ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត «​យើងទាំងអស់គ្នា​បានដឹងហើយថា ការចូលរួម​ថែរក្សា​សិល្បៈ​វប្បធម៌​ដ៏​ផូរផង់​របស់​ជាតិ​យើង​នេះ គឺជា​តួនាទី​របស់​ពលរដ្ឋ​គ្រប់ៗ​គ្នា​ទាំងអស់​»

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត «​យើងទាំងអស់គ្នា​បានដឹងហើយថា ការចូលរួម​ថែរក្សា​សិល្បៈ​វប្បធម៌​ដ៏​ផូរផង់​របស់​ជាតិ​យើង​នេះ គឺជា​តួនាទី​របស់​ពលរដ្ឋ​គ្រប់ៗ​គ្នា​ទាំងអស់​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ និង​ជា​អគ្គស្នងការ​សមាគម​កា​យ​ឫទ្ធិ​នារី​កម្ពុជា បានបញ្ជាក់​ថា យើងទាំងអស់គ្នា​បានដឹងហើយថា ការចូលរួម​ថែរក្សា​សិល្បៈ​វប្បធម៌​ដ៏​ផូរផង់​របស់​ជាតិ​យើង​នេះ គឺជា​តួនាទី​របស់​ពលរដ្ឋ​គ្រប់ៗ​គ្នា​ទាំងអស់​។​

​ការ​ថ្លែង​របស់​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ និង​ជា​អគ្គស្នងការ​សមាគម​កា​យ​ឫទ្ធិ​នារី​កម្ពុជា យ៉ាង​ដូច្នេះ នា​ឱកាស​អញ្ជើញ​ជា​អធិបតី​បើក​កម្មវិធី​រាត្រីសមោស​សំពត់​បត់​ខ្មែរ​លើក​ទី​២, នា​ល្ងាច​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​សាលសន្និសីទ​ចតុម្មុខ​។​

​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្តថា ពាក្យ​ថា​សិល្បៈ វប្បធម៌ គឺ​បញ្ជាក់​បង្ហាញ​តាមរយៈ​ភ្លេង ចម្រៀង របាំ សំលៀកបំពាក់​ប្រពៃណី ដែល​យើង​ប្រើប្រាស់​ប្រចាំថ្ងៃ សំលៀក​បំពាក់​ដែល​យើង​ប្រើប្រាស់​ក្នុង​ពិធី​ផ្សេងៗ ដូច​ជា​ពិធី​រៀប​អាពាហ៍ពិពាហ៍ ពិធី​ផ្លូវការ និង​ពិធី​សាសនា​ជាដើម ហើយ​សូម្បី​តែ​ក្រណាត់​ដែល​យើង​យក​មក​កាត់​ធ្វើជា​សំលៀក​បំពាក់ ការ​ត្បាញ​សរសៃសូត្រ​រចនាបថ និង​ឌី​ហ្សា​ញ ក៏​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ជាតិ​សាសន៍​នី​មួយៗ​ដូចគ្នា​ដែរ​។​

​ជា​ការពិត​ណាស់​សំលៀក​បំពាក់ គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌ ដែល​បញ្ជាក់​ពី​ឬ​សគល់ នៃ​អរិយធម៌​ដ៏​ចំណាស់ និង​អត្តសញ្ញាណ​របស់​ជាតិ​សាសន៍​នី​មួយៗ​។ ហេតុដូចនេះ​ការថែរក្សា​អភិវឌ្ឍ និង​លើកតម្កើង​កេរ្តិ៍ដំណែល​វប្បធម៌​ដ៏​ល្អ​ឯក​នេះ គឺជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​គ្នា​។ ដោយ​ត្រូវ​យល់​ច្បាស់​អំពី​ប្រ​វតិ្ត​តម្លៃ​កេរ្តិ៍ដំណែល​អត្ថន័យ សំលៀក​បំពាក់​របៀបរ​បប​នៃ​ការប្រើប្រាស់​ទៅតាម​ពិធី និង​ពេលវេលា​ព្រមទាំង​ការចូលរួម​ផ្សាយ​កម្រិត​ជាតិ និង​អន្តរជាតិ​ផងដែរ​។​

​នា​ឱកាស​ដ៏​វិសេសវិសាល​នេះ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​លើកឡើង​ទៀត​ថា កម្មវិធី​រាត្រីសមោស​សំពត់​បត់​ខ្មែរ​លើក​ទី​២ គឺជា​ព្រឹតិ្តការណ៍​វប្បធម៌​ដ៏​មាន​សារសំ​ខាន់​សំដៅ​បង្ហាញ និង​ផ្សព្វផ្សាយ​អំពី​ផ្នែក​មួយ នៃ​ជំនឿ សិល្បៈ ប្រពៃណី និង​ទំនៀមទម្លាប់​បន្សល់ទុក​ជា​កេរ្តិ៍មរតក​ដ៏​ថ្លៃថ្លា ដែល​ដូនតា​ខ្មែរ​យើង​បាន​បន្សល់​ទុកឲ្យ​។ ហើយ​ការបង្កើត​កម្មវិធី​នេះ ក៏​ជា​ការ​រំលឹក​ខួប​លើក​ទី​៤៦​ឆ្នាំ នៃ​ការជួបគ្នា​ឡើង​វិញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​ម​ន្រី្ត និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​វិលត្រឡប់​មក​ជួប​គ្នា​វិញ ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​។​

