ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ស្ញប់ស្ញែង​ចំពោះ​អង្គការ និង​សប្បរ​សជន ដែល​ជួយ​សង់​សាលារៀន បាន ៩០​ខ្នង នៅ​កម្ពុជា

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ស្ញប់ស្ញែង​ចំពោះ​អង្គការ និង​សប្បរ​សជន ដែល​ជួយ​សង់​សាលារៀន បាន ៩០​ខ្នង នៅ​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​សម្ពោធ​សមិទ្ធផល​អគារសិក្សា នា​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ក្នុង​ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបង្ហាញ​ក្តីស្ញប់ស្ញែង និង​ការលើកទឹកចិត្ត​ខ្ពស់​ដល់​លោក ហាត​មុត គី​សេកេ (Mr. HARTMUT GIESECKE) និង​ក្រុមគ្រួសារ រួមទាំង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​អង្គការ​កុមារ​កម្ពុជា​រីករាយ ដែល​បាន​ចូលរួម​ចំណែក​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​អប់រំ​កុមារ​តូច​នៅ​កម្ពុជា​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​បន្ថែមថា ជាក់ស្តែង​តាម​រយៈ​មូលនិធិ គីន​ចាន់​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស ក្រោម​កិច្ច​សហការ​អនុវត្ត​គម្រោង​ពី​អង្គការ​ដៃគូ​ពាក់ព័ន្ធ មាន​សាលារៀន រហូត​ដល់​អគារសិក្សា កម្រិត​មត្តេយ្យសិក្សា ចំនួន ៩០​ខ្នង និង​អគារ​សម្រាប់​កម្រិត​បឋម​សិក្សា ៩០​ខ្នង ត្រូវបាន​កសាង​និង​ជួសជុល​កែលម្អ​នៅតាម​បណ្តា​ខេត្ត ចំនួន ៧ ក្នុងនោះ​អគារ​មតេយ្យ​សិក្សា ២២​ខ្នង និង​អគារ​បឋមសិក្សា ៦​ខ្នង ដែល​ត្រូវ​ប្រារព្ធ​ពិធី​សម្ពោធ​នា​ឱកាស​ដ៏​ឱឡារិក​នោះ​។

​សូមជម្រាបថា សាលា​គោលដៅ ចំនួន ២៩​សាលា ក្នុង​ខេត្ត​ចំនួន ៧ លោកតា ហាត​មុត គី​សេកេ (MR. HARTMUT GIESECKE) តាមរយៈ​អង្គការ​កុមារ​កម្ពុជា​រីករាយ​(HCC) បាន​ជួយ​សង់​សាលារៀន​នោះ រួមមាន ៖ ខេត្ត​ព្រៃវែង ៤​សាលា ខេត្ត​ត្បូងឃ្មុំ ៤​សាលា ខេត្ត​កំពង​ចាម ៣​សាលា ខេត្ត​ក្រចេះ ៣​សាលា ខេត្ត​ស្ទឹងត្រែង ៥​សាលា ខេត្ត​បន្ទាយមានជ័យ ៤​សាលា និង​ខេត្ត​សៀមរាប ៦​សាលា​។

​ពី​វេទិការ​អធិបតី​នៃ​ពិធី​ដដែល​នោះ ក្នុងនាម​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ថ្លែងអំណរគុណ​ចំពោះ​បេសកម្ម និង​ទឹកចិត្ត​ប្រកប​ដោយ​សប្បុរស​របស់​លោកតា ហាត​មុត គី​សេកេ និង​បណ្ដា​អង្គការ​ដៃគូ ព្រមទាំង​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់​គោលដៅ​ធានា​ថា​ប្រជា​ជាន​កម្ពុជា​ទាំងអស់​ ​ទទួលបាន​ការអប់រំ ប្រកប​ដោយ​បរិ​យាប​ន្ន និង​សមធម៌ ជាមួយនឹង​ចំណេះដឹង ជំនាញ និង​គុណ​តម្លៃ ដែល​នាំ​ទៅ​រក​សុខ​ភាព​ល្អ កាយសម្បទា​មាំមួន និង​ការសិក្សា​ពេញ​មួយ​ជីវិត​។

​យោងតាម​របាយការណ៍​លោក ប៊ិន ជី​វ័ន្ត អភិបាល នៃ​គណៈ​អភិបាលស្រុក​កំចាយមារ ស្រុក​នេះ​មាន​គ្រឹះស្ថានសិក្សា មាន​ចំនួន ៥៩​កន្លែង ក្នុងនោះ​មាន​មត្តេយ្យសិក្សា ៥​កន្លែង សាលាបឋមសិក្សា ៤៣​កន្លែង អនុវិទ្យាល័យ ៧​កន្លែង វិទ្យាល័យ ២​កន្លែង វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគមន៍ ១​កន្លែង សាកលវិទ្យាល័យ ១​កន្លែង​។ លោក​អះអាង​ថា សមិទ្ធផល​សម្ពោធ​នា​ថ្ងៃនេះ បាន​ធ្វើឱ្យ​វិស័យ​អប់រំ ក្នុងស្រុក​កំចាយមារ រីកចម្រើន​មួយ​កម្រិត​ទៀត​ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​គុណភាព​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.