ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​សង្គម​ថ្មី នាំ​អំណោយ​ប្រគល់​ជូន​ពលរដ្ឋ​រងគ្រោះ​ឆេះ​ផ្ទះ​១​គ្រួសារ​នៅ​ឃុំ​ស្តៅ និង​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​១​គ្រួសារ​នៅ​ឃុំ​ចំរើន

​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​សង្គម​ថ្មី នាំ​អំណោយ​ប្រគល់​ជូន​ពលរដ្ឋ​រងគ្រោះ​ឆេះ​ផ្ទះ​១​គ្រួសារ​នៅ​ឃុំ​ស្តៅ និង​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​១​គ្រួសារ​នៅ​ឃុំ​ចំរើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នា​រសៀល​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២៥ លោក ព្រហ្ម ផេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ស្រុក​សង្គម​ថ្មី និង​លោក សំ លាង​ទ្រី សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​គណបក្ស​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​សង្គម​ថ្មី បាន​នាំយក​អំណោយ​ប្រគល់​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​១​គ្រួសារ​នៅ​ឃុំ​ស្តៅ និង​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​១​គ្រួសារ​ទៀត​នៅ​ឃុំ​ចំរើន នៃ​ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​។​

​លោក ព្រហ្ម ផេង ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​លោកនាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះវិហារ ដែល​ជា​និច្ច​ជា​កាល​តែង​បាន​គិតគូរ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ផ្សេងៗ​។​

​លោក ព្រហ្ម ផេង និង​លោក សំ លាង​ទ្រី បាន​សម្ដែង​នូវ​ការចូលរួម​សោកស្តាយ​ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គីភ័យ ដែល​បាន​ធ្វើឱ្យ​ខូចខាត​ផ្ទះសំបែង និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។​លោក​ក៏​បាន​ថ្លែង​លើក​ទឹកចិត្ត​ដល់​គ្រួសារ​រងគ្រោះ​ដោយ​អគ្គីភ័យ​ខាងលើ សូម​កុំ​មាន​ការ​អស់សង្ឃឹម​ក្នុង​ជីវិត​ឱ្យ​សោះ ដោយ​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី មិន​ទុក​ឱ្យ​បងប្អូន​រងគ្រោះ​រស់នៅក្នុង​ភាព​ឯកោ​នោះទេ គឺ​តែងតែ​បាន​ចុះ​ជួយ​ជា​និច្ច លោក​ក៏​ណែនាំ​ឱ្យ​ក្រុម​គ្រួសារ​រងគ្រោះ​ត្រូវខិតខំ​ប្រកបមុខរបរ​ផ្សេងៗ​ដើម្បី​ស្តារ​ជីវភាព​គ្រួសារ​ឡើងវិញ​។​

​អំណោយ​ដែល​ប្រគល់​ជូន​គ្រួសារ​រងគ្រោះ​ដោយ​អគ្គីភ័យ​ឆេះ​ផ្ទះ​១​គ្រួសារ​នៅ​ឃុំ​ស្តៅ ទទួលបាន​អង្ករ​១​បេ ថវិការ​៨០​ម៉ឺន​រៀល តង់​១ ទឹកស៉ីអ៉ីវ​១​យួរ ត្រីខ​១​យួរ មី​១​កេស តង់​១​។ ដោយឡែក គ្រួសារ​មាន​ជីវភាព​ខ្វះខាត​១​គ្រ​យ​សារ​នៅ​ឃុំ​ចំរើន​ទទួលបាន អង្ករ​១​បេ មី​១​កេ ត្រីខ​១​យួរ ទឹកស៉ីអ៉ីវ​១​យួរ និង​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​ផងដែរ​៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.