ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

អនុវត្ត​គោលការណ៍​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​៖ នគរបាល​ស្រុក​លើកដែក ឃាត់​តៃកុង​រថយន្តក្រុង ភ្នំពេញ​-​វៀតណាម ធ្វើ​កិច្ចសន្យា​!

អនុវត្ត​គោលការណ៍​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​៖ នគរបាល​ស្រុក​លើកដែក ឃាត់​តៃកុង​រថយន្តក្រុង ភ្នំពេញ​-​វៀតណាម ធ្វើ​កិច្ចសន្យា​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អនុវត្ត​តាម​គោលការណ៍​ណែនាំ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២៥​នេះ កម្លាំង​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក បាន​អនុវត្ត​វិធានការ​លើ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ភ្នំពេញ​-​វៀតណាម ដោយ​ឃាត់ខ្លួន​តៃកុង​រថយន្ត​យកមក​អប់រំ​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​សកម្មភាព​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាពិសេស​ការ​មិន​ស្តាប់​ការបញ្ជា​របស់​កម្លាំង​នគរបាល​ចរាចរណ៍​តាម​គោលដៅ​។

​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក​បណ្ឌិត ទូច សុឃ​: បាន​លើកទឹកចិត្ត​ដល់​កម្លាំង​នគរបាល​ចរាចរណ៍​ទាំង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រៃវែង​បន្តសកម្មភាព​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ដោយ​ផ្ដោត​លើ​មុខសញ្ញា​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ភ្នំពេញ​-​វៀតណាម ទន្ទឹម​នឹង​មុខសញ្ញា​ល្មើស​ច្បាប់​ទូទៅ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ក៏​ជា​ការឆ្លើយតប​មតិយោបល់​សំណូមពរ​ប្រជាពលរដ្ឋ​ដែល​សង្កេត​ឃើញ​នូវ​ករណី​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ភ្នំពេញ​-​វៀតណាម​ជា​បន្តបន្ទាប់​បាន​បើក​វ៉ា​ជែង​បង្ក​គ្រោះថ្នាក់ និង​ក្ដី​ព្រួយបារម្ភ​ជា​រៀងរាល់ថ្ងៃ ដល់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​។

​អ្នកនាំពាក្យ​បាន​រំលឹកថា តប​តាម​គោលការណ៍​ណែនាំ​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នឹង​ចាត់វិធានការ​មួយ​ចំនួន​បន្ថែម​ទៀត ក្នុងនោះ​មាន​ជាអាទិ៍​ការបំពាក់​កាមេរ៉ា​បង្កប់​ដើម្បី​ថត​សកម្មភាព​រថយន្ត​ដឹក​អ្នកដំណើរ និង​ក៏​ដូច​ជា​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ​ទៀត​ដែល​ល្មើស​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ជាពិសេស​ការបើកបរ​លើស​ល្បឿន​កំណត់​។

​សូមបញ្ជាក់​ថា​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ចំណារ​ឱ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាត់វិធានការ​មួយចំនួន លើ​ករណី​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ភ្នំពេញ​-​វៀតណាម បន្ទាប់ពី​ក្រុម​ការងារ​បាន​ប្រមូល​ព័ត៌មាន​ពី​សាធារណជន ទាំង​អ្នកធ្វើដំណើរ និង​ប្រជាពលរដ្ឋ​តាម​ដង​ផ្លូវជាតិ​លេខ​១ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដែល​សម្ដែង​ក្ដី​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​បើកបរ វ៉ា​ជែង មិន​គោរព​សិទ្ធ​អាទិភាព ហើយ​ដែល​ជារឿយៗ​បង្ក​គ្រោះថ្នាក់​។

​ចំណាត់ការ​នេះ ក៏​ជា​ការឆ្លើយតប​ទៅ​នឹង​ការយកចិត្តទុកដាក់ ចំពោះ​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ មកពី​ប្រទេស​វៀតណាម ភ្ញៀវទេសចរ​កម្ពុជា​ទៅ​វៀតណាម និង​ភ្ញៀវ​អន្តរជាតិ​ដែល​ធ្វើដំណើរ​ទៅ​មក តាម​មធ្យោបាយ​រថយន្ត​ក្រុងភ្នំពេញ​វៀតណាម​នេះ​ដែរ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.