​លោកជំទាវ​បណ្ឌិត ក៏​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​ការអភិរក្ស និង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌ គ្រប់​ទម្រង់ និង​សូម​គោរព​អរគុណ​ចំពោះ​វត្តមាន និង​សមានចិត្ត​របស់​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី នា​រាត្រី​នេះ ដែល​បង្ហាញឲ្យឃើញ​ពី​សេចកី្តស្រ​លាញ់ គាំទ្រ និង​ការចូលរួម​ថែរក្សា សិល្បៈ វប្បធម៌​ដ៏​ផូរផង់​របស់​ជាតិ​យើង និង​សូម​អរគុណ​ដល់​សិល្បករ សិល្បការិនី​ទាំងអស់ ដែល​បាន​ចូលរួម​សម្តែង និង​សុទ្ធតែជា​តួអង្គ​សំខាន់បំផុត សម្រាប់​កិច្ចការ​អភិរក្ស ថែរក្សា និង​ផ្សព្វផ្សាយ​តាមរយៈ​ជំនាញ​អាជីព និង​ការសម្តែង​។​

​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បញ្ជាក់ទៀតថា ភស្តុតាង​បុរាណវិទ្យា បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ច្បាស់​អំពី​របៀបរបប​រស់នៅ​សម្ភារៈប្រើប្រាស់ និង​សំលៀក​បំពាក់​បិទបាំង​រាង្គ​កាយរ​បស់​ជនជាតិ​ខ្មែរ​យើង តាំងពី​សម័យ​បុរេ​ប្រ​វតិ្ត ព្រមទាំង​មាន​តឹកតាង​បន្ថែម​តាមរយៈ​ចម្លាក់​តាម​ប្រាសាទ​នានា សិលា​ចារិក ជា​ពិសេស​តាម​ជញ្ជាំង​ប្រាសាទ​បាយ័ន ប្រាសាទ​បន្ទាយឆ្មារ និង​ប្រាសាទ​អង្គរវត្ត​ជាដើម​។ ដែល​ជា​កំណត់ត្រា​ដ៏​ច្បាស់លាស់ នៃ​ប្រភេទ​ទម្រង់​រចនាបថ ក្បាច់​ប្រភេទ​អ្នកប្រើប្រាស់ និង​ពិធី​នានា​។​

​ជារួម​សំលៀកបំពាក់​ខ្មែរ​យើង មានប្រ​វតិ្ត​ច្បាស់លាស់ និង​វិវត្តន៍​ទៅតាម​សម័យកាល​ដែល​មក​ដល់​បច្ចុប្បន្ន​យើង​អាច​សម្គាល់​ទម្រង់​សំលៀក​បំពាក់​តាម​សម័យ ដូចជា សម័យ​នគរ​ភ្នំ សម័យ​ចេនឡា សម័យអង្គរ សម័យ​ចតុម្មុខ សម័យ​លង្វែក សម័យ​ឧដុង្គ សម័យ​អាណានិគមនិយម សម័យ​សង្គមរាស្ត្រនិយម និង​សម័យ​បច្ចុប្បន្ន ហើយ​យើង​ក៏​អាច​ឃើញ និង​សម្គាល់​បាន​នូវ​ការឆ្លង​ឥ​ទិ្ធ​ពល​ទៅវិញទៅមក​ផ្នែក​សំលៀក​បំពាក់​នេះ​ផងដែរ​។​

​លោកជំទាវ​បណ្ឌិត ក៏​សូម​អរគុណ​ដល់​គណៈកម្មកា​រ​រៀបចំ​ពិធី​ដែល​ចាប់​យក​ទម្រង់​មួយចំនួន​នៃ​សំលៀក​បំពាក់​ខ្មែរ ដោយ​រាប់បញ្ចូល​ទាំង​សំលៀកបំពាក់​ក្នុង​ពិធី​មង្គលការ​ផងដែរ ដោយ​គិត​ពី​សម័យ​ឧដុង្គ មក​បង្ហាញ ហើយ​កម្មវិធី​នា​រាត្រី​នេះ មាន​ចេតនា​បង្ហាញ​ពី​ភាព​សម្បូរ​បែប​នៃ​សំលៀកបំពាក់​ប្រពៃណី​ទាំង​សម្រាប់​ជីវភាព​រស់នៅ សម្រាប់​ពិធី​បុណ្យ​ប្រពៃណី និង​ពិធីមង្គលការ​ជាដើម រួមជាមួយ​នឹង​ការ​រំលេច​អំពី​ភាពត្រឹមត្រូវ​ទាំង​ប្រភេទ​ផលិតផល​របៀប​ប្រើប្រាស់​ការកំណត់​ពិធី និង​ពេលវេលា​ប្រើប្រាស់​ដែល​គោរព​ទៅតាម​ក្បួនខ្នាត​ពិតប្រាកដ​ដែល​បន្សល់ទុក​ពី​ដូនតា​យើង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.