ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន

ភិបាល​ខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៨​ភូមិ ក្នុង​ឃុំ​អូរ​បាក់រទេះ ឃុំ​ចំការ​ហ្លួង និង​ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា​

ភិបាល​ខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៨​ភូមិ ក្នុង​ឃុំ​អូរ​បាក់រទេះ ឃុំ​ចំការ​ហ្លួង និង​ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ​ឆ្នាំ​២០២៥ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៨​ភូមិ ក្នុង​ឃុំ​អូរ​បាក់រទេះ ឃុំ​ចំការ​ហ្លួង និង​ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ នៅ​បរិវេណ​សាលាស្រុក​កំពង់សីលា​។​

​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ធ្វើ​របាយការណ៍​សង្ខេប​ស្តី​ពី​ការចែក​វិញ្ញាបន​ប​ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៨​ភូមិ នៃ​ស្រុក​កំពង់សីលា មាន​ចំនួន ៦,៧១០​ក្បាលដី ក្នុងនោះ​រួមមាន​÷
– ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ មាន​ចំនួន ៦២៧​ក្បាលដី​
– ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ មាន​ចំនួន ៣,២៣៩​ក្បាលដី​
– ភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង មាន​ចំនួន ៥៤៤​ក្បាលដី​
– ភូមិ​សម្តេច​តា ឃុំ​ចំការ​ហ្លួង មាន​ចំនួន ៣៦៩​ក្បាលដី​
– ភូមិ​គី​រី​វន្ត ឃុំ​ស្ទឹង​ឆាយ មាន​ចំនួន ៨៤៧​ក្បាលដី​
– ភូមិ​អូរ​តា​ហយ ឃុំ​ស្ទឹង​ឆាយ មាន​ចំនួន ១៣៨​ក្បាលដី​
– ភូមិ​ស្ទឹង​ឆាយ​ជើង ឃុំ​ស្ទឹង​ឆាយ មាន​ចំនួន​៤៩២​ក្បាលដី​
_ ភូមិ​ស្ទឹង​ឆាយ​ត្បូង ឃុំ​ស្ទឹង​ឆាយ មាន​ចំនួន ៤៥៤​ក្បាលដី​
​ជាមួយគ្នានេះ ក្នុងចំណោម ៦,៧១០​ក្បាលដី ដែល​ត្រូវ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មាន ៣​ប្រភេទ​រួមមាន​÷
១-​ក្បាលដី​ទទួលបាន​ពី​រដ្ឋ គឺ​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នា​ពេល​នេះ​
២-​ក្បាលដី​ទទួល​អំណោយ​ពី​ជីដូន​ជីតា ឬ​ឪពុកម្តាយ​ចែក​ឱ្យ តម្រូវឱ្យ​បញ្ជូនទៅ​សាខា​ពន្ធដារ​ខេត្ត ដើម្បី​ប្រថាប់ត្រា​ស្មើ​សូន្យ​ជាមុនសិន​មុននឹង​ធ្វើ​ការចែក​ជូនប​ង​ប្អូន​ប្រជាពលរដ្ឋ​
៣-​ក្បាល​ដី​ទិញ​-​លក់​បន្ត​ដៃ​គ្នា​តម្រូវឱ្យ​ម្ចាស់​ដី​មក​យក​ឯកសារ​នៅ​មន្ទីរ ដន​សស​.​ខេត្ត ដើម្បី​បង់ពន្ធ​ប្រថាប់ត្រា​នៅ​សាខា​ពន្ធដារ​ខេត្ត​ជាមុនសិន​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ ធ្វើការ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​កម្ម វិធីចែក​ប័ណ្ណ​កម្ម​សិទ្ធ​នាពេលនេះ នេះ​ជា​ទឹកចិត្ត​សប្បាយរីករាយ​ធ្វើឱ្យ​ដំណើរការ​ចុះបញ្ជី​ដីធ្លី និង​ឈាន​ដល់​ការចែក​ប័ណ្ណ​ដោយសារ​មាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ ហើយ​រដ្ឋបាល​ខេត្ត​ចង់ឃើញ​ពុក​ម៉ែ បងប្អូន​ទទួលបាន​ប័ណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់​គ្រប់គ្នា ដើម្បី​កាត់បន្ថយ​នូវ​ទំនាស់​ដីធ្លី នៅពេល​ទទួលបាន​ប័ណ្ណ​នេះ វា​មាន​អត្ថប្រយោជន៍​ក្នុង​ការកាន់កាប់​ដីធ្លី​ស្របច្បាប់ និង​សូម​ទុកដាក់​ប័ណ្ណ​នេះ​ឱ្យបាន​ត្រឹមត្រូវ ព្រោះ​រដ្ឋបាល​ដីធ្លី​មិន​អាច​ចេញ​ប័ណ្ណ​នេះ​ជូន​បងប្អូន​ម្តងទៀត​នោះទេ ម្យ៉ាងទៀត​ប័ណ្ណ​នេះ​បាន​ជួយ​កាត់បន្ថយ​នូវ​ទំនាស់​ដីធ្លី ដែល​រាជរដ្ឋាភិបាល​មិន​ចង់​ឃើញ​មាន​ជម្លោះ​ដីធ្លី​នៅ​ទូទាំង​ក្រុង ស្រុក នៅ​ទូទាំង​ប្រទេស​។ សូម​កុំ​យក​ប័ណ្ណ​កម្ម​សិទ្ធ​យក​ទៅ​លក់ដូរ ក៏ប៉ុន្តែ​ការដោះដូរ​យកទៅ​ប្រកប​មុខរប​ប ឬ​ការពង្រីក​អាជីវកម្ម​ផ្សេងៗ ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​កាន់តែ​ល្អប្រសើរ ត្រូវ​គិតគូ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ជាមុនសិន ក្នុង​ការបង្កើត​អាជីវកម្ម​ប្រកបដោយ​ភាព​រីករាយ​ក្នុង​ក្រុមគ្រួសារ​។ ស្របពេល​ដែល​ប្រជាជន​កម្ពុជា កំពុង​ទទួលបាន​នូវ​សេចក្តីសោមនស្ស​រីករាយ​ជាមួយនឹង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការរស់នៅ​ដ៏​សុខ​ក្សេម​សាន្ត​ក្រោម​ម្លប់​នៃ​សុខសន្តិភាព​។ ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជាទី​មោទក គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ជា​មួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត ក្នុង​ការលើកកម្ពស់​សុ​វត្ថិ​ភាព​ក្នុង​ការកាន់កាប់​ដីធ្លី ដែល​ជា​បច្ច័យ​ជួយ​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​និរន្តរ៍ភាព និង​សុខដុម​នីយកម្ម ជា​ពិសេស​ស្រប​តាម​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ទំនើប​ប្រកបដោយ​ចីរភាព ជីវភាព សុខភាព និង​សុភមង្គល​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។​

