ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​ក្រុមហ៊ុន SpaceX – Starlink ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

​ក្រុមហ៊ុន SpaceX – Starlink ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកស្រី Rebecca Hunter នាយិកា​ទីផ្សារ​នៃ​ក្រុមហ៊ុន SpaceX – Starlink ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, លោកស្រី​នាយិកា​ទីផ្សារ​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី​ប្រតិបត្តិការ នៃ​សេវាកម្ម​របស់​ក្រុមហ៊ុន SpaceX – Starlink និង​បាន​គូសបញ្ជាក់ថា កម្ពុជា​គឺជា​គោលដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការវិនិយោគ​របស់​ក្រុមហ៊ុន នៅក្នុង​ឆ្នាំ​២០២៥​។ លោកស្រី​នាយិកា​ទីផ្សារ​ក៏បាន​គោរព​ជម្រាបជូន​សម្តេច​បវរ​ធិបតី​ថា គណៈប្រតិភូ​របស់​លោក​ស្រី​ក៏​នឹង​មាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា នៅក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ផងដែរ​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធីបតី​បានសម្ដែង​នូវ​ការស្វាគមន៍ និង ក្ដី​សោមនស្ស​រីករាយ​ចំពោះ​ក្រុមហ៊ុន​ដែល​បង្ហាញ​អំពី​ចំណាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ ក៏ដូចជា​ការផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​គូសបញ្ជាក់​អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការវិវឌ្ឍ​ដ៏​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា នាពេល​បច្ចុប្បន្ន​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​, សម្ដេច​បវរ​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​លោកស្រី ដែល​ជា​តំណាង​ក្រុមហ៊ុន បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​ជំរុញ​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.