ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់​អនុសាសន៍ ៦​ចំណុច ក្នុង​ការចូលរួមចំណែក​កាត់បន្ថយ​អាត្រា​មរណៈ​របស់​មាតា និង​ទារក នៅក្នុង​ពេល​សម្រាល​ឱ្យ​ធ្លាក់ចុះ​ទាប​កម្រិត ក្នុងឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ឆ្នាំ​២០២៥​នេះ​

សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់​អនុសាសន៍ ៦​ចំណុច ក្នុង​ការចូលរួមចំណែក​កាត់បន្ថយ​អាត្រា​មរណៈ​របស់​មាតា និង​ទារក នៅក្នុង​ពេល​សម្រាល​ឱ្យ​ធ្លាក់ចុះ​ទាប​កម្រិត ក្នុងឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ឆ្នាំ​២០២៥​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ២១​កុម្ភៈ ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ “​ពង្រឹង​ភាពជា​ដៃគូ​រវាង​សេវា​សុខាភិបាល​សាធារណៈ និង​សេវា​ឯកជន ដើម្បី​លើ​កម្ពស់ គុណភាព នៃ​ការថែទាំ​សុខភាព មាតា ទារក កុមារ និង​យុវវ័យ​” ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកស្រី ពៅ សុខ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា តំណាង លោកស្រី បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​។

​លោកស្រី ពៅ សុខ បាន​ពាំនាំ​នូវ​បណ្តាំ​ផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​បាន​ជម្រាប​ជូន​ពី​គោលបំណង​ទិវា​នា​ថ្ងៃនេះ ដើម្បី​ផ្សព្វផ្សាយ​សារលិខិត​របស់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ដ្រី និង​កុមារ ទាំង​៦​ចំណុច ដោយ​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ការចូលរួម ចំណែក​កាត់បន្ថយ​អាត្រា​មរណៈ​របស់​មាតា និង​ទារក នៅក្នុង​ពេល​សម្រាល​ឱ្យ​ធ្លាក់ចុះ​ទាប​កម្រិត​អប្បរ​មា​បំផុត ។​

​លើសពីនេះ អប់រំ​ផ្សព្វផ្សាយ​តាម​សហគមន៍​ឱ្យ​យកចិត្តទុកដាក់​គាំពារ សុខភាព​ស្ត្រី​ជា​មាតា និង​កុមារ រួម​ទាំង​ការ​ទប់ស្កាត់ ការចម្លង​មេរោគ​អេដស៍ មេរោគ​ស្វាយ ថ្លើម​ប្រភេទ​បេ និង​ជំងឺ​ផ្សេងៗ​ទៀត​ពី​ម្តាយ​ទៅ​កូន និង​សូម​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទៅពិនិត្យ​ផ្ទៃពោះ យ៉ាងតិច​៤​ដង តាម​ពេលវេលា​កំណត់ ដើម្បី​ទទួល​វ៉ាក់សាំង​បង្ការ​គ្រប់មុខ ជាពិសេស​ស្ម័គ្រចិត្ត​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍ ស្វាយ និង​រលាក​ថ្លើម​ប្រភេទ​បេ ដើម្បី​កុំឱ្យ​មាន​ការចម្លង​មេរោគ ពី​ម្តាយ​ទៅ​កូន​។

​ជាង​នេះ សូម​ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​មាន​គ្រូពេទ្យ​ជំនាញ​។ សូម​ទៅ​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល ទាំង​ម្តាយ​ទាំង​កូន យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​១១​មុខ តាម​ពេលវេលា​កំណត់​។ សូម​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់ ចាប់ពី​ពេល​ទារ​កកើត​ភ្លាម​រហូតដល់​ទារក​មាន​អាយុ​៦​ខែ និង​ផ្តល់​អាហា​របបរ​ខាប់​គ្រប់គ្រឿង​ដល់​កុមារ​។ សូម​យុវតី​-​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ដែល​មាន​អាយុ ១៥​ទៅ​៤៩​ឆ្នាំ ដែល​មាន​បញ្ហា​សុខភាព ទៅ​ពិគ្រោះ​យោបល់ ទទួល​ការថែទាំ ឬ​ការព្យាបាល​ជំងឺ​នៅ​មូលដ្ឋាន​សុខាភិបាល និង​សូម​នាំ​កុមារី​អាយុ​៩​ឆ្នាំ ទៅ​ទទួល​វ៉ាក់សាំង (HPV) បង្ការ​ជំងឺមហារីក​មាត់ស្បូន​ឱ្យបាន​គ្រប់ៗ​គ្នា​៕

ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.