​ឯកឧត្តម អភិបាលខេត្ត បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ស្រុក​កំពង់សីលា មន្ត្រី​បច្ចេកទេស​សុរិយោដី និង​អ្នកពាក់ព័ន្ធ ត្រូវ​ផ្តល់​កិច្ចសហការ​ចូលរួម​គាំទ្រ​សម្របសម្រួល​ឱ្យបាន​កាន់តែ​សកម្ម​ថែមទៀត​នៅក្នុង​ដំណើរ​ការចុះបញ្ជី​ដីធ្លី និង​ជំរុញ​ដំណើរការ​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស ព្រមទាំង​ខិតខំ​សម្រួល និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន​ពាក់ព័ន្ធ​ក្នុង​ការផ្តល់​សេវា​នៃ​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ឱ្យ​បាន​លឿន ឆាប់ និង​មាន​ប្រសិទ្ធភាព​។​

​ឯកឧត្តម អភិបាលខេត្ត​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដោយ​ផ្តោត​សំខាន់​ទៅលើ​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា និង​យុទ្ធសាស្ត្រ​ផ្សេងទៀត បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ដើម្បី​បម្រើ និង​ការពារ​នូវ​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​ក្នុង​គ្រប់​កាលៈទេសៈ​ប្រកប​ដោយ​ឧត្តមគតិ និង​ការបេ្តជ្ញាចិត្ត​យ៉ាង​មោះមុត គឺជា​និមិត្តរូប​នៃ​ការចាប់ផ្តើម​ទំព័រ​កម្ពុជា​សហ​សម័យ ដើម្បី​តម្រង់ទិស​ឆ្ពោះ​ឈានទៅរក​ចក្ខុវិស័យ​កម្ពុ​ជា​ឆ្នាំ​២០៥០ ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ការណែនាំ​ដល់​រាជធានី ខេត្ត ជំរុញ​លើក​កម្ពស់​វិស័យ​ដីធ្លី ដើម្បី​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មាន​សិទ្ធ​ក្នុង​ការកាន់កាប់​គ្រប់គ្រង​ដីធ្លី​ក្នុង​ការអភិវឌ្ឍ​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យមាន​ការរីកចម្រើន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.