ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​មន្ទីរ​កិច្ចការនារី​ខេត្ត​រតនគិរី ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៤៤ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​»

​មន្ទីរ​កិច្ចការនារី​ខេត្ត​រតនគិរី ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៤៤ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​រតនគិរី​)៖ នា​ព្រឹក​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៥ មន្ទី​កិច្ចការនារី​ខេត្ត​រតនគិរី បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៤៤ ទិវា​អន្តរជាតិ​នារី​៨​មីនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង នៅ​សាល​មហោស្រព​រតនៈ ក្រោម​អធិបតីភាព​លោក​ញ៉ែម សំអឿន អភិបាលខេត្ត និង​លោកស្រី​។​

​ថ្លែង​ក្នុង​ឱកាស​នេះ លោក​ញ៉ែម សំអឿន បាន​សម្តែង​នូវ​ការសប្បាយ​រីករាយ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចខិតខំ​រៀបចំ​របស់​មន្ទីរ​កិច្ចការនារី​ខេត្ត​រតនគិរី និង​គាំទ្រ​នូវ​ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» ដែល​ក្រសួង​កិច្ចការនារី​បាន​លើកឡើង​ក្នុង​ឆ្នាំនេះ ស្រប​តាម​ការគិតគូរ​បស់​អង្គការសហប្រជាជាតិ គឺ​ចំ​ពេល ដែល​យើង​គ្រប់​គ្នា​កំពុង​ខិតខំ​ប្រឹងប្រែង​បន្ត​លើកកម្ពស់ និង​ជំរុញ​ឱ្យមាន​ការចូលរួម​ពី​ប្រជាជន​ទាំង​ស្ត្រី និង​បុរស ដើម្បី​ក្លាយ​ជា​ពលរដ្ឋ ឌីជីថល ធានាបាន​នូវ​មូលធន​មនុស្ស ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា​ទាំងមូល​។​

​លោក​អភិបាលខេត្ត​បន្តថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​បន្ត​កំណត់​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​របស់​ស្ត្រី និង​ក្មេង​ស្រី​នៅ​គ្រប់​វិស័យ​អាទិភាព នៅ​ក្នុង​របៀបវារៈ​គោល នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ តាមរយៈ​ការពង្រឹង​ភាព​ជា​ពលរដ្ឋ​ក្នុង​សង្គម​ដែល​មាន​អា​រ្យ ធម៌​ខ្ពស់ ប្រកប​ដោយ​សីលធម៌ សមធម៌ និង​បរិ​យាប​ន្ន ដែល​ក្នុងនោះ «​ស្ត្រី គឺ​ជា​ស្នូល​»​។​

​រាជរដ្ឋាភិបាល នឹង​បន្ត​លើកកម្ពស់​សមភាព​យេនឌ័រ តាមរយៈ​ការបង្កើន​ការវិនិយោគ​លើ​សមភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេង​ស្រី​នៅក្នុង​វិស័យ​សេដ្ឋកិច្ច អប់រំ សុខភាព និង​ការដឹកនាំ​សាធារណៈ ដើម្បី​ទាញយក អត្ថប្រយោជន៍​ពី​ភាគលាភ​យេនឌ័រ បង្ក​លក្ខណៈ​អំណោយផល​ដល់​ស្ត្រី​ក្នុង​ការប្រើប្រាស់​សិទ្ធិ​លើ​ការសម្រេចចិត្ត​អំពី​ផែនការ​គ្រួសារ កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ដោយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័​រលើ​ស្ត្រី និង​ក្មេង​ស្រី និង​លើកកម្ពស់​ទំនាក់ទំនង​អន្តរ​ជំនាន់​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត​បាន កោតសរសើរ​គ្រប់​មន្ទីរ អង្គភាព ស្ថាប័ន​ជាតិ អាជ្ញាធរ​គ្រប់​លំដាប់ វិស័យ​ឯកជន សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍ និង​អង្គការ​ទាំងអស់ ដែល​បាន​រួមចំណែក​គាំទ្រ​ការលើកកម្ពស់​ស្ថានភាព​ជីវភាព សិទិ្ធ ឋានៈ តួនាទី​របស់​ស្រី្ត និង​សូម​បន្ត​គាំទ្រ​និង​ប្រែក្លាយ​ខឹ្លម​សារ​នៃ ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» ឱ្យក្លាយ​ទៅ​ជា​សកម្មភាព​ជាក់ស្តែង ដើម្បី​កម្ពុជា ពោរពេញ​ដោយ​មូលធន​មនុស្ស មាន​សមត្ថភាព​គ្រប់គ្រាន់ ដែល​បង្ក​លក្ខណៈ​ឱ្យ​ខឿន​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រឹងមាំ មាន​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និង​សក្តានុពល ក្នុង​ការស្តារ និង​ភិ​វ​ឌ្ឍ​សេដ្ឋកិច្ចសង្គម ដែល​មាន​រាជរដ្ឋាភិបាល​ឌីជីថល ពលរដ្ឋ​ឌីជីថល និង​ធុរកិច្ច​ឌីជីថល ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.