រី ហើយ​ខិតខំ​បង្កលក្ខណៈ​ឱ្យ​ស្ត្រី​ទទួលបាន​អារម្មណ៍​កក់ក្ដៅ​ប្រកប​ដោយ​កិត្តិយស​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​នៃ​ការបំពេញ​ការងារ និង​គ្រប់​វត្តមាន​ក្នុង​ទំនាក់ទំនង​សង្គម ជាមួយ​បុរស​»៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.