ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

៣​សប្ដាហ៍​មក​នេះ មន្ត្រី​អត្តសញ្ញាណ​កម្ម ផ្តល់​សេវា​ជូន​ពលរដ្ឋ ៦​ម៉ឺន​សេវា ទូទាំង​ប្រទេស​!

៣​សប្ដាហ៍​មក​នេះ មន្ត្រី​អត្តសញ្ញាណ​កម្ម ផ្តល់​សេវា​ជូន​ពលរដ្ឋ ៦​ម៉ឺន​សេវា ទូទាំង​ប្រទេស​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​គិត​ត្រឹម​រយៈពេល​៣​សប្ដាហ៍ ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ មន្ត្រី​អត្តសញ្ញាណ​កម្ម បាន​បន្ត​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បាន​ចំនួន ៦​ម៉ឺន​សេវា​។ នេះ​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។

​បើ​តាម​អ្នកនាំពាក្យ សេវា​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​នោះ​រួមមាន​៖ លិខិតឆ្លងដែន​ជាង ២៣.១៨៤​ម៉ឺន​ក្បាល លិខិត​ធ្វើដំណើរ​ជាង ៣.៥១២​ពាន់​ក្បាល សៀវភៅ​ស្នាក់នៅ​ជាង ៦.៨៩២​ពាន់​ក្បាល សៀវភៅ​គ្រួសារ​ជាង ៥.៥៣៧​ពាន់​ក្បាល និង​អត្តសញ្ញាណប័ណ្ណ​ចំនួន​ជាង ២១.៥១៦​ម៉ឺន​សន្លឹក​។

​ឯកសារ​អត្តសញ្ញាណ​កម្ម គឺជា​ផ្នែក​មួយ​នៃ​សេវា​ដែល​ផ្ដល់ជូន​ដោយ​មន្ត្រី​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ​ប្រើប្រាស់​តាម​តម្រូវការ​។ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង​មហាផ្ទៃ រិះរក​វិធី​សាស្ត្រ​ថ្មីៗ​បន្ថែមទៀត ដើម្បី​ផ្ដល់​សេវា​ទាំងនេះ​ឱ្យ​កាន់តែ​ប្រសើរ​ជូន​ពលរដ្ឋ​៕

​កញ្ញា សេង សុខ​ហ៊ុន មន្ត្រី​ព័ត​មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.