ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម LIU ZHONGYI ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ និង​កិច្ចសហប្រតិបត្តិកា​រក​ង​កម្លាំង អនុវត្ត​ច្បាប់​រវាង​ភាគី​ទាំងពីរ កម្ពុជា​-​ចិន ដែល​តែងតែ​ផ្ដល់​កិច្ចសហការ​ផ្លាស់ប្ដូរ​ព័ត៌មាន និង​គាំទ្រ​គ្នា​ទៅវិញទៅមក​។​

​ក្នុង​ជំនួប​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម​អភិ​សនិ្ត​បណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ​ដល់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់ និង​ផ្តល់​កិច្ចសហការ​ល្អ ដើម្បី​រួមចំណែក​ក្នុង​បុព្វហេតុ​នៃ​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម រយៈពេល​កន្លងមក កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

​ឯកឧត្តម LIU ZHONGYI ឧបការី​រដ្ឋមន្ត្រី ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏​បាន​ថ្លែងអំណរគុណ​ឯកឧត្ដម អភិ​សន្តិ​បណ្ឌិត ស សុខា ដែល​បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម ជួប​សម្ដែង​ការគួរសម ដោយ​បង្ហាញ​ក្ដីសង្ឃឹម​ថា ទំនាក់ទំនង​រវាង​ក្រសួង​ទាំង​ពីរ​នឹង​បន្ត​រីកលូតលាស់​ជា​លំដាប់ និង​បង្ក​លក្ខខណ្ឌ​កាន់តែ​សមស្រប​ដល់​ការបំពេញ​បេសកកម្ម​ពង្រឹង​ការអនុវត្ត​ច្បាប់ សំដៅ​រួមចំណែក​អនុវត្ត​សម្រេច​បាន​ដោយ​ជោគជ័យ​នូវ​គម្រោង និង​ផែនការ​សហប្រតិបត្តិកា​រនា​នា ដែល​ស្ថាប័ន​ទាំងពីរ បាន​ផ្តួចផ្តើម​ក្នុង​ពេល​កន្លងមក​។

​ក្នុងជំនួប​នោះ​ដែរ ភាគី​ទាំងពីរ បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រីក​ចំណង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ដោយ​ឈរ​លើ​ស្មារតី​មិត្តភាព ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពត្រឹមត្រូវ​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.