ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឈ្វេងយល់​ពី​ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់​!

ឈ្វេងយល់​ពី​ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់ សំដៅ​ដល់​បុគ្គលិក​ក្រៅ​ក្របខ័ណ្ឌ​រដ្ឋ ដែល​ត្រូវបាន​ជ្រើសរើស អនុលោម​តាម​មាត្រា​២៩ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។ នេះ​បើ​តាម​ប្រកាស​អន្តរក្រសួង ស្តី​ពី​ការជ្រើសរើស និង​ការ​កំណត់​តួនាទី និង​ភារកិច្ច​របស់​ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់​។

​បើ​តាម​ប្រការ​៤ និង​ប្រការ​១២ នៃ​ប្រកាស​ដដែល រដ្ឋបាល​ឃុំ សង្កាត់​ត្រូវមាន​ជំនួយការ​ហិរញ្ញវត្ថុ​ចំនួន ១​រូប​។ ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់​មាន​មាន​តួនាទី ភារកិច្ច​ជា​អាទិ៍​មាន ១.​ជា​រជ្ជទេយ្យ​ករ​បុរេប្រទាន ២.​ជា​រជ្ជទេយ្យ​ករ​ចំណូល ៣.​ជា​ភ្នាក់ងា​របើក​ផ្តល់ និង​៤.​ជា​ជំនួយការ​ឱ្យ​មេឃុំ ចៅសង្កាត់​ក្នុង​ការ រៀបចំ​ផែនការ និង​គម្រោង​ថវិកា​ប្រចាំឆ្នាំ​  គ្រប់គ្រង ពិនិត្យ និង​តាមដាន​ការអនុវត្ត​ថវិកា រៀបចំ​របាយការណ៍ និង​ប្រព័ន្ធ​របាយការណ៍​ផ្ទៃក្នុង​ដើម្បី​ពិនិត្យ​តាមដាន​ការអនុវត្ត​ថវិកា រៀបចំ​របាយការណ៍​ស្តីពី​ការអនុវត្ត​ថវិកា អនុវត្ត​កិច្ច​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដោយ​គោរព​តាម​វិធាន និង​បទ​ប្បញ្ញត្តិ​ហិរញ្ញវត្ថុ​សាធារណៈ បំពេញ​ការងារ​ពាក់ព័ន្ធ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់​មេឃុំ ចៅសង្កាត់​។​

​ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់ ត្រូវមាន​គណនេយ្យភាព និង​ការទទួលខុសត្រូវ​ចំពោះ​មេឃុំ ចៅសង្កាត់ និង​ស្មៀន​ឃុំ សង្កាត់ លើ​ការបំពេញ​ការងារ​របស់ខ្លួន និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ក្នុង​មួយ​នាក់​ចំនួន ១ ០០០ ០០០ (​មួយ​លាន​) រៀល និង​លាភការ​ផ្សេងៗ​ដែល​ធានា​ដោយ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ របស់​រដ្ឋបាល​ឃុំ សង្កាត់​។ ប្រាក់ឧបត្ថម្ភ​ខាងលើនេះ អាច​នឹង​ត្រូវ​បាន​ដំឡើង​ទៅតាម​លទ្ធភាព​ថ​វិកា​របស់​រដ្ឋបាល​ឃុំ សង្កាត់ និង តាមរយៈ​ប្រកាស​អន្តរ​ក្រសួង​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និង​ក្រសួង​មុខងារសាធារណៈ​។ ជាមួយគ្នានេះដែរ ចំពោះ​ការ​ឈប់សម្រាក​ផ្សេងៗ គឺ​អនុវត្ត​ដូច​មន្ត្រីរាជការ​ស៊ីវិល​ដែរ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​នេះ​បើ​តាម​ច្បាប់​ស្ដីពី ការជ្រើសរើស និង​ការ​កំណត់​តួនាទី និង​ភារកិច្ច​របស់​ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់​។

​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ​  ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់ មាន​ឱកាស​ទទួលបាន​ការអភិវឌ្ឍន៍​សមត្ថ​ភាព​តាមរយៈ​ការអនុវត្តន៍​ការងារ​ជាក់ស្តែង និង​ការចូលរួម​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​។ បច្ចុប្បន្ន គ្រប់​រដ្ឋបាល​ឃុំ សង្កាត់ សុទ្ធតែ​មាន​ជំនួយការ​ហិរញ្ញវត្ថុ​ឃុំ សង្កាត់​។ លោក​បាន​លើកទឹកចិត្ត​ឱ្យ​យុវជន​ទាំងអស់​ចូលរួម​លើ​កិច្ច​ការងារ​នេះ ឬ​ក៏​ការងារ​ស្ម័គ្រចិត្ត​ផ្សេងៗ​ទៀត ដើម្បី​យក​បទពិសោធន៍​អភិវឌ្ឍ​ខ្លួន និង​ក៏​ជា​ចំណែក​នៃ​ការ បញ្ជ្រាប​យុវជន​ទៅ​ក្នុង​ការងារ​ឃុំ សង្កាត់​ផង​ដែរ​៕

​កញ្ញា សេង សុខ​ហ៊ុន មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.