ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​គណអធិបតី​ក្នុង​ពី​ធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ភូមិ​ព្រៃនប់​១ ព្រៃនប់​២ ព្រៃនប់​៣ ភូមិ​បត់​សិរមាន់ និង​ភូមិ​បែក​ក្រង់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃនប់​

ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​គណអធិបតី​ក្នុង​ពី​ធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ភូមិ​ព្រៃនប់​១ ព្រៃនប់​២ ព្រៃនប់​៣ ភូមិ​បត់​សិរមាន់ និង​ភូមិ​បែក​ក្រង់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃនប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ នា​រសៀល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​គណអធិបតី​ក្នុង​ពី​ធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ភូមិ​ព្រៃ​នប់​១ ព្រៃនប់​២ ព្រៃនប់​៣ ភូមិ​បត់​សិរមាន់ និង​ភូមិ​បែក​ក្រង់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃនប់ ដោយ​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលស្រុក​ព្រៃនប់ និង​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ស្ថិត​នៅ​បរិវេណ​វត្ត​ព្រៃ​នប់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ធ្វើ​របាយការណ៍​សង្ខេប​ស្តី​ពី​ការចែក​វិញ្ញាបន​ប​ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ ក្នុង​ឃុំ​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជា​លទ្ធផល​នៃ​ការវាស់វែង​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ស្ថិតនៅ​ឃុំ​ព្រៃនប់​នា​ថ្ងៃនេះ គណៈកម្មការ​រដ្ឋបាល​បាន​លើក​សំណើរ​ផ្តល់​ជា​កម្មសិទ្ធិ និង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ២ ២៦៦​ក្បាលដី ក្នុងនោះ ភូមិ​ព្រៃ​នប់​១ មាន​ចំនួន ៣៩០​ក្បាលដី ភូមិ​ព្រៃ​នប់​២ ចំនួន ៦១៧​ក្បាលដី ភូមិ​ព្រៃ​នប់​៣ មាន​ចំនួន ៣៩៩​ក្បាលដី ភូមិ​បត់​សិរមាន់​មាន​ចំនួន ៥២០​ក្បាលដី និង​ភូមិ​បែក​ក្រង់​មាន​ចំនួន ៣៤០​ក្បាលដី​។ បណ្ណ​កម្មសិទ្ធិ គឺជា​ឯកសារ​គតិយុត្ត​ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់ និង​ធានា​ដោយ​រដ្ឋ មិនមាន​ជន​ណា​ម្នាក់​មក​ដកហូត ឬ​រំលោភ​យក​បាន​ឡើយ​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ បាន​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី តាង​នាម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សូម​អបអរសាទរ​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នៅ​ភូមិ​ព្រៃ​នប់​១ ភូមិ​ព្រៃ​នប់​២ ភូមិ​ព្រៃ​នប់​៣ ភូមិ​បត់​សិរមាន់ និង​ភូមិ​បែក​ក្រង់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្របពេល​ដែល​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​កំពុង​ទទួល​បាន​នូវ​សេចក្តីសោមនស្ស​រីករាយ​ជាមួយនឹង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការរស់នៅ​ដ៏​សុខ​ក្សេម​សាន្ត ក្រោម​ម្លប់​នៃ​សន្តិភាព​។ ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទាំង ១១១​ភូមិ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ទទួលបាន​លទ្ធផល​ល្អ​គួរ​ជាទី​មោទក ទាំងអស់នេះ គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ជាមួយ​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្នុង​ការលើកកម្ពស់​សុ​វត្ថិ​ភាព​ក្នុង​ការកាន់កាប់​ដីធ្លី ដែល​បាន​ជួយ​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច​សង្គម ប្រកបដោយ​និរន្តរ៍ភាព និង​សុខដុម​នីយកម្ម ជា​ពិសេស​ស្រប​តាម​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​ទៅ​ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ទំនើប​ប្រកបដោយ​ចីរភាព ជីវភាព សុខភាព និង​សុភមង្គល​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។​

​ឯកឧត្តម អភិបាលខេត្ត​បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពុះពារ​បម្រើ និង​ការពារ​នូវ​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​ក្នុង​គ្រប់​កាលៈទេសៈ​ប្រកប​ដោយ​ឧត្តមគតិ និង​ការបេ្តជ្ញាចិត្ត​យ៉ាង​មោះមុត គឺជា​និមិត្តរូប​នៃ​ការចាប់ផ្តើម​ទំព័រ​កម្ពុជា សហ​សម័យ ដើម្បី​តម្រង់ទិស​ឆ្ពោះទៅ​រក​ចក្ខុវិស័យ​កម្ពុ​ជា​ឆ្នាំ​២០៥០​។​

​ឯកឧត្តម អភិបាលខេត្ត ជឿជាក់ថា ការចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នាពេលនេះ ធ្វើឱ្យ​ទំនាស់​ដីធ្លី​អាច​នឹង​ត្រូវ​កាត់បន្ថយ​បាន​ជាច្រើន​ផងដែរ និង​បាន​ធ្វើការ​ផ្តាំផ្ញើ​ប្រជាពលរដ្ឋ​ត្រូវ​រក្សា​បណ្ណ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ​ឱ្យបាន​ត្រឹមត្រូវ ព្រោះ​វា​មាន​តម្លៃ​សម្រាប់​ឱ្យ​បងប្អូន​យក​ទៅ​ប្រើប្រាស់​តាម​ផ្លូវច្បាប់​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.